**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

កូរ៉េខាងជើង ត្រៀមបញ្ជូនកងទ័ពទៅកាន់រុស្ស៉ី ដើម្បីប្រយុទ្ធជាមួយកងកម្លាំងរបស់អ៊ុយក្រែន

សេអ៊ូល៖ នៅថ្ងៃសុក្រ ទី២៤ ខែមករា យោធាកូរ៉េខាងត្បូង បានបញ្ជាក់ថា ខ្លួនមានការសង្ស័យថា កូរ៉េខាងជើង កំពុងតែត្រៀមរៀបចំបញ្ជូន កងទ័ពបន្ថែមទៀត ទៅកាន់ប្រទេសរុស្ស៉ី ដើម្បីប្រយុទ្ធជាមួយកងកម្លាំងរបស់អ៊ុយក្រែន បើទោះបីជាបានទទួលរងការបាត់បង់ទ័ព ហើយមើលឃើញទាហានខ្លួនមួយចំនួន ត្រូវបានចាប់ខ្លួនក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

យោធាកូរ៉េខាងត្បូង បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ស្របពេលរយៈពេល ៤ខែ បានកន្លងផុតទៅ សម្រាប់ការដាក់ពង្រាយកងទ័ពកូរ៉េខាងជើង ក្នុងសង្រ្គាមរវាងរុស្ស៉ីនិងអ៊ុយក្រែន ហើយមានការបាត់បង់ជីវិតក៏ដូចជារងរបួសទាហានជាច្រើន ព្រមទាំងខ្លះត្រូវបានចាប់ខ្លួនថែមទៀតនោះ កូរ៉េខាងជើងត្រូវបានសង្ស័យថា កំពុងតែពន្លឿនចំណាត់ការបន្ទាប់ រួមជាមួយ ការត្រៀមរៀបចំ ដើម្បីបញ្ជូនកងកម្លាំងបន្ថែមទៀត។

បើតាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើង ក៏ហាក់កំពុងត្រៀម បាញ់បង្ហោះផ្កាយរណបចារកម្ម និងមីស៉ីលបាលិស្ទីគរយៈអន្តរទ្វីប ICBM ផងដែរ ប៉ុន្តែពុំមានសញ្ញាថា វានឹងកើតឡើងភ្លាមៗឡើយ។

ក្នុងខែមករានេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឌីមៀ ហ្សេលេនស្គី បានឲ្យដឹងថា កងទ័ពកូរ៉េខាងជើង២នាក់ ត្រូវចាប់ខ្លួនបាននៅលើសមរភូមិ ក្នុងតំបន់ Kursk របស់រុស្ស៉ី។

យោងតាមការវាយតម្លៃរបស់អ៊ុយក្រែន និងក្រុមលោកខាងលិច ទីក្រុងព្យុងយ៉ាង បានបញ្ជូនកងទ័ពប្រហែល ១១,០០០នាក់ ដើម្បីជួយគាំទ្រកងកម្លាំងរបស់រុស្ស៉ី នៅតំបន់ Kursk។

ទីក្រុងកៀវ បានអះអាងថា ទាហានកូរ៉េខាងជើងច្រើនជាង ៣,០០០នាក់ ត្រូវបានសម្លាប់ ឬក៏រងរបួស។ ទាំងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង សុទ្ធតែមិនបានបដិសេធឬទទួលស្គាល់ វត្តមានរបស់កងទ័ពកូរ៉េខាងជើង ក្នុងសង្រ្គាមអ៊ុយក្រែន ឡើយ។

អត្ថបទដែលជាប់ទាក់ទង