**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»

ឧត្តមសេនីយ៍ទោ សោម ស៊ុន បន្ត​នាំយកប្រេងឥន្ធនៈ គ្រឿងឧបភោគបរិភោគ ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជូនទី​បញ្ជាការ​ស្រាល​ចំនួន​ ៤​ នៅក្នុងភូមិសាស្ត្រស្រុកសណ្តាន់ និងស្រុកសន្ទុក

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ ប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន និងឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ ដែល​ជាជំនួយឧប​ត្ថម្ភ​ របស់​សម្ដេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ តាមរយៈឯក ឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីប្រចាំការទីស្ដីការគណៈរដ្ឋមន្រ្តី ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍​ ម៉ៅ​ សុផាន់​ អគ្គមេបញ្ជាការ​រង​ នៃ​កងយោធពលខេមរ ភូមិន្ទ​ មេបញ្ជាការ​កង​ទ័ព​ជើងគោក​ ជូនដល់កងកម្លាំងចម្រុះនៅទីបញ្ជាការស្រាលទាំង៤គោលដៅ គឺទី១​ ទីបញ្ជាការស្រាលតំបន់អូរឃ្មង ទី២​ ទីបញ្ជាការស្រាលតំបន់សហគមន៍ប្រេន ស្ថិតក្នុងឃុំសុចិត្រ ស្រុកសណ្តាន់ ទី៣​ ទីបញ្ជការ​ស្រាល​តំបន់៤៤ និងទី៤​ ទី​បញ្ជាការ​ស្រាល​តំបន់អូរតា ព្រហ្ម ក្នុងភូមិសាស្ត្រឃុំបឹងល្វា ស្រុកសន្ទុក។ ដែលពិធីនេះប្រព្រឹត្តទៅនៅតំបន់ព្រៃសហគមន៍ជាំស្មាច់ ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចក្នុងការការ ពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងរយៈពេលជាង៨ខែ កន្លងទៅនេះ ទទួលបានលទ្ធផលល្អ ដោយគ្មានការកាប់ទន្ទ្រានជាថ្មីទាំងនៅ​ភូមិ​សាស្ត្រ​ប៉ែក​ខាង​លេី​ខេត្ត​ និង​នៅក្នុងតំបន់ព្រៃលិចទឹកប៉ែកខាង ក្រោម​ ដែលកងកម្លាំងចម្រុះរបស់យើងកំពុងធ្វើសកម្មភាពជាប្រចាំក្នុងពេលកន្លងទៅ​ និង​បច្ចុប្បន្ន​នេះ​ យេីងធ្វេីការគ្រប់គ្រងបានទាំងស្រុងដោយគ្មានបទល្មេីសលួចកាប់ទន្ទ្រានជាថ្មីទៀតបានឡេីយ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដាក់​បទបញ្ជា​ដល់​ដាច់​ខាត​ដល់​កងកម្លាំង​ចម្រុះ​ទាំង​អស់​ ត្រូវ​អនុវត្តយ៉ាងមុឺងម៉ាត់តាមបទបញ្ជារបស់សម្តេច​មហា​បវរ​ធិបតី​ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណាចក្រ​កម្ពុជា​ ថ្នាក់ដឹកនាំគ្រប់លំដាប់ ថ្នាក់ តាមឋានានុក្រមនៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តមអភិបាលខេត្ត កំពង់ធំ​ ដោយត្រូវប្ដេជ្ញាចិត្តដាច់ខាតក្នុងការ ការពារទប់ស្កាត់ និងបង្ក្រាបឲ្យខាងតែបាននូវរាល់បទល្មើសធនធានធម្មជាតិ ពិសេស ដាច់ខាតមិនឱ្យមានការកាប់បំផ្លាញព្រៃឈើ យកដីធ្វើជាកម្មសិទ្ធិជាថ្មីទៀតបានឡេីយ​ ចំពោះផ្ទៃដី ដែលក្រុមជនល្មើសបានលួចកាប់ទន្ទ្រាននាពេលកន្លងមក ត្រូវធ្វើការគ្រប់គ្រងឲ្យបានម៉ត់ចត់ទុកជាសម្បត្តិរស់រដ្ឋ ដើម្បីសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែងឡើយ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ប្រេងសាំងចំនួន ៩០០លីត្រ អង្ករចំនួន៤០០គីឡូក្រាម ត្រីខចំនួន២០យួរ ទឹកត្រីទឹកស៊ីអ៊ីវចំនួ២០យួរ និង​ទឹកស្អាតចំនួន​ ២០០​ យួរ​ ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីប្រចាំការទីស្ដីការគណៈរដ្ឋមន្រ្តី ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍​ ម៉ៅ​ សុផាន់​ អគ្គមេបញ្ជាការ​រង​ នៃ​កងយោធពលខេមរ ភូមិន្ទ​ មេបញ្ជាការ​កង​ទ័ពជើងគោក និងឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ជូនដល់កងកម្លាំងចម្រុះនៅទីបញ្ជាការស្រាលទាំង៤គោលដៅដេីម្បី​បម្រើ​សកម្មភាព​ប្រចាំថ្ងៃក្នុងបេសកកម្មដ៍៏មាន​សារៈសំខាន់​នេះ​ផងដែរ​ ៕

អត្ថបទដែលជាប់ទាក់ទង