**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង**កម្ពុជានឹងរៀបចំពិរព័ណ៍ដ៏ធំមួយប្រចាំឆ្នាំ ពិរព័ណ៍ផលិតផលអាស៊ាន-ចិនជាលើកទី២ចាប់ថ្ងៃទី១៩ ដល់ ២១ មិថុនាខាងមុខ**អុីរ៉ង់៖ សេចក្តីព្រាងចុងក្រោយនៃអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយអាមេរិក បានគ្របដណ្តប់លើបញ្ហាសំខាន់ៗជាច្រើន រាប់ចាប់ពីការងារនុយក្លេអ៊ែរ ការបើកច្រកសមុទ្រហ័រមូស និងការលើកលែងទណ្ឌកម្មប្រេង**លោក ត្រាំ រិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើរដ្ឋធានីបេរូត ប្រទេសលីបង់ ហើយបានទាមទារឱ្យបញ្ឈប់ជាបន្ទាន់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកសិកម្ម៖ ការចិញ្ចឹមពិភពលោក ព្រមទាំងការពារអាកាសធាតុ**សម្តេចធិបតី ដាក់ចេញអនុសាសន៍មួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា**សម្តេចធិបតី៖ ការបណ្ដុះបណ្ដាលជំនាញទន់ ឬ Soft skills គឺផ្ដោតសំខាន់លើការជំរុញលើកទឹកចិត្តខ្លួនឯង

ក្រុមហ៊ុនមេរបស់ TikTok គឺ​ ByteDance គ្រោងនឹងវិនិយោគ ១២ពាន់លានដុល្លារនៅក្នុងហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) នៅឆ្នាំ២០២៥

បរទេស៖ សារព័ត៌មាន Fanacial Time បានរាយការណ៍មកថា ក្រុមហ៊ុនមេរបស់ TikTok គឺ​ ByteDance គ្រោងនឹងវិនិយោគ ១២ពាន់លានដុល្លារនៅក្នុងហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) នៅឆ្នាំ២០២៥។

បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ការវិនិយោគនេះ កើតឡើងចំពេលដែលក្រុនហ៊ុនចិនកំពុងប្រឈមនឹងសម្ពាធពីទីក្រុងវ៉ាស៊ីនតោន ក្នុងការលក់កម្មវិធីចែករំលែកវីដេអូដ៏ពេញនិយមរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក។

ជុំវិញផែនការវិនិយោគនេះ របាយការណ៍បានឱ្យដឹងបន្ថែមទៀតថា ByteDance គ្រោងចំណាយ ៤០ពាន់លានយន់ (ប្រហែល ៥.៥ពាន់លានដុល្លារ) នៅក្នុងប្រទេសចិនក្នុងឆ្នាំនេះ និងប្រហែល ៦.៨ពាន់លានដុល្លារនៅបរទេស ដើម្បីបង្កើនសមត្ថភាពបណ្តុះបណ្តាលគំរូមូដ្ឋានរបស់ខ្លួនតាមរយៈការប្រើប្រាស់បន្ទះឈីបកម្រិតខ្ពស់របស់ Nvidia។ ទាក់ទិននឹងផែនការនេះ Nvidia បានបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ។

គួរជម្រាបថា ប្រហែល​ ៦០% នៃការបញ្ជាទិញគ្រឿងអេឡិចត្រូនិកក្នុងស្រុករបស់ ByteDace មានដូចជាក្រុមហ៊ុនចិន Huawei និង Cambricon ខណៈដែលនៅសល់នឹងត្រូវចំណាយលើបន្ទះឈីប Nvidia ដែលត្រូវបានកាត់បន្ថយដើម្បីស្របតាមការគ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិក។ ទីក្រុងប៉េកាំង ត្រូវបានគេរាយការណ៍ថាបានផ្តល់ការណែនាំក្រៅផ្លូវការដល់ក្រុមហ៊ុនបច្ចេកវិទ្យារបស់ខ្លួនដោយជម្រុញឱ្យពួកគេទិញយ៉ាងហោចណាស់ ៣០% នៃបន្ទះឈីបរបស់ពួកគេពីអ្នកផ្គត់ផ្គង់ក្នុងស្រុក ក្នុងគោលបំណងជំរុញឧស្សាហកម្ម semiconductor ក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើផលិតផលបរទេស ជាពិសេសក្រុមហ៊ុនមកពីសហរដ្ឋអាមេរិកដូចជា Nvidia ជាដើម៕

អត្ថបទដែលជាប់ទាក់ទង