**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ**ឡាវស្នើកម្ពុជាចែករំលែកបទពិសោធបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**រលកកំដៅនៅអឺរ៉ុបគឺជាការព្រមានរបស់ការប្រែប្រួលអាកាសធាតុ៖ កម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះ ដើម្បីប្រឈមនឹងបាតុភូត El Niño នាពេលខាងមុខ**សត្វទោចមកុដក្នុងព្រៃអង្គរកើតបានកូន១ក្បាលបន្ថែមទៀត ដែលធ្វើឱ្យកំណើនសត្វទោចមកុដសរុប ១៥ក្បាល**ប្រមុខកាទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនី នៃរដ្ឋកេបិច**រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី**លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋមេរិក**សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង ស្ដីពីព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរឡើងវិញជាបណ្ដើរៗ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេរ នឹងយាងមកគង់ប្រថាប់នៅក្នុងមាតុប្រទេសជាមួយបងប្អូនជនរួមជាតិវិញ។**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី

ស្រីលង្កា ធានាការវិនិយោគបរទេសដ៏ធំបំផុតមិនធ្លាប់ ក្រុមហ៊ុនប្រេងរដ្ឋចិនស៊ីណូប៉ិច នឹងបោះទុន ៣,៧ពាន់លានដុល្លារ កសាងរោងចក្រចម្រាញ់ប្រេងទំនើបមួយ

ប៉េកាំង៖ ស្រីលង្កា បានធានានូវការវិនិយោគបរទេសដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួន បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនប្រេងរដ្ឋចិនស៊ីណូប៉ិច (Sinopec)។ ក្រុមហ៊ុនចិននឹងបោះទុន៣,៧ពាន់លានដុល្លារអាម៉េរិកកសាងរោងចក្រចម្រាញ់ប្រេងទំនើបមួយ ។

ក្រុមហ៊ុនស៊ីណូប៉ិច បានយល់ព្រមបោះទុនវិនិយោគ៣,៧ពាន់លានដុល្លារអាម៉េរិក ដើម្បីសាងសង់រោងចក្រចម្រាញ់ប្រេងទំនើប មានសមត្ថភាពចម្រាញ់ប្រេង២សែន បារ៉ែលនៅក្នុងតំបន់ហាំបន់តូតាភាគខាងត្បូង។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រធានាធិបតីស្រីលង្កា។ ប្រព័ន្ធផ្សព្វផ្សាយដដែលរៀបរាប់បន្តថា «ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៤ថ្ងៃរបស់ប្រធានាធិបតី អានូរ៉ា គូម៉ារ៉ា ឌីសាណាយ៉ាកេ ទៅកាន់ប្រទេសចិន ស្រីលង្កាបានកត់សម្គាល់នូវព្រឹត្តិការណ៍ដ៏សំខាន់មួយ ដោយធានាបាននូវការវិនិយោគផ្ទាល់ពីបរទេសដ៏ធំបំផុតរហូតមកដល់បច្ចុប្បន្ន»។

មួយផ្នែកនៃទិន្នផលរបស់រោងចក្រចម្រាញ់ប្រេងថ្មីនឹងត្រូវនាំចេញ ដើម្បីលើកកម្ពស់ប្រាក់ចំណូលរបស់ប្រទេសស្រីលង្កា។ ការវិនិយោគដ៏សំខាន់ពីយក្សសេដ្ឋកិច្ចលំដាប់ទី២ លើពិភពលោក(ចិន)នេះ នឹងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កា ហើយក៏នឹងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ ដែលមានប្រាក់ចំណូលទាបនៅក្នុងតំបន់ហាំបន់តូតាផងដែរ។ កំពង់ផែហាំបន់តូតា ត្រូវបានប្រគល់ទៅឱ្យក្រុមហ៊ុនចិនក្រោមកិច្ចសន្យាជួលរយៈពេល៩៩ ឆ្នាំក្នុងតម្លៃ១,១២ពាន់លានដុល្លារនៅឆ្នាំ២០១៧ បន្ទាប់ពីស្រីលង្កាមិនអាចសងប្រាក់កម្ចីរបស់ចិនដ៏ធំ ជាការសម្រេចចិត្តដ៏ចម្រូងចម្រាស ដែលបានចោទជាសំណួរអំពីការវិនិយោគរបស់ចិននៅក្នុងប្រទេស។

ដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃរបស់ប្រធានាធិបតីស្រីលង្កាទៅកាន់ប្រទេសចិនធ្វើឡើង បន្ទាប់ពីលោកត្រូវបានទទួលស្វាគមន៍លើកម្រាលព្រំពណ៌ក្រហមនៅប្រទេសឥណ្ឌា ដោយនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី ក្នុងអំឡុងពេលដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងរបស់លោក ក្នុងនាមជាមេដឹកនាំស្រីលង្កា។ នៅក្នុងជំនួបជាមួយលោក ឌីសាណាយ៉ាកេ កាលពីថ្ងៃពុធទី១៥ ខែមករា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយថា ប្រទេសទាំង២ មានឱកាសជាប្រវត្តិសាស្ត្រ ដើម្បីកសាងអតីតកាល និងឆ្ពោះទៅមុខ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន លោក ស៊ី បាននិយាយថា «ភាគីទាំងពីរគួរតែមើលឃើញទំនាក់ទំនងពី ទស្សនវិស័យយុទ្ធសាស្ត្រ និងកសាងសហគមន៍ចិន-ស្រីលង្កា ជាមួយនឹងអនាគតរួមគ្នា»។

ដើមឡើយនៅឆ្នាំ២០១៩ ស្រីលង្កាបានអនុម័តគម្រោងចម្រាញ់ប្រេងដល់ក្រុមហ៊ុនជាលក្ខណៈគ្រួសាររបស់ឥណ្ឌា ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ប៉ុន្តែត្រូវបានបញ្ចប់កិច្ចព្រមព្រៀងបន្ទាប់ពីក្រុមហ៊ុននេះ បរាជ័យក្នុងការសាងសង់។ ក្រោយមក កិច្ចសន្យានេះ ត្រូវធ្លាក់ក្នុងដៃក្រុមហ៊ុនប្រេងរដ្ឋចិនស៊ីណូប៉ិច បន្ទាប់ពីអ្នកដេញថ្លៃផ្សេងទៀតបានដកខ្លួនចេញ។ គួរបញ្ជាក់ថា ស្រីលង្កាស្ថិតនៅលើផ្លូវដឹកជញ្ជូន ដ៏មមាញឹកបំផុតរបស់ពិភពលោក តភ្ជាប់តំបន់មជ្ឈិមបូព៌ា និងអាស៊ីបូព៌ា ដោយផ្តល់សារសំខាន់ជាយុទ្ធសាស្ត្រដល់ទ្រព្យសម្បត្តិសមុទ្ទរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង