**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តពោធិ៍សាត់ សហការពង្រឹងការផ្សព្វផ្សាយវិធានការទប់ស្កាត់ប្រភពនានាដែលនាំឱ្យការប្រែប្រួលគុណភាពខ្យល់

ភ្នំពេញ៖ មន្រ្តីជំនាញមកពីក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំផ្សព្វផ្សាយសារាចរលេខ០១ របស់រាជរដ្ឋាភិបាលស្តីពីការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈនៅក្នុងប្រទេសកម្ពុជា។ ក្នុងវេទិកានេះ អាជ្ញាធរក្រុងស្រុក និងឃុំសង្កាត់ ទូទាំងខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួម និងបានបង្ហាញការប្តេជ្ញាចិត្តរួមគ្នា ពង្រឹងការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដើម្បីទប់ស្កាត់ និងកាត់បន្ថយប្រភពបំពុល ដែលបង្កឱ្យកើនទ្បើងកំហាប់ជាតិពុលក្នុងខ្យល់
ដែលនាំឱ្យប៉ះពាល់សុខភាពសាធារណៈ ជាពិសេសប្រជាពលរដ្ឋតាមមូលដ្ឋានផ្ទាល់តែម្តង។

ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងដោយអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋានត្រូវរួមគ្នាអប់រំផ្សព្វផ្សាយ និងទប់ស្កាត់រាល់បញ្ហាដែលនាំឈានដល់ការប្រែប្រួលគុណភាពខ្យល់ និងគុណភាពខ្យល់ធ្លាក់ចុះ។

ឯកឧត្តមមានប្រសាសន៍ថា”បញ្ហាខ្យល់គឺមានសារៈសំខាន់ណាស់ដើម្បីលើកកម្ពស់បញ្ហាសុខភាពសាធារណៈ។ បើយើងមិនរួមគ្នាទប់ស្កាត់ទេ បញ្ហាប្រឈមនឹងសុខភាពមិនអាចចៀសផុតឡើយ”។ ហេតុនេះយើងចាំបាច់ណាស់ត្រូវចូលរួមថែរក្សា ការពារបរិស្ថានឱ្យស្រស់ស្អាត ខ្យល់បរិសុទ្ធ។អាជ្ញាធរ ឃុំ-ស្រុក ចាំបាច់ណាស់ ត្រូវចូលរួមផ្សព្វផ្សាយដល់មូលដ្ឋានរបស់ខ្លួនមិនត្រូវដុតសំរាម ដុតជញ្ជ្រាំងស្រូវ ដុតព្រៃ ដែលជះផលអាក្រក់ដល់គុណភាពខ្យល់ ហើយវាសុទ្ធសឹងជះផលអវិជ្ជមានដល់សុខភាពរបស់យើង។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងដោយបញ្ជាក់បន្ថែមថាខេត្ត ពោធិ៍សាត់ បន្ទាយមានជ័យ និងខេត្តកោះកុងជាដើម នៅមានការប្រែប្រួលគុណភាពខ្យល់ខ្លាំង ដែលមានថ្ងៃខ្លះសន្ទស្សន៍គុណភាពខ្យល់ ធ្លាក់ដល់កម្រិតក្រហម ទឹកក្រូច និង លឿងជាដើម។

ដោយឡែកលោក សាយ សុជាតិ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងដោយអំពាវនាវដល់អាជ្ញាធរថ្នាក់ឃុំ ស្រុក ត្រូចូលរួមទប់ស្កាត់ មិនឱ្យប្រជាពលរដ្ឋដុតសំរាម ដុតជញ្ជ្រាំងស្រូវ និងព្រៃដែលជាចំណុចមួយនាំឱ្យបង្កើតជាតិខ្យល់ពុល។

លោកបានថ្លែងដោយបញ្ជាក់ថា មន្រ្តីមូលដ្ឋានត្រូវមានវិធានការចូលរួម ហើយទប់ស្កាត់ទាំងអស់គ្នាទើបយើងទទួលបានជោគជ័យ។

ថ្លែងក្នុងពិធីបិទសិក្ខាសាលានាថ្ងៃនេះដែរ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងស្នើសុំឱ្យអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរថ្នាក់ក្រោមជាតិ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន រួមទាំងសហគមន៍ ប្រជាពលរដ្ឋ ចូលរួមអនុវត្តវិធានការអប់រំ ផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋ ជាមួយគ្នានេះ ទប់ស្កាត់ការកាប់ឆ្ការ ទន្ទ្រាន ឈូសឆាយ ដុតព្រៃឈើ និងព្រៃលិចទឹក ដើម្បីយកដីខុសច្បាប់ ឬក្នុងគោលបំណងផ្សេងៗទៀត ដែលជាសកម្មភាព ល្មើសច្បាប់ និងបង្កឱ្យមានភ្លើងឆេះព្រៃ និងរាលដាលរហូតដល់ភូមិកររបស់ប្រជាពលរដ្ឋ តំបន់រដ្ឋបាលសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ រូបវន្តនានា។ អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់បន្ថែមថា ប្រសិនបើមានករណីភ្លើងឆេះព្រៃ ជារៀងរាល់ឆ្នាំបានបង្កឱ្យមានបញ្ហាដល់ការបាត់បង់ធនធានព្រៃឈើ ព្រៃលិចទឹក និងធនធានធម្មជាតិក្នុង តំបន់ការពារធម្មជាតិដែលអាចបង្កឱ្យមានការខូចខាតផ្នែកសេដ្ឋកិច្ច ធនធានធម្មជាតិ និងបរិស្ថាន។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះខេត្តពោធិ៍សាត់ស្ថិតនៅក្នុងចំណោមខេត្តមួយចំនួនទៀតនៅកម្ពុជា ដែលសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺបានធ្លាក់ចុះគួរឱ្យកត់សម្គាល់។ អ្នកជំនាញ បានបញ្ជាក់ថា មូលហេតុការប្រែប្រួលអាកាសធាតុ និងករណីឆេះមួយចំនួននៅតាមទីវាល វាលស្មៅ ដើមឈើ អាចបង្កឱ្យមានគុណភាពខ្យល់មានការធ្លាក់ចុះ។ អ្នកនាំពាក្យក្រសួងបរិស្ថាន បានស្នើសុំឱ្យប្រជាពលរដ្ឋតាមដានព័ត៌មានគុណភាពខ្យល់របស់ក្រសួងបរិស្ថាន ដែលបានស្រង់ចេញពីស្ថានីយ៍ពិសោធន៍ស្រាវជ្រាវ វាស់ស្ទង់គុណភាពខ្យល់មានលក្ខណៈវិទ្យាសាស្ត្រ ៕

អត្ថបទដែលជាប់ទាក់ទង