**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់

អាជ្ញាធរទន្លេសាប និងធនាគារពិភពលោកប្រចាំកម្ពុជា បើកកិច្ចប្រជុំសម្របសម្រួលជាមួយភាគីពាក់ព័ន្ធស្ដីពី «ការកសាងកិច្ចសហការរួមគ្នាសម្រាប់សន្តិសុខទឹក និងភាពធន់នៅបឹងទន្លេសាប»

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ លោក ហ៊ែល តូនី អនុប្រធានអចិន្ត្រៃយ៍ អាជ្ញាធរទន្លេសាប តំណាងឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប រួមជាមួយលោកស្រី Tania Mayer ប្រធានគ្រប់គ្រងប្រចាំប្រទេស នៃធនាគារពិភពលោកប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំសម្របសម្រួលជាមួយភាគីពាក់ព័ន្ធស្ដីពី «ការកសាងកិច្ចសហការរួមគ្នាសម្រាប់សន្តិសុខទឹក និងភាពធន់នៅបឹងទន្លេសាប»។

កិច្ចប្រជុំនេះមានកិច្ចសហការជាមួយ ធនាគារពិភពលោក (WBG), ក្រសួងកិច្ចការបរទេស និងពាណិជ្ជកម្ម (DFAT) និង Australian Water Partnership (AWP) ក្នុងការអនុវត្តកម្មវិធីវាយតម្លៃសន្តិសុខ និងភាពធន់នៃនឹងទន្លេសាប សម្រាប់ឆ្នាំ ២០២៤-២០២៦។

សូមជម្រាបជូនថា កិច្ចប្រជុំខាងលើ មានសមាសភាពចូលរួមពីសមាជិកសមាជិកាអាជ្ញាធរទន្លេសាប ក្រសួង ស្ថាប័នពាក់ព័ន្ធ ខេត្តពាក់ព័ន្ធជុំវិញបឹងទន្លេសាប ស្ថាប័នអប់រំ និងស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍ ដោយផ្ដោតសំខាន់លើ៖

ទី១៖ បង្កើនការយល់ដឹងទាក់ទងនឹងបញ្ហាប្រឈមនៅក្នុងតំបន់បឹងទន្លេសាប និងស្ទឹងសំខាន់ៗទាំង១១។
ទី២៖ គាំទ្រគោលនយោបាយនានាដែលពាក់ព័ន្ធ ដើម្បីចូលរួមឯកភាពគ្នាក្នុងការបង្កើតឡើងនូវការគ្រប់គ្រងអាងទន្លេសាប ព្រមទាំងការសម្រេចចិត្តផ្អែកលើភស្តុតាងនានា សម្រាប់បង្កើតនូវផែនការអភិវឌ្ឍពហុដំណាក់ កាលរយៈពេលវែងសម្រាប់ទន្លេសាបប្រកបដោយនិរន្តរភាព និងកិច្ចសហការ។
ទី៣៖ ផ្លាស់ប្តូរចំណេះដឹង បង្កើតកម្មវិធី និងការពង្រឹងសមត្ថភាពរវាងភាគីពាក់ព័ន្ធ។

សូមបញ្ជាក់ជូនថា កិច្ចប្រជុំនេះ មានគោលបំណងបង្កើននូវការយល់ដឹងអំពីកម្មវិធីសន្តិសុខទឹក និងភាពធន់នៃបឹងទន្លេសាប ដើម្បីទទួលយកចំណេះដឹងថ្មីៗ និងគម្រោង ឬកម្មវិធីនានា ដែលស្ថិតនៅក្រោមខ្សែបន្ទាត់ក្រសួង ស្ថាប័នពាក់ព័ន្ធសំខាន់ៗ ដើម្បីជូនដំណឹងអំពីការវាយតម្លៃនាពេលខាងមុខ និងក្របខ័ណ្ឌយុទ្ធសាស្រ្តសម្រាប់អាងទន្លេសាប។

ជាលទ្ធផល កិច្ចប្រជុំនេះសម្រេចបាននូវការចែករំលែក និងពិភាក្សាក្នុងចំណោមភាគីពាក់ព័ន្ធអំពីទស្សនៈសម្រាប់ការអភិរក្ស និងការអភិវឌ្ឍតំបន់បឹងទន្លេសាប ក៏ដូចជាការកសាង ការរួមបញ្ចូលគ្នាសម្រាប់សន្តិសុខទឹក និងភាពធន់នៅបឹងទន្លេសាប។ដោយអនុលោមតាមផែនការចូលរួមរបស់គម្រោង ការពិគ្រោះយោបល់ជាបន្តបន្ទាប់ ការចែករំលែកផ្លាស់ប្តូរចំណេះដឹង និងត្រូវរៀបចំឡើងជាជំហានសំខាន់ៗ ក្រោមគម្រោងសម្រាប់កម្មវិធីសន្តិសុខទឹក និងភាពធន់នៃបឹងទន្លេសាប៕

អត្ថបទដែលជាប់ទាក់ទង