**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

មន្ត្រីហុងកុង ពិភាក្សាជាមួយភាគីថៃ នៅរាជធានីបាងកកក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកមធ្យោបាយជួយសង្គ្រោះអ្នកដែលត្រូវបានបោកបញ្ឆោតពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី

បាងកក៖ មន្ត្រីហុងកុងបានធ្វើកិច្ចពិភាក្សាដ៏កម្រមួយជាមួយសមភាគីថៃ នៅរាជធានីបាងកកក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកមធ្យោបាយជួយសង្គ្រោះអ្នកដែលត្រូវបានបោកបញ្ឆោតពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី និងត្រូវបានបោកឱ្យធ្វើការងារខុសច្បាប់នៅអាស៊ីអាគ្នេយ៍ ដោយភាគីទាំង២កំពុងខ្នះខ្នែងប្រយុទ្ធប្រឆាំងនឹងនិន្នាការនៃការកើនឡើងរបស់ក្រុមឧក្រិដ្ឋជន។

កិច្ចពិភាក្សានេះ ធ្វើឡើងបន្ទាប់ពីករណីដ៏ល្បីកក្រើកកាលពីសប្តាហ៍មុនរបស់តារាសម្ដែងចិនម្នាក់ ដែលជាជនរងគ្រោះនៃការជួញដូរមនុស្ស បានបាត់ខ្លួនបន្ទាប់ពីធ្វើដំណើរទៅកាន់ប្រទេសថៃ ប៉ុន្តែក្រោយមកត្រូវបានបញ្ជូនទៅដល់ប្រទេសមីយ៉ាន់ម៉ា និងត្រូវបានជួយសង្គ្រោះ។

រដ្ឋាភិបាលហុងកុង បានលើកឡើងពីសញ្ញានៃការងើបឡើងវិញដែលអ្នករស់នៅហុងកុងត្រូវបានទាក់ទាញឱ្យទៅប្រទេសអាស៊ីអាគ្នេយ៍ ហើយត្រូវបានឃុំខ្លួនឱ្យចូលរួមក្នុងការងារខុសច្បាប់ ដោយបន្ថែមថា សញ្ញាបែបនេះបានកើនឡើងចាប់តាំងពីត្រីមាសទីពីរនៃឆ្នាំ២០២៤។

រដ្ឋាភិបាលបានរៀបរាប់នៅក្នុងសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ថា ក្រុមដែលដឹកនាំដោយមន្ត្រីសន្តិសុខហុងកុង លោក មីឆែល ឈូក បានជួបប៉ូលិស និងមន្ត្រីរាជរដ្ឋាភិបាលថៃ ដើម្បីជួយសម្រួលដល់ការវិលត្រឡប់របស់អ្នកស្រុកហុងកុង ប្រកបដោយសុវត្ថិភាពឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

កាលពីសប្តាហ៍មុន ស្ថានទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ា បានដាស់តឿនពលរដ្ឋខ្លួនឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងការឆបោកតាមអ៊ីនធឺណិត បន្ទាប់ពីមានរបាយការណ៍ថា ជនរួមជាតិត្រូវបានទាក់ទាញទៅទីក្រុងមីយ៉ាវ៉ាឌី Myawaddy ព្រំដែនរបស់មីយ៉ាន់ម៉ា ដោយការបោកប្រាស់តាមអ៊ីនធឺណិត ដែលសន្យាផ្តល់ការងារក្រៅប្រទេសមានប្រាក់ខែខ្ពស់។

អង្គការសហប្រជាជាតិ លើកឡើងថា ទីប្រជុំជនជាប់ព្រំដែនក្នុងប្រទេសថៃ ឡាវ និងមីយ៉ាន់ម៉ា បានក្លាយជាសំបុកនៃការឆបោក ទូរគមនាគមន៍ និងការក្លែងបន្លំតាមអ៊ីនធឺណិត ដោយមានមនុស្សរាប់រយពាន់នាក់ត្រូវបានជួញដូរទៅធ្វើការនៅក្នុងមជ្ឈមណ្ឌលឆបោកនៅទីនោះ។

យោងតាមអង្គការសហប្រជាជាតិ ជនរងគ្រោះនៃការជួញដូរភាគច្រើនមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ក៏ដូចជាប្រទេសចិន តៃវ៉ាន់ និងហុងកុង ប៉ុន្តែខ្លះទៀតមកពីប្រទេសឆ្ងាយៗដូចជាអាហ្វ្រិក និងអាម៉េរិកឡាទីនជាដើម៕

អត្ថបទដែលជាប់ទាក់ទង