**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

ផលិតផលក្នុងស្រុក ប្រកដោយគុណភាពនិងអនាម័យស្របទៅតាមបទដ្ឋានគតិយុទ្ធ បាននិងកំពុងមានការរីកចម្រើនច្រើនស្របពេលដែល ការប្រគួតប្រជែងផលិតផលនាំចូលក៏កាន់តែមានការកើនឡើង

ភ្នំពេញ៖ ផលិតផលក្នុងស្រុក ដែលផលិតប្រកដោយគុណភាពនិងអនាម័យស្របទៅតាមបទដ្ឋានគតិយុទ្ធ ដែលក្រសួងស្ថាប័នពាក់ព័ន្ធបានកំណត់ បាននិងកំពុងមានការរីកចម្រើនច្រើនស្របពេលដែល ការប្រគួតប្រជែងផលិតផលនាំចូលក៏កាន់តែមានការកើនឡើង។

នៅក្នុងមហាព្រឹត្តិការណ៍ពិព័រណ៍លក់ដូរប្រចាំឆ្នាំ២០២៥ (Cambodia Annual Mega Sale 2025) ដែលរៀបចំដោយក្រុមហ៊ុន KHB Events កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅសាលពិព័រណ៍កោះ ក្រុមហ៊ុន និងសហគ្រាស អ្នកផលិត បានលើកឡើងថា ផលិតផលថ្មីជាច្រើនដែលក្រុមហ៊ុន និងអ្នកផលិតក្នុងស្រុកជាច្រើនមិនទាន់ស្គាល់នៅលើទីផ្សារ ដែលទាមទារឱ្យមានការចូលរួមជួយផ្សព្វផ្សាយ ទៅដល់មហាជន ពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសគឺការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ក្នុងស្រុក ដែលនិងផ្តល់ឱកាសដែលអ្នកផលិត អាចដាក់តាំបង្ហាញនូវផលិតដែលខ្លួនបានផលិតមកដាក់លក់ និងផ្សព្វផ្សាយដោយផ្ទាល់ទៅដល់អតិថិជន ក្រៅការផ្សព្វផ្សាយនៅលើបណ្តាញសង្គម។

ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា តាមរយៈព្រឹត្តិការណ៍ពិព័រណ៍ ជួយជំរុញចលនាឱ្យពាណិជ្ជករខិតខំផលិតទំនិញប្រកបដោយគុណភាព សុវត្ថិភាព និងសោភ័ណភាពវេចខ្ចប់បានល្អត្រឹមត្រូវតាមស្ដង់ដារ ដើម្បីបម្រើទីផ្សារ និងចូលរួមប្រកួតប្រជែងក្នុងកម្រិតទីផ្សារអន្តរជាតិ។

លោក Tim Vutha ប្រធានគ្រប់គ្រងក្រុមហ៊ុន KHB Events ដែលជាក្រុមហ៊ុនរៀបចំមហាព្រឹត្តិការណ៍នេះ លើកឡើងថា ការរៀបចំមហាព្រឹត្តិការណ៍ពិព័រណ៍ នេះ គឺជាផ្នែកមួយនៃការជួយធ្វើទីផ្សារឱ្យទូលំទូលាយ និងជួយជំរុញសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ឱ្យកាន់តែរីកចំរើនឡើងវិញ បន្ទាប់ពីទទួលរងនូវផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចពិភពលោក បណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩។

គួរបញ្ជាក់ថា មហាព្រឹត្តិការណ៍ពិព័រណ៍ Cambodia Annual Mega Sale 2025 រយៈពេល៣ថ្ងៃនេះ ត្រូវបានរំពឹងថា នឹងមានការចូលរួមពីសំណាក់អតិថិជនសក្តានុពលយ៉ាងហោចណាស់ជាង១០ម៉ឺននាក់ ហើយវានឹងក្លាយទៅជាពេលវេលាដ៏រីករាយសម្រាប់អ្នកទិញមកពីជុំវិញរាជធានីភ្នំពេញដើម្បីទទួលយកនូវទំនិញដែលមានគុណភាពល្អៗ និងតម្លៃសមរម្យព្រមទាំងបញ្ចុះតម្លៃរហូតដល់ ៨០ភាគរយផងដែរ។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកកម្មកម្ពុជា ឱ្យដឹងថា ក្នុងឆ្នាំ២០២២ និង២០២៣ ប្រទេសកម្ពុជាមានការររៀបចំពិព័រណ៌ពាណិជ្ជកម្មចំនួន៥២លើក។ ដោយឡែក គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងពាណិជ្ជកម្ម ស្ថាប័នរដ្ឋ និងវិស័យឯកជន បានរៀបចំចំនួន៤១លើក និងមានការទាក់ទាញ និងចូលរួមគាំទ្រយ៉ាងផុសផុល៕

អត្ថបទដែលជាប់ទាក់ទង