**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ

ហេតុអ្វីបានជាលោកXi Jinpingមកភូមិនេះ ដើម្បីសួរសុខទុក្ខប្រជាជនមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន?

មុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជារៀងរាល់ឆ្នាំ លោកXiJinpingប្រធានរដ្ឋចិនតែងតែចុះសួរសុខទុក្ខកម្មាភិបាលនិងប្រជាជនក្នុងតំបន់មូលដ្ឋាន។
នៅថ្ងៃទី២២ ខែមករា លោកXi Jinpingប្រធានរដ្ឋចិនបានមកដល់ភូមិមួយក្នុងទីក្រុងHuludaoខេត្តLiaoning ដោយចាប់ផ្តើមដំណើរសួរសុខទុក្ខរបស់លោកនៅមុនថ្ងៃបុណ្យឆ្នាំថ្មីប្រពៃណីចិន។
ប្រហែលថ្ងៃទី២០ ខែសីហាឆ្នាំ២០២៤ ភ្លៀងធ្លាក់ខ្លាំងដែលមិនធ្លាប់មានពីមុនបានបង្កទៅជាទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅក្នុងទីក្រុងHuludaoខេត្តLiaoning។ភូមិZhujiagouដែលស្ថិតនៅក្នុងតំបន់ភ្នំដែលមានសណ្ឋានដីទាបជាភូមិមួយក្នុងចំណោមភូមិដែលរងគ្រោះខ្លាំងបំផុតដោយគ្រោះមហន្តរាយ។ជម្រៅទឹកជ្រៅបំផុតក្នុងភូមិឡើងដល់៦ម៉ែត្រ ហើយផ្ទះអ្នកភូមិ៥១ខ្នងរងការខូចខាត ក្នុងនោះ៤១ខ្នងមិនអាចជួសជុលនិងសង់ឡើងវិញនៅកន្លែងដើមបានទៀតទេ។
ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិនជិតចូលមកដល់ហើយ តើបងប្អូនប្រជាកសិករក្នុងភូមិសុខសប្បាយទេ?តើអាចឆ្លងឆ្នាំថ្មីបានល្អទេ?ដោយការខ្វាយខ្វល់ក្នុងចិត្តនេះ កាលពីថ្ងៃទី២២ ខែមករា លោកXi Jinpingបានស៊ូនឹងអាកាសធាតុត្រជាក់ខ្លាំងទៅដល់ភូមិZhujiagou ដើម្បីសួរសុខទុក្ខនិងពិនិត្យស្ថានភាពស្តារឡើងវិញក្នុងតំបន់មូលដ្ឋានបន្ទាប់ពីគ្រោះមហន្តរាយទឹកជំនន់កាលពីឆ្នាំ២០២៤។
បន្ទាប់ពីទឹកជំនន់ ភូមិបានសង់លំនៅឋានថ្មីនៅទីតាំងផ្សេងទៀតសម្រាប់ប្រជាពលរដ្ឋដែលរងគ្រោះខ្លាំងបំផុតចំនួន៤១គ្រួសារ ស្មើនឹង១៨៦នាក់ ។ក្នុងរយៈពេលមិនដល់២ខែផង “ភូមិZhujiaថ្មី”ត្រូវបានបង្កើតឡើង។ប្រជាជនរងគ្រោះបានមានទីជម្រកថ្មីដ៏កក់ក្តៅមុនរដូវរងា។
លោកXi Jinpingប្រធានរដ្ឋចិនបានចុះទៅពិនិត្យតាមផ្ទះរបស់អ្នកភូមិដែលបានផ្លាស់ទីលំនៅមុនរដូវរងា និងបានឈ្វេងយល់អំពីគុណភាពផ្ទះដែលបានសាងសង់ឡើងវិញនិងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។
គិតគូពីសុវត្ថិភាពនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងចិត្តជានិច្ច។នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នៅពេលដែលប្រជាជនចិនអាចទទួលបានភាពកក់ក្តៅបំផុតនោះ លោកXi Jinpingបានទៅសួរសុខទុក្ខប្រជាជនដែលរងគ្រោះ ពិនិត្យស្ថានភាពសាងសង់ឡើងវិញនិងយកចិត្តទុកដាក់ចំពោះការឆ្លងកាត់រដូវរងា ដែលមិនត្រឹមតែផ្តល់ភាពកក់ក្តៅដល់ដួងចិត្តប្រជាជនប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីទំនុកចិត្តផងដែរ៕

អត្ថបទដែលជាប់ទាក់ទង