**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបប្រតិភូក្រុមហ៊ុនចិន ដែលមានបំណងវិនិយោគបង្កើតរោងចក្រផលិតថ្នាំកសិកម្ម ក្នុងខេត្តកំពង់ធំ**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញទស្សនកិច្ចសារមន្ទីរព្រះស្រីឦសានវរ្ម័ន

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី អមដោយថ្នាក់ដឹកនាំនៃទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញទៅទស្សនកិច្ចនៅសារមន្ទីរព្រះស្រីឦសានវរ្ម័ន ដែលជាសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ ហៅកាត់ថា «ស.ស.រ» ដើម្បីស្វែងយល់ពីសាវតារសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ខ្មែរ ចាប់តាំងពីសម័យហ្វូណន ក្នុងរយៈពេល២០០០ឆ្នាំ នៃប្រវត្តិរូបិយវត្ថុរបស់ប្រទេសកម្ពុជា។

សារមន្ទីរព្រះស្រីឦសានវរ្ម័ន មានទីតាំងស្ថិតនៅអគារលេខ១៩ រុក្ខវិថីព្រះមហាក្សត្រីយានីកុសមៈ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានចាប់ផ្តើមកសាងឡើងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០០៩ បន្ទាប់ពីទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណចក្រកម្ពុជា ក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍ទី៣០ នៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញ និងបានបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានចាត់ទុកថា «សារមន្ទីរព្រះស្រីឦសានវរ្ម័ន» ត្រូវបានរៀបចំឡើងក្នុងកម្រិតស្ដង់ដាអន្តរជាតិ ដែលមានការបង្ហាញប្រកបដោយភាពច្បាស់លាស់ ងាយយល់ អំពីការវិវត្តនៃរូបិយវត្ថុ និងសេដ្ឋកិច្ចនៃប្រទេសកម្ពុជាក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនរយៈពេលជាង២០០០ឆ្នាំកន្លងមក។ ក្រៅពីបានយល់ដឹងអំពីរូបិយវត្ថុ និងសេដ្ឋកិច្ច អ្នកទស្សនាក៏អាចរៀនសូត្រអំពីប្រវត្តិសាស្ត្រកម្ពុជា អំពីសង្គម វប្បធម៌ និងភូមិសាស្ត្រនយោបាយពាក់ព័ន្ធ និងការវិវត្តរបស់ប្រជាជាតិខ្មែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានសម្ដែងការស្ញប់ស្ញែងដ៏ខ្ពង់ខ្ពស់បំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានផ្ដួចផ្ដើមគំនិតឱ្យមានការរៀបចំនូវសារមន្ទីរនេះ ហើយបានវាយតម្លៃខ្ពស់ជូន ឯកឧត្តម ជា ចាន់តូ អតីតអគ្គទេសាភិបាល និងសហការីនៃធនាគារជាតិនៃកម្ពុជា ដែលកសាងរៀបចំសារមន្ទីរដ៏ល្អមួយនេះ។ ក្នុងនាមកូនខ្មែរម្នាក់ គួរតែមកទស្សនាទីនេះ ដើម្បីជាប្រយោជន៍នៃការចេះដឹងផង និងបណ្ដុះស្មារតីស្នេហាជាតិផងដែរ។

សូមបញ្ជាក់ថា សារមន្ទីរព្រះស្រីឦសានវរ្ម័ន ត្រូវបានបែងចែកជា១២ម៉ូឌុលខុសៗគ្នា ដែលបង្ហាញអំពីហេតុការណ៍ និងមេរៀនសំខាន់ៗ ដែលបានដកស្រង់ចេញពីប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ប្រទេសកម្ពុជា និងបង្ហាញអំពីទំនាក់ទំនងដ៏ស្អិតរមួត រវាងរូបិយវត្ថុ ឥណទាន កំណើនសេដ្ឋកិច្ច អតិផរណាជាដើម។ ជាមួយគ្នានេះ ក៏មានការរៀបចំដាក់តាំងបង្ហាញពី កាសបុរាណ ធនបត្រ សិលាចារឹក រូបថត វត្ថុសិល្បៈផ្សេងៗ ព្រមទាំងមានផ្ទាំងប៉ាណូ សៀវភៅ និងខ្សែភាពយន្តខ្លីៗ ដែលបង្ហាញពីប្រវត្តិរូបិយវត្ថុ និងការវិវត្តនៃសេដ្ឋកិច្ចដំណាក់កាលនីមួយៗ ដោយបានរៀបចំជាបីភាសា គឺភាសាខ្មែរ អង់គ្លេស និងភាសាបារាំង ៕

អត្ថបទដែលជាប់ទាក់ទង