**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ក្រសួងបរិស្ថាន បើកសិក្ខាសាលា «ចាប់ផ្តើមផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ »

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបើកសិក្ខាសាលា «ចាប់ផ្តើមផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC3.o)» និងមានការអញ្ជើញចូលរួមពីឯកឧត្តម Jo Scheuer មន្ត្រីសម្របសម្រួលអង្គការសហប្រជាជាតិនៅកម្ពុជា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន អគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ អគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មាបរិស្ថាន ក្រុមការងារប្រែប្រួលអាកាសធាតុ តំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល អង្គការជនជាតិដើមភាគិច តំណាងយុវជន និងនិស្សិត ប្រមាណ២០០នាក់។

ក្នុងឱកាសនោះដែរ ឯកឧត្តម ជួប ប៉ារីស៍ បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាមានភាពងាយរងគ្រោះជាខ្លាំង នៅចំពោះមុខការប្រែប្រួលអាកាសធាតុ ជាមួយកំណើនសីតុណ្ហភាព ភាពធ្ងន់ធ្ងរនៃព្រឹត្តិការណ៍អាកាសធាតុអាក្រក់ដែលកើតមានកាន់តែញឹកញាប់ និងការកើនឡើងនៃកម្ពស់ទឹកសមុទ្រ បានគំរាមកំហែងដល់វិស័យកសិកម្ម នេសាទ និងឧស្សាហកម្មទេសចរណ៍។ ជាមួយគ្នានេះ ប្រទេសកម្ពុជាបានបង្ហាញពីសមត្ថភាពរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ ដោយកំណត់របៀបវារៈជាតិប្រកបដោយ មហិច្ឆិតា សម្រាប់ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងការបង្កើតគោលនយោបាយសំខាន់ៗ ដើម្បីឆ្លើយ តបទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដូចជា ការរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញា ក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុក្នុងឆ្នាំ២០២០ យុទ្ធសាស្ត្ររយៈពេលវែងសម្រាប់អព្យាក្រឹតកាបូននៅក្នុងឆ្នាំ២០២១ និងការបញ្ជាបការប្រែប្រួលអាកាសធាតុទៅក្នុងគោលនយោបាយ និងដំណើរការដែលពាក់ព័ន្ធរបស់ជាតិ។

ក្រសួងបរិស្ថាន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំផែនការជាតិរួមចំណែកការឆ្លើយតបការប្រែប្រួលអាកាសធាតុកម្ពុជា NDC 3.0 នេះបន្តទៀត ដើម្បីបង្ហាញពីមហិច្ឆិតាក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់របស់កម្ពុជា ពីគ្រប់វិស័យជាពិសេសវិស័យថាមពល ឧស្សាហកម្ម កសិកម្ម ព្រៃឈើ និងសំណល់។

ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលានេះ នឹងផ្តល់ឱកាសដ៏ល្អ ដើម្បីពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកព័ត៌មាននិងមានការពិភាក្សាយ៉ាងសកម្មដើម្បីរៀបចំផ៊ែនការជាតិដែលមានគោលដៅច្បាស់លាស់ក្នុងការនាំប្រទេសកម្ពុជាឆ្ពោះទៅអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។

គួរបញ្ជាក់ឱ្យដឹងថា សិក្ខាសាលាដែលមានរយៈពេលពេញមួយថ្ងៃ ធ្វើឡើងក្នុងគោលបំណងដើម្បីជជែកពិភាក្សាគ្នារៀបចំផែនការសកម្មភាព និងយន្តការសម្របសម្រួលរវាងអន្តរជាតិក្រសួង ស្ថាប័ន និងទីភ្នាក់ងារអង្គការសហប្រជាជាតិនៅកម្ពុជាដែលនឹងត្រូវដឹកនាំសម្របសម្រួលតាមអនុវិស័យនីមួយៗ ដើម្បីឱ្យប្រាកដថា ដំណើររៀបចំនេះ មានភាពស៊ីសង្វាក់ និងប្រទាក់ក្រឡាគ្នាតាមអាទិភាពរបស់រាជរដ្ឋាភិបាល និងតាមក្រសួង ស្ថាប័នអន្តរវិស័យ និងរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ៕

អត្ថបទដែលជាប់ទាក់ទង