**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ

ជប៉ុនជូនដំណឹងស្តីពីរលកយក្សស៊ូណាមិ បន្ទាប់ពីការរញ្ជួយដីកម្រិត៦,៦រ៉ិចទ័រ វាយប្រហារភាគនិរតីនៃប្រទេស

តូក្យូ៖ ជប៉ុនបានចេញសេចក្តីជូនដំណឹង ស្តីពីរលកយក្សស៊ូណាមិ កាលពីថ្ងៃចន្ទទី១៣មករា បន្ទាប់ពីការរញ្ជួយដីកម្រិត៦,៦រ៉ិចទ័រ បានវាយប្រហារភាគនិរតីនៃប្រទេស។ ការ ព្រមាន ជា សាធារណៈ ឱ្យ នៅ ឆ្ងាយ ពី តំបន់ ឆ្នេរ ក្រោយមក ត្រូវ បាន លុបចេញវិញ។

ដំបូង ឡើយ ទីភ្នាក់ងារឧតុនិយមជប៉ុន  បាន ផ្តល់ ការ ប៉ាន់ ប្រមាណ ថា ការរញ្ជួយដីមានកម្រិត៦,៩រ៉ិចទ័រ  ប៉ុន្តែ ក្រោយ មក បាន កែប្រែ វា ចុះនៅក្រោមនេះបន្តិច។

មន្ត្រីម្នាក់បានប្រាប់អ្នកយកព័ត៌មានថា វាបានធ្លាក់ចុះមកនៅត្រឹម៦,៧រ៉ិចទ័រ និងក្រោយមក បានកែប្រែទៅ៦,៦រ៉ិចទ័រវិញ។ បន្ទាប់ពីការស៊ើបអង្កេតទីភ្នាក់ងារឧតុនិយមជប៉ុន បានបញ្ជាក់ថា ការរញ្ជួយដីមិនទាក់ទងនឹងសកម្មភាពរញ្ជួយដីនៅរណ្តៅណាន់កៃ (Nankai) នោះទេ។ រណ្តៅណាន់កៃ ស្ថិតក្នុងបាតសមុទ្ទប៉ាស៊ីហ្វិក លាតសន្ធឹង ជាង ៨០០គីឡូម៉ែត្រភាគខាងលិចនៃរាជធានី តូក្យូ។ រណ្តៅនេះ បង្កើតការរញ្ជួយដីដ៏ធំរៀងរាល់១០០ទៅ១៥០ឆ្នាំម្ដង។ តំបន់នេះ ត្រូវបានវាយប្រហារដោយការរញ្ជួយដីកម្រិត៧,១រ៉ិចទ័រ កាលពីខែសីហាឆ្នាំមុន។ ការរញ្ជួយដីខ្លាំងនៅក្បែរនោះ ត្រូវបានគេមើលឃើញថា ជាសញ្ញាដ៏មានសក្តានុពលនៃការរញ្ជួយដីអាចទំនងជាមានច្រើនជាងនេះ។

បន្ទាប់ពីការរញ្ជួយដី កាលពីថ្ងៃចន្ទ ការព្រមានអំពីរលកយក្សស៊ូណាមិសម្រាប់រលកកម្ពស់អតិបរមាមួយម៉ែត្រ ត្រូវបានចេញសម្រាប់ទីក្រុងមីយ៉ាហ្សាគី និងកូជី។ ក្រោយមក ការណែនាំអំពីរលកយក្សស៊ូណាមិទាំងអស់ត្រូវបានដកចេញ។

ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក NHK បានរាយការណ៍ថា មិនមានអ្វីខុសប្រក្រតីដែលត្រូវបានរាយការណ៍នៅរោងចក្រថាមពលនុយក្លេអ៊ែរអ៊ីកាតា នៅភាគខាងលិចប្រទេសជប៉ុន ឬរោងចក្រថាមពលនុយក្លេអ៊ែរសេនដៃ ក្នុងខេត្តកាហ្គោស៊ីម៉ានោះទេ។ រោងចក្រទាំងពីរដែលនៅជិតបំផុតទៅនឹងកន្លែងនៃការរញ្ជួយដីបានកើតឡើង។

គួរជម្រាបជូនថា ជប៉ុនតែងទទួលរងការរញ្ជួយដីជាញឹកញាប់ ដោយសារតែទីតាំងរបស់ប្រទេសនេះជា ផ្នែក មួយ របស់ ខ្សែក្រវាត់ភ្នំភ្លើង និងរញ្ជួយដីប៉ាស៊ីហ្វិក។ ការរញ្ជួយដីពី១០ ទៅ២០ភាគរយនៃការរញ្ជួយដីពិភពលោក កើតឡើងនៅម្ដុំប្រទេសជប៉ុន៕

អត្ថបទដែលជាប់ទាក់ទង