**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង

អភិបាលខេត្តកណ្ដាល ជំរុញអាជ្ញាធរក្រុង-ស្រុក ខិតខំបង្កើតសួនឧទ្យាននៅមូលដ្ឋានខ្លួន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និងជាកន្លែងកំសាន្តសម្រាប់ពលរដ្ឋ

ភ្នំពេញ៖ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកណ្ដាល នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានគូសបញ្ជាក់ថា ដោយយោងតាម អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកណ្តាល ក្នុងការបង្កើតតំបន់ឧទ្យាននៅភូមិសាស្ត្រខេត្តកណ្តាល ដូច្នេះអាជ្ញាធរក្រុង-ស្រុកទាំង១៣ ត្រូវបន្តខិតខំស្វែងរកទីតាំងដែលសុំស្រប ដើម្បីបង្កើតជាសួនឧទ្យាននៅមូលដ្ឋានខ្លួន ប្រយោជន៍ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និងជាកន្លែងកំសាន្តសម្រាប់ប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្ត បានធ្វើការស្នើដល់បណ្តាក្រុង-ស្រុក ទាំងអស់ត្រូវខិតខំរកទីតាំងដែលសាកសម្រាប់ទុកធ្វើជាសួនឧទ្យានឲ្យបានច្រើនកន្លែង ហើយធ្វើការចុះបញ្ជីទុកហើយបានល្អប្រសើរ ទុកសម្រាប់ជ្រើសរើសទីតាំងដែលល្អជាងគេ ដាក់ឆ្លង់យោបល់របស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ដើម្បីសម្រេចជ្រើសរើសទីតាំងមួយណាធ្វើជាសួនឧស្យាន តាមបណ្ដាក្រុង-ស្រុកនានាក្នុងខេត្តកណ្ដាល។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានធ្វើការក្រើនរំលឹកទៅដល់ក្រុង-ស្រុកណាដែលមិនទាន់មានទីតាំងសម្រាប់ធ្វើសួនឧទ្យាន ត្រូវបន្តខិតខំយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ក្នុងរកទីតាំង ដោយត្រូវសិក្សាលំអិតក្នុងសាងសង កែល្អតាមមតិអង្គប្រជុំ ជាពិសេសត្រូវបន្តការខិតខំការដោះស្រាយបញ្ហាវិវាទដីធ្លីឲ្យបានចប់រួចរាល់កុំឲ្យអូសបន្លាយពេលតទៅទៀត។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ការរៀបចំឲ្យមានទីតាំង សួនឧទ្យាន នៅតាមបណ្តាក្រុង-ស្រុក គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជំរុញការអភិវឌ្ឍពហុវិស័យ និងលើកកម្ពស់សោភ័ណ្ឌភាព ដោយធ្វើការកែសម្រួលដីរដ្ឋដែលអស់សុពលភាពប្រើប្រាស់ ទៅជាអាងស្តុកទឹកបម្រើការងារស្រោចស្រព អភិរក្សពូជត្រី មជ្ឈមណ្ឌលកីឡដ្ឋាន សួនបណ្តុះកូនឈើ ឧទ្យានដាំឈើចម្រុះគ្រប់ប្រភេទ ជាតំបន់កសិទេសចរណ៍ និងតំបន់អភិរក្សជីវចម្រុះគ្រប់ប្រភេទជាដើម ៕

អត្ថបទដែលជាប់ទាក់ទង