**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវ បន្តបម្រើប្រជាពលរដ្ឋដោយបេះដូងផ្សារភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋ ឱ្យបានជាប់ជាប្រចាំ**រយៈពេលជាង៥ខែ ក្នុងឆ្នាំ២០២៦ តាមរយៈទិន្នន័យដែលទទួលបានពីក្រសួង-ស្ថាប័នថ្នាក់ជាតិ បង្ហាញឱ្យឃើញថាមន្រ្តីរាជការដែលមកបំពេញការងារមានចំនួន៩៥%

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក ក្រសួងអភិវឌ្ឍន៍ជនបទ

ភ្នំពេញ៖ នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក ក្រសួងអភិវឌ្ឍន៍ជនបទ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្ដមរដ្ឋលេខាធិការប្រចាំ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក លោកអគ្គនាយករង លោក លោកស្រីជាថ្នាក់ដឹកនាំ មន្រ្ដីរាជការ និងមន្រ្ដីជាប់កិច្ចសន្យាទាំងអស់នៃនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក សរុបចំនួន ៥៨នាក់ ស្រី ១៥នាក់។

បន្ទាប់ពីបានស្ដាប់របាយការណ៍វឌ្ឍនភាព និងទិសដៅការងារដោយ លោកប្រធាននាយកដ្ឋានរួចមក ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ក្នុងនាយកដ្ឋាន ដែលបានខិតខំបំពេញការងារឱ្យសម្រេចលទ្ធផលគួរជាទីមោទនៈ។

ជាមួយគ្នានោះដែរ ដើម្បីចូលរួមអនុវត្តនូវកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនលើការងារពង្រឹងគុណភាពអង្គភាព និងបុគ្គលិកដូចខាងក្រោម៖
– ត្រូវបន្ដពង្រឹងប្រសិទ្ធភាពលើការគ្រប់គ្រងមន្ដ្រី និងគ្រប់គ្រងអង្គភាពក្រោមឱវាទក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថល
– បន្ដបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ដ្រី លើជំនាញចាំបាច់ និងភាពជាអ្នកដឹកនាំក្នុងវិស័យអភិវឌ្ឍន៍ជនបទ ដើម្បីបង្កើនប្រសិទ្ធភាព និងបង្កើនសន្ទុះការងារឱ្យកាន់តែលឿនបន្ថែមទៀត ឱ្យឆ្លើយតបទៅនឹងការវិវត្តនៃសង្គម សេដ្ឋកិច្ចនាពេលបច្ចុប្បន្ន
– បន្ដអនុវត្តការលើកទឹកចិត្តមន្ដ្រីរាជការ ដោយការផ្ដល់គ្រឿងឥស្សរិយយស និងការដំឡើងឋានន្ដរសក្ដិ ដោយប្រើប្រាស់ប្រព័ន្ធវាយតម្លៃប្រកបដោយភាពសុក្រឹត
– ត្រូវរៀបចំផែនការបណ្ដុះបណ្ដាលបង្កើនសមត្ថភាពមន្ដ្រី តារយៈការធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថានទូត និងដៃគូអភិវឌ្ឍន៍នានាដែលពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលលើការពង្រឹងសមត្ថភាព
– ត្រូវរៀបចំផែនការជ្រើសរើសមន្ដ្រីថ្មីដែលមានគុណវុឌ្ឍិ និងគុណាធិបតេយ្យ តាមតម្រូវការការងារក្នុងអង្គភាពនីមួយៗ
– ត្រូវបន្ដអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងឱ្យបានខ្ជាប់ខ្ជួន និងរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរដើម្បីឱ្យអង្គភាពមានការរីកចម្រើនប្រកបដោយសុខដុមរមនា៕

អត្ថបទដែលជាប់ទាក់ទង