**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ក្រុមវេជ្ជបណ្ឌិតឯកទេសនៃកងទ័ពរំដោះប្រជាជនចិនចំនួន៤រូបទទួលបានការបំពាក់មេដាយនិងប័ណ្ណសរសើរពីភាគីកម្ពុជា

ភ្នំពេញ៖នៅមន្ទីរពេទ្យព្រះកេតុមាលាបានរៀបចំពិធីបំពាក់មេដាយសហមេត្រីថ្នាក់សេនា ថ្នាក់រអស្សរិទ្ធ និងជូនបណ្ណសរសើរដល់ក្រុមវេជ្ជបណ្ឌិតឯកទេស នៃកងទ័ពរំដោះប្រជាជនចិនចំនួន៤រូប នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វណ្ណារ៉ា អគ្គនាយករង នៃអគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងលោកវរសេនីយ៍ឯកពិសេស សឹង តាជី ប្រធានអនុព័ន្ធយោធា នៃសាធារណរដ្ឋប្រជាមានិតិន ។
ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវតំណាងអគ្គនាយកដ្ឋាន នាយកដ្ឋានក្នុងក្រសួងការពារជាតិ និងភ្ញៀវកិត្តិយសជាច្រើនរូបផងដែរ។
នៅក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វណ្ណារ៉ា អគ្គនាយករង នៃអគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិបានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះក្រុមគ្រួពេទ្យឯកទេសចិន ជាពិសេសចំពោះទំនាក់ទំនងកម្ពុជាចិន នាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។ តាមរយៈជំនួយរបស់កងទ័ពរំដោះប្រជាជនចិន រួមមានទាំងអគារ សម្ភារៈបរិក្ខាពេទ្យទំនើបៗ និងការបង្រៀនពីបច្ចេកទេសជំនាញៗដល់ក្រុមវេជ្ជបណ្ឌិតកម្ពុជាបានធ្វើឱ្យ មន្ទីរពេទ្យព្រះកេតុមាលា បានប្រែបមុខមាត់ និងមានសម្ថភាពភាពខ្ពស់ក្នុងការព្យាបាលពិនិត្យ និងវះកាត់ដល់អ្នកជំងឺកាន់តែមានប្រសិទ្ធភាព។
ឯកឧត្តម ឧត្តមសេនីយ៍ឯក លី សុវណ្ណ អគ្គនាយករង និងជានាយកមន្ទីរពេទ្យព្រះ កេតុមាលាបានមានប្រសាសន៍ថា ការបំពាក់មេដាយ សហមេត្រីថ្នាក់សេនា ថ្នាក់រអស្សរិទ្ធ និងជូនបណ្ណសរសើរជូនដល់ក្រុមគ្រួពេទ្យជំនាញនៃប្រទេសចិននេះ បន្ទាប់ពីពួកគាត់បាន បំពេញបេសកកម្មជួយបង្ហាត់ បង្រៀន នូវមុខជំនាញផ្សេងៗដល់វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យរបស់យើង ហើយត្រូវបានបញ្ចប់បេសកកម្មវិលត្រឡប់ទៅប្រទេសខ្លួនវិញ។
៖ «យើងបំពាក់មេដាយ និងប័ណ្ណសរសើរដល់គាត់នេះ គឺគាត់មានគុណបំណាច់ធំធេង ក្នុងការជួយដល់មន្ទីរពេទ្យកេតុមាលានេះ ។ ពីដើមពេទ្យយោធយើងនៅស្រពិចស្រពិល មិនមានមុខមាត់អ្វីធំដុំទេ ព្រោះយើងខ្វះខាតធនធានមនុស្ស ប្រភពទៅរៀនសូត្រ ។ តែពេលនេះ ប្រទេសចិនបានផ្តល់គ្រូមកបង្រៀនដល់កន្លែង និងបញ្ចូនក្រុមវេជ្ជបណ្ឌិតយើងទៅទស្សនកិច្ចនៅប្រទេសចិនរយៈពេលខ្លី ព្រោះឱ្យមន្ទីរពេទ្យយោធាយើងមានទំនុកចិត្តក្នុងការព្យាបាលវះកាត់ខួរក្បាល គឺសឹងតែយើងអាចនិយាយបានថា មន្ទីរពេទ្យកេតុមាលានេះជាពេទ្យលេខមួយតែម្តងខាងវះកាត់ខួរក្បាល។»
លោក វរសេនីយ៍ឯកពិសេស សឹង តាជី ប្រធានអនុព័ន្ធយោធា នៃសាធារណរដ្ឋប្រជាមានិចិនបានមានប្រសាសន៍ថា កងទ័ពកម្ពុជា និងចិនបានសហការគ្នាបានយ៉ាងល្អលើវិស័យសុខាភិបាលនេះ ជាពិសេសមន្ទីរពេទ្យព្រះកេតុមាលានេះ កំពុងបោះជំហានទៅមុខទាំងបច្ចេកទេស និងសម្ភារៈបរិក្ខាពេទ្យ។ ដោយគិតមកដល់ឆ្នាំ២០២៥នេះ គឺមានរយៈពេល២០ឆ្នាំហើយដែលប្រទេសចិនបានបញ្ជូនក្រុមគ្រូពេទ្យឯកទេសមកបង្រៀន និងជួយព្យាបាលអ្នកជំងឺនៅមន្ទីរពេទ្យព្រះកេតុមាលានេះ។
លោកសាស្ត្រាចារ្យរងវេជ្ជបណ្ឌិត ស៊ី ថាវ (Xu Teo) ប្រធានក្រុមទី១៩ និងសហការី អ្នកឯក ទេសសកលវិទ្យាល័យសុខាភិបាលជើងទឹក នៃកងទ័ពរំដោះប្រជាជនចិនបានអរគុណដល់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជា និងថ្នាក់ដឹកនាំមន្ទីរពេទ្យព្រះកេតុមាលាដែលបានផ្តល់មេដាយ និងប័ណ្ណសរសើរ ដល់ក្រុមគ្រូពេទ្យរបស់លោកហើយបានសហការល្អនាពេលកន្លងមក។
លោកបានវាយតម្លៃថា ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ មន្ទីរពេទ្យព្រះកេតុមាលាមានការរីកចម្រើនយ៉ាងលឿន ជាពិសេសផ្នែកប្រព័ន្ធប្រសាទ ផ្នែកអន្តរាគមន៍រូបភាពវេជ្ជសាស្រ្ត និងការវះកាត់ឆ្អឹង។
សូមបញ្ជាក់ថា គ្រូពេទ្យឯកទេសចិនដែលទទួលបានមេដាយ សហមេត្រីថ្នាក់សេនា ថ្នាក់រអស្សរិទ្ធ និង បណ្ណសរសើរនេះ រួមមាន៖ ១. លោក ស៊ូ ថារី (Ku Tao) សាស្ត្រាចារ្យវេជ្ជបណ្ឌិត ឯកទេសវះកាត់សរសៃប្រសាទ២. លោក ខឹង សែវឈាម (Meng Xiao ) វេជ្ជបណ្ឌិត ឯកទេសអន្តរាគមន៍វិទ្យុសាស្ត្រ ៣. លោក លីន ថាវ (Lin Tao) វេជ្ជបណ្ឌិត ឯកទេសឆ្អឹង និង៤. លោក ស៊ុន ឌី (Sun ke) វេជ្ជបណ្ឌិត ឯកទេសរូបភាពវេជ្ជសាស្ត្រ៕

អត្ថបទដែលជាប់ទាក់ទង