**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅហ្វីលីពីន រយៈពេល២ថ្ងៃ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ឯកឧត្ដម Ferdinand R. Marcos Jr. ប្រធានាធិបតីនៃ សាធារណរដ្ឋហ្វីលីពីន ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ នាថ្ងៃទី៧ កុម្ភៈនេះ បានឲ្យដឹងថា អញ្ជើញអមដំណើរ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត រួមមាន ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងឯកឧត្ដម និងលោកជំទាវរដ្ឋមន្ត្រី មន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល ហើយនិងថ្នាក់ដឹកនាំវិស័យឯកជននៃ សភាពាណិជ្ជកម្មកម្ពុជា។

សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្ដម Ferdinand R. Marcos Jr. ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងអន្តរជាតិ ។ បន្ទាប់ពីជំនួបពិភាក្សានេះ ថ្នាក់ ដឹកនាំទាំងពីរ នឹងចូលរួមជាអធិបតីក្នុងពិធីផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខា មួយចំនួន។

ក្នុងឱកាសនៃទស្សនកិច្ចនេះ សម្តេចធិបតី នឹងជួបពិភាក្សាការងារដាច់ដោយឡែកជាមួយ ឯកឧត្ដម Francis “Chiz” G. Escudero ប្រធានព្រឹទ្ធសភា និងឯកឧត្ដម Ferdinand Martin Gomez Romualdez ប្រធានរដ្ឋសភានៃសាធារណរដ្ឋហ្វីលីពីន ។ សម្តេចធិបតី ក៏នឹងអញ្ជើញផ្តល់កិត្តិយសថ្លែងសុន្ទរកថាបើក ក្នុងវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន ព្រមទាំងជួបជាមួយបណ្តាក្រុមហ៊ុនហ្វីលីពីន ផងដែរ។

ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ទៅកាន់សាធារណរដ្ឋហ្វីលីពីននាពេលខាងមុខ នឹងផ្តល់សន្ទុះថ្មីក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែល មានស្រាប់ រវាងប្រទេសទាំងពីរ ៕

អត្ថបទដែលជាប់ទាក់ទង