**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក

ឯកឧត្តម នេត្រ ភក្ត្រា៖ ប្រទេសនានានៅលើពិភពលោកបានវាយតម្លៃខ្ពស់និងកោតសរសើរពីសុខដុមនីយកម្មសាសនាក្នុងសង្គមកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានឱ្យដឹងថា ប្រទេសនានានៅលើពិភពលោកក៏បានវាយតម្លៃខ្ពស់និងកោតសរសើរកម្ពុជាពីសុខដុមនីយកម្មសាសនាក្នុងសង្គមកម្ពុជា។

ក្នុងឱកាសរួមជាមួយឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរគ្រៀងសែនជ័យ ថ្នាក់ដឹកនាំខេត្តក្រចេះ និងតំណាងអង្គការមូលនិធិអ៉ីម៉ាន់កម្ពុជា ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាង ៣០០នាក់ សម្ពោធដាក់ឱ្យប្រើប្រាស់ វិហារអ៊ិស្លាមតម្លៃ ៧ ម៉ឺនដុល្លារដែលជាអំណោយរបស់អង្គការមូលនិធិអ៉ីម៉ាន់កម្ពុជាជូនបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមនៅស្រុកអូរគ្រៀងសែនជ័យ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា នេះជាសមិទ្ធផលថ្មីសន្លាងមួយទៀតលើទឹកដីស្រុកអូរគ្រៀងសែនជ័យដែលជាស្រុកថ្មីមួយរបស់ខេត្តក្រចេះដែលទើបនឹងបង្កើត ហើយវិហារនេះនឹងប្រើប្រាស់ជាប្រ យោជន៍របស់បងប្អូនខ្មែរឥស្លាមដែលរស់នៅក្នុងឃុំអូរគ្រៀង និងរស់នៅជុំវិញតំបន់នេះមកប្រតិបត្តិសាសនា របស់ខ្លួនគោរព។

ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវដល់បងប្អូនខ្មែរឥស្លាមចូលរួមថែរក្សាវិហារដែលកសាងដោយ ថវិកាសប្បុរសជនឱ្យបានល្អដើម្បីទុកប្រើប្រាស់សម្រាប់ពេលយូរអង្វែងទៀត។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះបាន ថ្លែងថាកម្ពុជាត្រូវបានគេវាយតម្លៃខ្ពស់លើដំណើរការនៃការកសាងសុខសន្តិភាព និងការបង្រួបបង្រួមជាតិ ក្រោមអនុវត្តនយោបាយឈ្នះឈ្នះដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន បញ្ចប់អង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម នាំយកសុខសន្តិភាពពេញលេញជូនជាតិ ដែលជាមេរៀនប្រវត្តិសាស្ត្រមួយយ៉ាងសំខាន់សម្រាប់បណ្តាប្រទេសនានាដកស្រង់បទពិសោធអនុវត្តដើម្បីបានសុខសន្តិភាព និងធានាបាននូវសន្តិភាពឱ្យបានគង់វង្ស។

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ជាមួយគ្នានេះ ប្រទេសនានានៅលើពិភពលោកក៏បានវាយតម្លៃខ្ពស់និងកោតសរសើរកម្ពុជាពីសុខដុមនីយកម្មសាសនាក្នុងសង្គមកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសាមគ្គីភាពជាតិ និងថែរក្សាសុខសន្តិភាពដែលរកបានដោយពិបាកនេះឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត, មានសុខសន្តិភាព គឺមានអ្វីៗទាំងអស់។

លោក Mohd Kahliab Bin Zainal Abidin ស្ថាបនិកនៃអង្គការមូលនិធិអ៉ីម៉ាន់កម្ពុជា និងជាតំណាងម្ចាស់ជំនួយបានថ្លែងថា វិហារឥស្លាមមាតាបិតា ណាជ្ជីម រីចយ៉ាល់ មានទីតាំងស្ថិតក្នុងភូមិស្រែអំពិល ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះមានទំហំទទឹង ១០ ម៉ែត្រ និងបណ្តោយ ១៥ ម៉ែត្រសាងសង់អំពីបេតុង។ គម្រោងនេះចាប់ផ្តើម សាងសង់នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ និងបញ្ចប់នៅខែមេសា ឆ្នាំ២០២៤ ដោយចំណាយថវិកាចំនួន ៦៩ ៦៧១ ដុល្លារអាម៉េរិកដែលជាអំណោយរបស់សប្បុរសជនមកពីប្រទេសសិង្ហបុរី។

សម្រាប់ឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា, បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិ។

ឯកឧត្តមបានបង្ហាញការរីករាយសប្បាយចិត្តដែលត្រូវបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិហារឥស្លាមនេះ និងបង្ហាញពីទំនាក់ទំនងការទូតដ៏ល្អប្រសើររវាងកម្ពុជា និងម៉ាឡេស៊ី និងក៏ជាទំនាក់ទំនងល្អរវាងប្រជាជននិងប្រជាជនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង