**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

ក្រុមសិទ្ធិមនុស្សសហរដ្ឋអាម៉េរិក កំពុងព្រួយបារម្ភចំពោះការដាក់បម្រាមពីសំណាក់លោក ដូណាល់ ត្រាំ លើអ្នកដំណើរមកពីបណ្តាប្រទេសមូស្លីម ឬអារ៉ាប់

វ៉ាស៊ីនតោន៖ ក្រុមសិទ្ធិមនុស្សសហរដ្ឋអាម៉េរិក កំពុងព្រួយបារម្ភចំពោះបទ បញ្ជា នីតិ ប្រតិបត្តិ ថ្មីមួយ ដែលចុះហត្ថលេខាដោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទទី២០មករាកន្លងទៅ ដែលបានដាក់បម្រាមឡើងវិញលើអ្នកដំណើរមកពីបណ្តាប្រទេសមូស្លីម ឬអារ៉ាប់។

គណៈកម្មាធិការប្រឆាំងការរើសអើងជាតិសាសន៍អាម៉េរិក-អារ៉ាប់ (ADC) អះអាងថា បទបញ្ជាថ្មីដូចគ្នាទៅនឹងការហាមប្រាមការធ្វើដំណើរឆ្នាំ២០១៧ របស់ ត្រាំ។

ក្រុមប្រឹក្សាជាតិអ៊ីរ៉ង់-អាម៉េរិកាំង (NIAC) បានលើកឡើងផងដែរថា បទបញ្ជារបស់ ត្រាំ ស្តីពីការ[ការពារ]សហរដ្ឋអាម៉េរិកពីភេរវករបរទេស និងការគំរាមកំហែងសន្តិសុខជាតិ និងសុវត្ថិភាពសាធារណៈផ្សេងទៀត នឹងបំបែកបំបាក់គ្រួសារអាម៉េរិកចេញពីមនុស្សជាទីស្រឡាញ់ និងធ្វើឱ្យការចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យធ្លាក់ចុះ។

បទបញ្ជាថ្មីរបស់លោក ត្រាំ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃចន្ទទី២០មករា លេចឡើងទន្ទឹមនឹងវិធានការក្ដៅផ្សេងទៀត ដោយកំណត់រយៈពេល៦០ថ្ងៃសម្រាប់មន្ត្រីជាន់ខ្ពស់រដ្ឋ យុត្តិធម៌ ស៊ើបការណ៍សម្ងាត់ និងសន្តិសុខមាតុភូមិ ដើម្បីកំណត់អត្តសញ្ញាណបុគ្គលដែលចង់បានសញ្ជាតិអាម៉េរិក និងដើម្បីប្រាកដថា បុគ្គលនោះមិនមែនជាការគំរាមកំហែងសន្តិសុខ ឬសុវត្ថិភាពសាធារណៈ។

បទបញ្ជាប្រតិបត្តិថ្មីរបស់ ត្រាំ នេះ គឺហួសពីការហាមប្រាមឆ្នាំ២០១៧ លើអ្នកដំណើរមកពីប្រទេសចំនួនប្រាំពីរ ដែលភាគច្រើនជាជនជាតិមូស្លីម ដោយបដិសេធសំណើទិដ្ឋាការ ឬការចូលទៅកាន់សហរដ្ឋអាម៉េរិក ប្រសិនបើពួកគេប្រកាន់អាកប្បកិរិយាអរិភាពចំពោះពលរដ្ឋ វប្បធម៌ រដ្ឋាភិបាល ស្ថាប័ន ឬគោលការណ៍នានា។

បទបញ្ជានេះនឹងអនុញ្ញាតឱ្យមានការនិរទេសបុគ្គលនៅក្នុងសហរដ្ឋអាម៉េរិក ដោយផ្អែកលើអ្វីដែលពួកគេនិយាយ ឬអ្វីដែលពួកគេបានធ្វើ ហើយថាតើពួកគេកាន់មុខតំណែងអ្វី..? ប្រសិនបើពួកគេចូលរួមការតវ៉ាប្រឆាំងអាម៉េរិក នោះរដ្ឋបាលថ្មីអាចចាត់ទុកថា ជាអរិភាព ដូច្នេះ ពួកគេនឹង ត្រូវ ដកហូត ទិដ្ឋាការ ហើយប្រឈមនឹងការនិរទេសចេញ។

គួរជម្រាបថា លោក ត្រាំ បាននិយាយម្ដងហើយម្ដងទៀតថា លោកនឹងអនុវត្តការហាមឃាត់នៃការធ្វើដំណើរលើប្រជាជនមកពីប្រទេសមួយចំនួន តាមរយៈការពង្រីកលើគោលនយោបាយ ដែលគាំទ្រដោយតុលាការកំពូលក្នុងឆ្នាំ២០១៨។

សូមរំឭកថា ក្នុងអំឡុងយុទ្ធនាការប្រធានាធិបតី លោក ត្រាំ បានលើកឡើងថា លោកនឹងដាក់បម្រាមនៃការធ្វើដំណើរឡើងវិញ លើប្រជាជនមកពីតំបន់ហ្កាហ្សា លីប៊ី សូម៉ាលី ស៊ីរី យេម៉ែន និងប្រទេសផ្សេងទៀត ដែលគំរាមកំហែងដល់សន្តិសុខរបស់សហរដ្ឋអាម៉េរិក។ លើសពីនេះលោក ត្រាំ ក៏ព្យាយាមរារាំងប្រជាជនមកពីប្រទេសកុម្មុយនីស្ដ និងសង្គមនិយម មិន ឱ្យ ចូល ក្នុង សហរដ្ឋ អាម៉េរិកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង