**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់

ឯកឧត្តម វង្សី វិស្សុត៖ ជប៉ុនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកសាង និងស្ដារនីតិសម្បទាកម្ពុជា តាំងពីដំណាក់កាលដំបូងនៃការកសាងសន្តិភាព

ភ្នំពេញ៖ នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូនៃទីស្តីការគណៈរដ្ឋមន្ត្រីជួបពិភាក្សាការងារជាមួយឯកឧត្តម Hayashi Yoshimasa រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុន នៅទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុន។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម Hayashi Yoshimasa បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្ដម វង្សី វិស្សុត និងគណៈប្រតិភូនៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន ព្រមទាំងបានបង្ហាញនូវការវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភាក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តខិតខំប្រឹងប្រែងយ៉ាងសកម្មប្រកបដោយភាពស្វាហាប់ ក្នុងការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងកិច្ចការកែទម្រង់សំខាន់ៗ ជាពិសេស ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជប៉ុនលើគ្រប់វិស័យដើម្បីជំរុញការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជាប្រកបដោយបរិយាបន្ន និងចីរភាព។

ជាការឆ្លើយតប ឯកឧត្តម វង្សី វិស្សុត បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ចំពោះការរៀបចំឱ្យមានដំណើរទស្សនកិច្ចនេះឡើង ជូនដល់គណៈប្រតិភូនៃទីស្ដីការគណៈរដ្ឋមន្ត្រី។ ទន្ទឹមនេះ ឯកឧត្តម វង្សី វិស្សុត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចធិបតី ជូនដល់ ឯកឧត្តម Shigeru Ishiba នាយករដ្ឋមន្ត្រីជប៉ុនតាមរយៈ ឯកឧត្តម Hayashi Yoshimasa។ ក្នុងកិច្ចពិភាក្សាដ៏សំខាន់នោះផងដែរ ឯកឧត្តម វង្សី វិស្សុត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ បាននិងកំពុងផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងនិងភាពជាដៃគូល្អជាមួយគ្រប់បណ្ដាប្រទេស ជាពិសេស ការបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យអោយកាន់តែស្អិតរមួតរវាងបណ្ដាប្រទេសជាមិត្ត។

ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍ថា ជប៉ុនជាមិត្តដ៏ល្អរបស់កម្ពុជា ដែលមានកិច្ចសហប្រតិបត្តិការរឹងមាំ ហើយព្រមទាំងរំលឹកឡើងថា ជប៉ុនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកសាង និងស្ដារនីតិសម្បទាកម្ពុជា តាំងពីដំណាក់កាលដំបូងនៃការកសាងសន្តិភាព រហូតមកដល់ដំណាក់កាលបច្ចុប្បន្ននៃការអភិវឌ្ឍកម្ពុជា។ ជាក់ស្ដែង កិច្ចសហប្រតិបត្តិការកម្ពុជា ជប៉ុន ក្នុងរយៈពេលជិត ៤ ទសវត្សរ៍មកនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេស ក្រោមក្របខ័ណ្ឌនៃជំនួយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលជប៉ុន ដែលបាននាំមកនូវភាពជោគជ័យ ក្នុងការអភិវឌ្ឍនៃវិស័យសំខាន់ៗរបស់កម្ពុជា ជាអាទិ៍
វិស័យហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, វិស័យអប់រំ វិស័យសុខាភិបាល វិស័យភស្តុភារកម្ម វិស័យសេដ្ឋកិច្ច វិនិយោគ និងពាណិជកម្ម។ល។ ជាពិសេស សមិទ្ធផលដែលលេចធ្លោសំខាន់ៗ រូមមាន គម្រោងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅ
រាជធានីភ្នំពេញ និងខេត្តសៀមរាប, ស្ពានត្សឹបាសា (ស្ពានអ្នកលឿង) និងការចែករំលែកបទពិសោធរបស់កម្ពុជា និងជប៉ុនលើវិស័យបោសសម្អាតមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងបុព្វហេតុមនុស្សធម៌និងសន្តិភាពទាំងកម្រិតតំបន់និងពិភពលោក។

ជាទិសដៅទៅមុខ ក្នុងការបន្តគាំទ្រការអភិវឌ្ឍកម្ពុជាប្រកបដោយផ្លែផ្កា ឯកឧត្តម Hayashi Yoshimasa បានបញ្ជាក់អំពីជំហរបស់រដ្ឋាភិបាលជប៉ុននិងលើកឡើងពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលជប៉ុនក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជដ្ឋាភិបាលកម្ពុជា តាមរយៈការត្រៀមខ្លួនជាស្រេចក្នុងការលើកស្ទួយកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព ជាពិសេស ការអនុវត្តការដ្ឋានការងារក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ អភិបាលកិច្ច ច្បាប់ ទូរគមនាគមន៍និងឌីជីថល និងការអភិវឌ្ឍប្រព័ន្ធសេវា ៥G នៅកម្ពុជា ព្រមទាំងបានលើកទឹកចិត្តឱ្យមានការបន្តពង្រឹងយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន (PPP) និងលើកទឹកចិត្តវិនិយោគិនជប៉ុនឱ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ដើម្បីពង្រឹងមូលដ្ឋាននៃការកសាងសង្គម សេដ្ឋកិច្ចកម្ពុជា។

ក្នុងជំនួបនេះផងដែរ ឯកឧត្តម វង្សី វិស្សុត និងឯកឧត្តម Hayashi Yoshimasa បានបញ្ជាក់ថា ក្នុងបរិការណ៍បច្ចុប្បន្ន ដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ និងផ្លាស់ប្ដូរយ៉ាងរហ័សដែលមិនអាចប៉ាន់ប្រមាណបាន រាជរដ្ឋាភិបាលកម្ពុជា និងជប៉ុននឹងរួមគ្នាបន្តប្រកាន់ខ្ជាប់នូវគោលនយោបាយលើកកម្ពស់សន្តិភាពលើកកម្ពស់ពហុភាគីនិយម ការពង្រឹងកិច្ចសហប្រតិបត្តការអន្តរជាតិ និងជាពិសេសការលើកកម្ពស់សណ្ដាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសក្នុងតំបន់និងសកល ទាំងក្នុងទិដ្ឋភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ច ហិរញវត្ថុ និងសង្គម។ ជារួម កម្ពុជា និងជប៉ុនមានគុណតម្លៃនិងទស្សនវិស័យរួម ក្នុងការរួមចំណែកលើកកម្ពស់ស្ថិរភាព និងសន្តិភាពតំបន់សកលសម្រាប់ការបន្តជំរុញកិច្ចអភិវឌ្ឍប្រកបដោយនិរន្តរភាព។
គួរបញ្ជាក់ថា នាថ្ងៃដដែលនេះផងដែរ ឯកឧត្តម វង្សី វិស្សុត ក៏បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Kiuchi Minoru រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសន្តិសុខសេដ្ឋកិច្ច, ឯកឧត្តម Miyaji Takuma អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន, និងឯកឧត្តម Tanaka Akihiko ប្រធានJICA ដោយបានផ្លាស់ប្តូរបទពិសោធនលើប្រធានបទផ្សេងទៀតផងដែរ ដើម្បីពង្រឹងកិច្ចសហការលើវិស័យពាក់ព័ន្ធ ជាពិសេសការពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួត សម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍ និងទំនាក់ទំនងប្រជាជននិងប្រជាជន ៕

អត្ថបទដែលជាប់ទាក់ទង