**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»

អភិបាលខេត្តព្រះសីហនុ ដឹកនាំប្រតិភូខេត្ត ធ្វើទស្សនកិច្ច ពិនិត្យស្ថានភាពនៃការ អភិវឌ្ឍន៍របស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

ភ្នំពេញ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំប្រតិភូខេត្តធ្វើទស្សនកិច្ច ពិនិត្យស្ថានភាពនៃការ អភិវឌ្ឍន៍របស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅព្រឹកថ្ងៃអាទី១៩ ខែមករានេះ។

លោក Chen Jiangang ប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានបញ្ជាក់ថា៖ ក្នុងឆ្នាំ២០២៤ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានធ្វើការនាំ ចេញនាំចូលសម្រេចបាន ៤,៧០៨លានដុល្លា កើនឡើង ៧,៥ភាគរយ ដែលមានរោងចក្រ សហគ្រាសចំនួន ២០២ មានបុគ្គលិក កម្មករចំនួន ៣២,០០០នាក់ តំបន់បានចុះកិច្ចព្រម ព្រៀងជាមួយក្រុមហ៊ុន VID ។

លោក ប្រធានក្រុមហ៊ុនតំនប់សេដ្ឋកិច្ចពិសេសបានបន្តថា នៅឆ្នាំ២០២៥ ទឹកប្រាក់នាំចេញ នាំចូលមាន ៥ពាន់លានដុល្លាអាមេរិក ព្រមទាំងបានថ្លែងអំណគុណអភិបាលខេត្ត ដែលបានផ្តល់ការយកចិត្តទុកដាក់ដល់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទន្ទឹមនោះឆ្នាំ២០២៥ ធ្វើឱ្យស្ពានទំនាក់ទំនងរវាងខេត្តព្រះសីហនុ និងខេត្តជាំងស៊ូប្រទេសចិន ហើយថ្នាក់ដឹកនាំខេត្តជាំងស៊ូ និងមកទស្សនកិច្ចនៅខេត្តព្រះសីហនុ ព្រមទាំងបានអញ្ជើញអភិបាលខេត្តទៅធ្វើទស្សនកិច្ចនៅខេត្តជាំងស៊ូ ប្រទេសចិននាពេលខាងមុខ ព្រោះខេត្តជាំងស៊ូ និងខេត្តព្រះសីហនុ មានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងអប់រំ ហើយនៅឆ្នាំ២០២៥នេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងរៀបចំអបអរសាទរសហគ្រាស ២០០មកធ្វើការវិនិយោគក្នុងតំនប់សេដ្ឋកិច្ច ក៏បានធ្វើការសំណូមពរមានដូចជា -ការគាំ ទ្រតំបន់សេដ្ឋកិច្ចពិសេស -បង្កើតតំបន់ពាណិជ្ជកម្ម -សម្របសម្រួលដល់រថយន្តដឹកទំនិញ -ទឹកស្អាតទឹកស្អាត -បញ្ហាដីធ្លី -ពង្រីកតំបន់សេដ្ឋកិច្ចពិសេស -បរិស្ថាន។

ឯឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីចុះពិនិត្យវឌ្ឍនភាពសាលពិពណ៍តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងបន្តពិនិត្យរោងចក្រផលិតសំបក កង់រថយន្តរបស់ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណឡជី (ខេមបូឌា) ឯ.ក ហើយសមិទ្ធិ ផលដែលកើតចេញពីការខិតខំរបស់ថ្នាក់ដឹកនាំប្រទេសទាំងពី ខ្សែក្រវ៉ាត់ និងផ្លូវ របស់ប្រធានាធិបតីស៊ីជិនពីង និងយុទ្ធសាស្តចតុកោណរបស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រីកម្ពុជា បន្តមកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បន្តយុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១ ហើយភាពស៊ីចង្វាក់គ្នាបន្តនិរន្តភាពមកដល់បច្ចុប្បន្ន ម្យ៉ាងទៀតក្រុមប្រឹក្សាតំបន់បានធ្វើការអភិវឌ្ឍពីបាតដៃទទេ រហូតដល់មានរោងចក្រ ១០០ បន្តកើនឡើងរហូតដល់ជាង ២០០រោងចក្រ សហគ្រាស ហើយវឌ្ឍនភាពនេះ ដែលសម្តេចតេជោ ចាត់ទុកតំបន់សេដ្ឋកិច្ចពិសេស ជាកូនបង្កើនរបស់សម្តេច  ហើយយើងជាអាជ្ញាធរដែនដី សូមគាំទ្រនិងទាក់ទាញអ្នកវិនិយោមកកាន់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកាន់តែច្រើនបន្ថែមទៀត ដើម្បីធ្វើការប្រកួតប្រជែងជាមួយតំបន់សេដ្ឋកិច្ចពិសេសនៅស្វាយរៀង ប្រសិនតំបន់ត្រូវការ យើងខ្ញុំនឹងចូលរួមសហការគ្រប់ពេលវេលា យើងធ្វើការជាមួយគ្នា ដើម្បីឱ្យអ្នកវិនិយោគមាន ការជឿជាក់មកកាន់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ។

ឯឧត្តម អភិបាលខេត្ត បានធ្វើការកោតសរសើរប្រធានតំបន់សេដ្ឋកិច្ចពិសេស ដែលមានរោងចក្រ ២០២ក្រុមហ៊ុន ជួយដល់ប្រជាពលរដ្ឋមានការងារចំនួន ៣២,០០០នាក់ ក្នុងតំណាក់កាលកូវីឌ-១៩ តំបន់សេដ្ឋកិច្ចនៅតែបន្តការងារជួយដល់ប្រជាពលរដ្ឋ និងសូមអបអរសាទរតំបន់សេដ្ឋកិច្ចពិសេស បានចុះកិច្ចសហការជាមួយក្រុហ៊ុន VID ក្នុងការទាក់ ទាញអ្នកវិនិយោគមកកាន់កម្ពុជា ពិសេសមកកាន់ខេត្តព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចនាពេលនេះ បានឃើញផលិតកម្មក្នុងរោងចក្រ អាចនិយាយបានថា ក្រុមហ៊ុនផលិតកង់រថយន្តមានបច្ចេកទេសខ្ពស់ជាងគេនៅកម្ពុជា ហើយវឌ្ឍនភាព និងភាពរុងរឿងនិងខ្សែច្រវ៉ាក់ផលិតកម្មនាំចេញ នាំចូលរបស់រោងចក្រ ។

ចំពោះសំណូមពររបស់តំបន់ មានដូចជា -ការគាំទ្រតំបន់សេដ្ឋកិច្ចពិសេស -បង្កើតតំបន់ពាណិជ្ជកម្ម -សម្របសម្រួលដល់រថយន្តដឹកទំនិញ -ទឹកស្អាតទឹកស្អាត -បញ្ហាដីធ្លី  -ពង្រីកតំបន់សេដ្ឋកិច្ចពិសេស បរិស្ថាន និងខិតខំទាក់ទាញអ្នកវិនិយោគមកកាន់តំបន់សេដ្ឋកិច្ច បន្តការដាំដុះដើមឈើឪ្យមានភាពបៃតង រដ្ឋបាលខេត្តទទួលយក និងជួយសម្របសម្រួលនូវអ្វីដែលជាក្តីកង្វល់របស់តំបន់សេដ្ឋកិច្ចពិសេស ៕

អត្ថបទដែលជាប់ទាក់ទង