**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

បណ្ណសម្គាល់អ្នកសារព័ត៌មានចំនួន ៨ពាន់បណ្ណ ផ្តល់ភាពស្របច្បាប់ និងសុវត្ថិភាពសម្រាប់អនុវត្តន៍ការងារក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ ក្នុងឆ្នាំ២០២៤ អង្គភាពសារព័ត៌មានចំនួន ១,៦២០ អង្គភាព សមាគមសារព័ត៌មានចំនួន២៦ អ្នកសារព័ត៌មានទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនិងទំនើបសរុបចំនួនជាង ៨ពាន់នាក់ បាន និងកំពុងបំពេញការងាររបស់ខ្លួនបានយ៉ាងពេញលេញ មានសុវត្ថិភាពនៅទូទាំងប្រទេស ដោយឈរលើមូលដ្ឋានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។ ទាំងនេះជាលទ្ធផលនៃការធ្វើបច្ចុប្បន្នភាពក្នុងក្របខណ្ឌនៃការរៀបចំសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន ចាប់តាំងពីដើមអាណត្តិទី៧របស់ក្រសួងព័ត៌មាន ក្រោមការដឹកនាំរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

នេះជាប្រសាសន៍ឆ្លើយតបរបស់ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន ទៅនឹងសំណួរជុំវិញការអនុវត្តការងារនិងសណ្តាប់ធ្នាប់ របស់អ្នកសារព័ត៌មាននៅមូលដ្ឋាន ដែលសិក្ខាកាមបានលើកឡើងក្នុងឱកាសវគ្គបណ្តុះបណ្តាល ស្ដីពី «ការពង្រឹងការងារព័ត៌មាននិងសាធារណមតិ» នៅខេត្តកំពត កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។

ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានបានពន្យល់បន្ថែមថា៖«ឥឡូវយើងអាចផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកសារព័ត៌មានម្នាក់ៗបាន ដោយគ្រាន់តែស្កែន QR កូដ ដែលមាននៅលើបណ្ណសម្គាល់អ្នកសារព័ត៌មាននោះដើម្បីបញ្ជាក់ភាពស្របច្បាប់របស់អ្នកសារព័ត៌មាន»។

ឯកឧត្តមអ្នកនាំពាក្យបានមានប្រសាសន៍បន្ថែមថា៖«នេះជាប្រព័ន្ធការពារ និងធានាសុវត្ថិភាពទាំងសម្រាប់អ្នកសារព័ត៌មានខ្លួនឯង និងសម្រាប់ប្រភពព័ត៌មានដែលអ្នកសារព័ត៌មាននោះបានទាក់ទងដើម្បីសម្ភាសន៍ ឬចុះយកព័ត៌មាន ហើយវាជាការរួមចំណែកក្នុងការធានាសណ្តាប់ល្អក្នុងវិស័យសារព័ត៌មាន និងលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា»។

ក្នុងក្របខណ្ឌនៃការពង្រឹងការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈ ក្រសួងព័ត៌មានបានកំណត់ ឱ្យមានការផ្តល់ការបណ្តុះបណ្តាលស្តីពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ជាមុន ដល់អ្នកសារព័ត៌មាន ជាលក្ខខណ្ឌចាំបាច់មួយ មុននឹងទទួលបានបណ្ណសម្គាល់អ្នកសារព័ត៌មានពីក្រសួង ដើម្បីធានាអនុវត្តន៍ការងារដោយគោរពតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ។

ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ភាគីពាក់ព័ន្ធក្នុងវិស័យព័ត៌មានបានមើលឃើញលំហសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពរីកចម្រើនធំធាត់ និងថែមបានទទួលស្គាល់ថា ក្នុងឆ្នាំ២០២៤ សណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មានមានភាពប្រសើរឡើង។ អ្នកសារព័ត៌មាន តួអង្គរដ្ឋ និងឯកជន បានវាយតម្លៃស្ថានភាពនៃវិស័យព័ត៌មាននិងសោតទស្សន៍កម្ពុជា ក្នុងឆ្នាំ២០២៤ ថាមានភាពល្អប្រសើរ ដោយវិស័យនេះបាន និងកំពុងបោះជំហានទៅមុខជាវិជ្ជមានស្របនឹងការរីកចម្រើនក្នុងសង្គម។

នៅក្នុងឱកាសសិក្ខាសាលានោះដែរ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មាន ក៏បានផ្តល់អនុសាសន៍ដល់មន្ទីរព័ត៌មានក្នុងរាជធានី ខេត្តទាំងអស់ ឱ្យដាក់បញ្ចូលជំនួបរវាងមន្ទីរជាមួយអ្នកសារព័ត៌មានពីក្នុងមូលដ្ឋានរបស់ខ្លួន ជាសកម្មភាពមួយក្នុងផែនការការងាររបស់មន្ទីរ ដើម្បីផ្សព្វផ្សាយអំពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ព្រមទាំងប្រើប្រាស់ជាច្រកផ្តល់ព័ត៌មានជូនអ្នកសារព័ត៌មានអំពីប្រធានបទ និងព្រឹត្តិការណ៍សំខាន់ៗ ដែលនឹងកើតឡើងក្នុងមូលដ្ឋានរាជធានីខេត្តរបស់ខ្លួន។ កិច្ចការនេះជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រឹងបន្ថែមនូវទំនាក់ទំនងជាមួយអ្នកសារព័ត៌មាន សម្រាប់មន្ទីរព័ត៌មានក្នុងនាមជាសេនាធិការរបស់រដ្ឋបាលរាជធានីខេត្ត។ វាក៏ជាមធ្យោបាយមួយរួមចំណែកធានាលំហូព័ត៌មានជាប្រចាំ ក្នុងចំណោមប្រតិបត្តិករវិស័យសារព័ត៌មាន ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងអ្នកសារព័ត៌មាន ជាមួយប្រភពព័ត៌មានរាប់បញ្ចូលទាំងរដ្ឋបាលរាជធានីខេត្ត អាជ្ញាធរ និងអង្គភាពជំនាញ។

ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មាន ក៏បានឆ្លៀតយកឱកាសសិក្ខាសាលានាពេលនោះ ដើម្បីអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ ឱ្យចូលរួមលើកកម្ពស់គុណតម្លៃនិងរក្សាភាពថ្លៃថ្នូរក្នុងអាជីពសារព័ត៌មាន ដោយត្រូវអនុវត្តការងារដោយគោរពសិទ្ធិ តួនាទី និងករណីយកិច្ចរបស់ខ្លួនជាអ្នកសារព័ត៌មានឱ្យបានខ្ជាប់ខ្ជួន ហើយដោយអនុលោមតាមច្បាប់និងលិខិតបទដ្ឋានជាធរមានដើម្បីបន្តធានាសណ្តាប់ធ្នាប់ល្អ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈក្នុងការងារ ៕

អត្ថបទដែលជាប់ទាក់ទង