**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍

រាជរដ្ឋាភិបាលថៃ និងគណបក្សប្រឆាំង កំពុងផ្ទុះសង្រ្គាមពាក្យសម្តីជុំវិញស្ថានភាពបរិយាកាសកាន់តែអាក្រក់ទៅៗ

បាងកក៖ រាជរដ្ឋាភិបាលថៃ និងគណបក្សប្រឆាំង កំពុងផ្ទុះសង្រ្គាមពាក្យសម្តីជុំ វិញស្ថានភាពបរិយាកាសកាន់តែអាក្រក់ទៅៗ ដែលត្រូវបានគេរំពឹងថា នឹងបន្តរហូតដល់ថ្ងៃសុក្រទី២៤ ខែមករា។

ជម្លោះនេះត្រូវបានចាប់ផ្តើមដោយមេដឹកនាំគណបក្សប្រឆាំង លោក ណាថាផុង រឿងបញ្ញាវុទ្ធ ដែលបានបង្ហោះសារនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយជំរុញឱ្យនាយករដ្ឋមន្ត្រី លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ផ្តល់ឱកាសឱ្យប្រជាជនថៃដកដង្ហើមខ្យល់បរិសុទ្ធ មុនពេលទៅប្រទេសស្វីស ដើម្បីស្វែងរកឱកាសវិនិយោគបន្ថែមទៀតសម្រាប់រាជាណាចក្រក្បែរខាងកម្ពុជាមួយនេះ។

លោកបរិយាយថា៖«ខណៈពេលដែលនាយករដ្ឋមន្រ្តីស្រូបខ្យល់បរិសុទ្ធនៅទីក្រុងដាវ៉ូស ប្រទេសស្វីស ហើយព្យាយាមទាក់ទាញអ្នកវិនិយោគកាន់តែច្រើនមកកាន់ប្រទេសថៃ ក្នុងក្ដីសង្ឃឹមថា នឹងធ្វើឱ្យឆ្នាំនេះក្លាយជាឱកាសសម្រាប់ប្រទេស ប្រជាជនថៃរាប់លាននាក់កំពុងស្រូបខ្យល់បំពុលយ៉ាងខ្លាំងចូលទៅក្នុងខ្លួនរបស់ពួកគេ»។

គួរជម្រាបថា នាយករដ្ឋមន្រ្តីថៃកំពុងស្ថិតនៅទីក្រុងដាវ៉ូស ប្រទេសស្វីស សម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ (WEF)។ លោក ណាថាផុង ក៏បានចោទសួរអំពីសមត្ថភាពរបស់លោកស្រី ផែថងថាន ក្នុងការទប់ស្កាត់វិបត្តិកំហាប់ភាគល្អិតនិចល PM2.5 ដោយបញ្ជាក់ថា ការសន្យារបស់រាជរដ្ឋាភិបាលក្នុងការលើកទឹកចិត្តដល់កសិករដាំអំពៅ ដើម្បីកុំឱ្យពួកគេដុតស្លឹកអំពៅនៅពេលប្រមូលផល មិនទាន់ដាក់ជូនគណៈរដ្ឋមន្ត្រីនៅឡើយទេ។

មេបក្សប្រឆាំងរូបនេះបន្តទៀតថា៖«ខ្ញុំ សូម អំពាវ នាវ ដល់ នាយក រដ្ឋមន្ត្រី និង ខុទ្ទកាល័យ ចាត់ ទុក បញ្ហា នេះ ជារឿងចម្បងព្រោះវាកមពុងធ្ងន់ធ្ងរសម្រាប់សុខភាពពលរដ្ឋ ជាពិសេស នាយក រដ្ឋមន្ត្រីគួរតែឈប់គេចមុខពី បញ្ហា នេះទៀតទៅ»។

លោក ណាថាផុង  បន្ត ថា រាជរដ្ឋាភិបាល គួរ តែ មាន ការ ប្រាស្រ័យ ទាក់ទង ឱ្យ កាន់ តែ ច្បាស់ ទៅ កាន់ កសិករ ដាំ អំពៅ អំពី ការ លើក ទឹក ចិត្ត ឱ្យ ពួក គេ ប្រមូល ផល ដោយ មិន ដុត ស្លឹក របស់វា មុន រដូវ ប្រមូល ផល។

លោកនិយាយថា សូម្បីតែផ្នែកខ្លះនៃរាជធានីបាងកក ក៏កំពុងរងការប៉ះពាល់ដោយការបំពុលខ្យល់ ដែលបណ្តាលមកពីការដុតកាកសំណល់ក្នុងវិស័យកសិកម្មផងដែរ។

លើសពីនោះ លោក រាយរាប់ ថា៖«រាជរដ្ឋាភិបាលមាន ឧបករណ៍ និង ធនធាន ទាំង អស់ ដើម្បី ធ្វើ ដូច្នេះ តែ ខ្វះ ភាព ច្បាស់ លាស់ អំពី របៀប ដែល ពួក គេ ចង់ ឱ្យ ឧបករណ៍ ទាំង នេះ ត្រូវ បាន ប្រើប្រាស់»។ លោកបន្ថែមថា៖«មុនពេលនាយករដ្ឋមន្ត្រីទៅស្វែងរកឱកាសបន្ថែមទៀត អ្វីដែលយើងត្រូវការ គឺផែនការសកម្មភាពច្បាស់លាស់ និងជាក់ស្តែងពីរាជរដ្ឋាភិបាល»។

ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក ណាថាផុង អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ជីរ៉ាយូ ហឿងស៊ូប បានសម្ដែងការភ្ញាក់ផ្អើលចំពោះពាក្យសំដីរបស់មេដឹកនាំបក្សប្រឆាំងរូបនេះ ដោយលើកឡើងថា លោក ណាថាផុង បានដឹងយ៉ាងច្បាស់ថា នាយករដ្ឋមន្ត្រីកំពុងតំណាងឱ្យប្រទេសថៃនៅក្នុងសន្និសីទក្រៅប្រទេស ជួបជាមួយពាណិជ្ជករពិភពលោក និងលើកទឹកចិត្តពួកគេឱ្យមកបណ្តាក់ទុននៅប្រទេសថៃ។

លោក ជីរ៉ាយូ បានកត់សម្គាល់ថា៖«លោក ណាថាផុង ប្រហែលជាចង់រៀនពីរបៀបធ្វើជាមេដឹកនាំបក្សប្រឆាំងដ៏ល្អម្នាក់។ គាត់ប្រហែលជាចង់រៀនពីរបៀបធ្វើដូចជាសុភាពបុរសក្នុងនយោបាយ»។

គួរបញ្ជាក់ថា អភិបាលរាជធានីបាងកក បានស្តីបន្ទោសស្ថានភាពលើខ្យល់អាកាសមិនល្អនៅក្នុងរាជធានី គួបផ្សំនឹងការបំភាយពីការធ្វើចរាចរច្រើនដែលបណ្តាលមកពីកត្តាដូចជាការកកស្ទះកាន់តែខ្លាំងនៅលើផ្លូវខាងក្នុងរាជធានីបាងកក។ រដ្ឋបាលរាជធានីបាងកក នឹងចាប់ផ្តើមហាមឃាត់រថយន្តដឹកទំនិញដែលមិនបានចុះបញ្ជី មិនឱ្យចូលទៅក្នុងតំបន់មានការបំភាយឧស្ម័នតិច។ កាមេរ៉ាសុវត្ថិភាពសរុបចំនួន២៥៩គ្រឿង ដែលបំពាក់ដោយបច្ចេកវិទ្យា AI និងត្រូវប្រើប្រាស់ដើម្បីតាមដានរថយន្តដឹកទំនិញដែលបំពានការហាមឃាត់នេះ។ អ្នក ដែល មិនគោរពតាម នឹង ប្រឈម មុខ នឹង វិធានការ ផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង