**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង

អាមេរិក ចាប់ផ្តើមបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ ត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ

ភ្នំពេញ៖ សហរដ្ឋអាមេរិក បានចាប់ផ្តើមដឹកជញ្ជូន ជនអន្តោប្រវេសន៍ខុសច្បាប់ រាប់រយនាក់ តាមយន្តហោះត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ បន្ទាប់ពីរលក នៃការចាប់ខ្លួនទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt កាលពីថ្ងៃសុក្រ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកស្រី Leavitt បានសរសេរនៅលើ X ថា ជើងហោះហើរ ការនិរទេស បានចាប់ផ្តើមហើយ ដោយបន្ថែមថា លោកប្រធានាធិបតី Donald Trump កំពុងផ្ញើសារដ៏រឹងមាំ និងច្បាស់លាស់ទៅកាន់ពិភពលោក ទាំងមូលថា ប្រសិនបើអ្នកចូលសហរដ្ឋអាមេរិក ដោយខុសច្បាប់ អ្នកនឹងប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរ។

លោកស្រី Leavitt បានបង្ហោះរូបថតចំនួនពីរដែលបង្ហាញពីក្រុមបុរសដែលត្រូវបានដឹកនាំឡើងលើយន្តហោះដឹកជញ្ជូនយោធា។ យោងតាមសារព័ត៌មាន Fox News រូបថតមួយសន្លឹកត្រូវបានថតនៅអាកាសយានដ្ឋាន Biggs Army Airfield នៅ Fort Bliss ក្នុងទីក្រុង El Paso រដ្ឋតិចសាស់។ ប្រភពនៃបណ្តាញនេះបាននិយាយថា យន្តហោះដែលថតបានបាននាំមនុស្ស ៨០នាក់ទៅកាន់ប្រទេស ហ្គាតេម៉ាឡា។

យោងតាមទីភ្នាក់ងារនេះ បានឱ្យដឹងថា ភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ (ICE) បានបើកការវាយឆ្មក់ ជាបន្តបន្ទាប់នៅទូទាំង សហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះ ដោយបានចាប់ខ្លួនមនុស្សជាង ៥០០នាក់ និងឃុំខ្លួន ៣៧៣ នាក់កាលពីថ្ងៃព្រហស្បតិ៍តែម្នាក់ឯង។

ICE បានឲ្យដឹងថាទីក្រុង ដែលពួកគេកំណត់គោលដៅរួមមាន នៅ បូស្តុន ញូវយ៉ក ញូវយ៉ក និងសាន់ហ្វ្រាន់ស៊ីស្កូ ហើយភ្នាក់ងារបានផ្តោត លើការចាប់ខ្លួនជនអន្តោប្រវេសន៍ ដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មជាបន្តបន្ទាប់ បន្ទាប់ពីចូលសហរដ្ឋអាមេរិកដោយខុសច្បាប់ផងដែរ។

អត្ថបទដែលជាប់ទាក់ទង