**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់

វិធានការក្ដៅមិនលើកលែង! កងកម្លាំងរាប់រយនាក់ ត្រូវបានបញ្ជូនទៅកាន់ខេត្តកំពង់ឆ្នាំង ដើម្បីចុះបំពេញការងារបង្ក្រាបបទល្មើសនេសាទ

ភ្នំពេញ៖ តាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ គេសង្កេតឃើញកងកម្លាំងរាប់រយនាក់និងទូករាប់សិបគ្រឿងចុះធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។

ដោយឡែក នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជារបស់ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី ស្តីពីការបង្ក្រាបបទល្មើសនេសាទក្នុងបឹងទន្លេសាប ដោយមានការចូលរួមពីឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាខេត្តកំពង់ឆ្នាំង លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកអភិបាលរងខេត្ត លោកអភិបាលក្រុង-ស្រុក លោកប្រធានមន្ទីរពាក់ព័ន្ធ លោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងថ្នាក់ដឹកនាំកងកម្លាំងគ្រប់ប្រភេទក្នុងខេត្តអញ្ជើញចូលរួមផងដែរ។

ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធ បានរាយការណ៍ជូនថ្នាក់ដឹកនាំអំពីលទ្ធផលសំខាន់ៗនៃអនុវិស័យជលផលដែលសម្រេចបានក្នុងឆ្នាំ២០២៤ ក្នុងនោះរួមមាន៖ កំណើនផលនេសាទ និងផលវារីវប្បកម្ម និងបានលើកឡើងអំពី ស្នាដៃចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចពេញមួយឆ្នាំរបស់អស់លោក-លោកស្រីជាថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរដ្ឋបាលជលផល ដែលបានរួបរួមគ្នា និងចូលរួមសហការយ៉ាងសកម្មក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងក្នុងឆ្នាំ២០២៤កន្លងមក។

អភិបាលខេត្តបានបន្តថា មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផល សហគមន៍នេសាទ អាជ្ញាធរមូលដ្ឋាន បានខិតខំធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្តីអំពីការប្រើឧបករណ៍នេសាទឱ្យបានត្រឹម ត្រូវទៅតាមច្បាប់ស្ដីពីជលផល និងបានណែនាំឱ្យពលរដ្ឋចូលរួមសហការថែរក្សានូវទីតាំងការពារនិងអភិរក្សជលផល ព្រមទាំងបញ្ញត្តិពាក់ព័ន្ធច្បាប់ស្ដីពីជលផល ពង្រឹងការអនុវត្តច្បាប់ជលផលបានយ៉ាងម៉ឺងម៉ាត់ ប្រកបដោយស្មារតីទទួលខុសត្រូវ ថែមទាំងបានពង្រឹងការអនុវត្តចុះបង្ក្រាបនិងទប់ស្កាត់បទល្មើសនេសាទជាប្រចាំប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់ និងបានប្រជុំលើកផែនការបន្តអនុវត្តការទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាពបទល្មើសនេសាទនៅឆ្នាំ២០២៥ខាងមុខនេះជាបន្តទៀតផងដែរ។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានលើកឡើងថា ដើម្បីអនុវត្តតាមការណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ត្រីជំនាញ កងកម្លាំងប្រដាប់អាវុធ ត្រូវតែយកចិត្តទុកដាក់បន្ថែមទៀត និងអនុវត្តឲ្យបានម៉ឺងម៉ាត់ចំពោះផែនការបង្ក្រាបសកម្មភាពបទល្មើសនេសាទ ដោយធ្វើយ៉ាងណាឲ្យទទួលបាននូវប្រសិទ្ធភាពខ្ពស់ និងមិនឱ្យកើតមានបទល្មើសនេសាទជាបន្តទៀត។

នាយឧត្តមសេនីយ៍ បានអំពាវនាវដល់ជនរួមជាតិ និងប្រជានេសាទទាំងអស់ត្រូវចងចាំ និងបន្តអនុវត្តនូវអនុសាសន៍ទាំង៧ចំណុចរបស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត ឱ្យបានខ្ជាប់ខ្ជួន ក្នុងនោះត្រូវ៖

ទី១៖ សូមកុំប្រើឧបករណ៍នេសាទខុសច្បាប់សម្រាប់ធ្វើការនេសាទដូចជាថ្មស្អុយ ឧបករណ៍ឆក់ត្រី ស្បៃមុង គ្រឿងផ្ទុះអ្វីក៏ដោយ ដែលជាឧបករណ៍នេសាទហាមឃាត់។
ទី២៖ សូមកុំចាប់ត្រីក្នុងរដូវហាមឃាត់គឺរដូវត្រីពងកូន ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣១ ខែតុលា ដោយសូមមេត្តារួមគ្នាដើម្បីទុកត្រីឲ្យវាធំ ឲ្យវាពង ឲ្យវាញាស់ឡើង កុំចាប់វា កុំបំផ្លាញវា។
ទី៣៖ សូមមេត្តាកុំកាប់ព្រៃលិចទឹកដែលជាជម្រកត្រីពងកូន ជម្រកត្រីនិងជាកន្លែងស្វែងរកចំណី ហើយក៏សុំជួយដាំព្រៃលិចទឹកឡើងវិញផងដែរ។
ទី៤៖ ត្រូវជួយការពារតំបន់អភិរក្សរាប់ ទាំងការជួយផ្ដល់ព័ត៌មានអំពីជនខិលខូចឬមន្ត្រីខិលខូចចូលទៅបំផ្លាញក្នុងតំបន់អភិរក្ស។
ទី៥៖ កុំយកបឹងព្រែកប្រើប្រាស់ខុសគោលដៅដូចជា៖នេសាទគ្រួសារ ការដាំឈូក ឬចាក់ដីលុបដើម្បីសាងសង់សំណង់ផ្សេងៗ។
ទី៦៖ សូមប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នាធ្វើជាម្ចាស់បឹងទន្លេសាបនេះទាំងអស់គ្នា។
ទី៧៖ ជំរុញការចិញ្ចឹមត្រីការធ្វើវារីវប្បកម្ម ការរក្សាទុកពូជត្រីធំៗដែលជិតផុតពូជ។

បន្ទាប់ពីប្រជុំរៀបចំផែនការចុះបង្ក្រាបបទល្មើសនេសាទរួចមក នាយឧត្ដមសេនីយ៍ និងអភិបាលខេត្ត លោកប្រធានមន្ទីរកសិកម្មខេត្ត លោកអភិបាលស្រុកនិងក្រុមការងារបានអញ្ជើញចុះពិនិត្យស្ថានភាព នៅតាមដងទន្លេសាប និងដឹកនាំកងកម្លាំងចុះធ្វើសកម្មភាពទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅក្នុងភូមិសាស្ត្រស្រុកកំពង់លែង ស្រុកបរិបូរណ៍ ក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរជាបន្ត៕

អត្ថបទដែលជាប់ទាក់ទង