**បទវិភាគ​៖ ប្រទេសចិន​ដែលមិនអាច​ជំនួសបាន​៖ពី”រោងចក្រ​ពិភពលោក”​ដល់​”ដៃគូច្នៃប្រឌិតថ្មី​សកល”​**ទូតតួកគីយ៉េថ្មី​ ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី តួកគីយ៉េ-កម្ពុជា​ ឱ្យកាន់តែស៊ីជម្រៅ**កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន សម្រាប់គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ភាគនិរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣)**រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច**បេតិកភណ្ឌវប្បធម៌ក្នុងការទូតរបស់មហាអំណាច**លោក ត្រាំ ប្រកាសថា អាមេរិកនឹងបន្តបើកការវាយប្រហារទៅលើអ៊ីរ៉ង់សាជាថ្មី ប្រសិនបើមិនអាចទប់ស្កាត់ក្រុមហេសបូឡា មិនឱ្យបន្តបង្កអំពើហិង្សាទៀត**អនុប្រធានាធិបតីអាមេរិក ដឹកនាំកិច្ចពិភាក្សានៅក្នុងប្រទេសស្វីស ដើម្បីពង្រឹងកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នជាមួយអ៊ីរ៉ង់**ការស្ទង់មតិ៖ ប្រជាពលរដ្ឋអ៊ីស្រាអែលភាគច្រើនលើសលប់ជឿជាក់ថា អ៊ីរ៉ង់កាន់តែមានឥទ្ធិពលខ្លាំងជាងមុន បន្ទាប់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា និងមានកិច្ចព្រមព្រៀងសន្តិភាពជាមួយអាមេរិក**អភិបាលខេត្តស្វាយរៀង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិផ្សេងៗ ជាពិសេស រន្ទះ និងខ្យល់កន្ត្រាក់ជាដើម**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ**វិចារណកថា៖ ពីយុទ្ធនាការសិស្សសាលា ទៅជាចលនាជាតិដើម្បីសកម្មភាពអាកាសធាតុ**រដ្ឋបាលខេត្តឧត្ដរមានជ័យ រៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ ជូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តឧត្តរមានជ័យ ចំនួន១០០០គ្រួសារ**កម្លាំងជំនាញបំបែកករណីជនល្មើសប្រើប្រាស់គណនីតេឡេក្រាម ដោយយករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់**តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួច (លួចទូរស័ព្ទ, កុំព្យូទ័រ, ម៉ាស៊ីនព្រីន និងប្រាក់) នៅក្រុងព្រៃវែង**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ

សមាជិកសភាកូរ៉េខាងត្បូង៖ អាជ្ញាធរកូរ៉េខាងជើងហាក់ដូចជាបានអំពាវនាវឱ្យកងទ័ពរបស់ខ្លួនធ្វើអត្តឃាត ដើម្បីគេចចេញពីសំណាញ់ចាប់ខ្លួនរបស់អ៊ុយក្រែន

សេអ៊ូល៖ ទីភ្នាក់ងារចារកម្មរបស់ប្រទេសកូរ៉េខាងត្បូងបានអះអាងនៅថ្ងៃចន្ទទី១៣ខែមករាថា ទាហានកូរ៉េខាងជើងទំនជាស្លាប់ និងរបួសលើសពី ៣០០០នាក់ក្នុងនោះមានប្រហែល ៣០០នាក់បានស្លាប់ និង ២៧០០នាក់ទៀតរងរបួស។

បើតាមការបញ្ជាក់ដោយសមាជិកសភាកូរ៉េខាងត្បូងម្នាក់បានលើកឡើងថា អាជ្ញាធរកូរ៉េខាងជើងហាក់ដូចជាបានអំពាវនាវឱ្យកងទ័ពរបស់ខ្លួនធ្វើអត្តឃាត ដើម្បីគេចចេញពីសំណាញ់ចាប់ខ្លួនរបស់អ៊ុយក្រែន។ កន្លងមក រដ្ឋធានីសេអ៊ូលធ្លាប់បានអះអាងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបញ្ជូនទាហានជាង១ ម៉ឺននាក់ដើម្បីជួយរដ្ឋធានីមូស្គូប្រយុទ្ធប្រឆាំងនឹងរដ្ឋធានីកៀវ ជាថ្នូរនឹងជំនួយបច្ចេកទេសរបស់រុស្ស៊ី សម្រាប់កម្មវិធីអាវុធនុយក្លេអ៊ែរ និងផ្កាយរណប។

សមាជិកសភាកូរ៉េខាងត្បូងលោក លី សឹងវុន(Lee Seong-kweun) បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីសន្និសីទខ្លីមួយពីទីភ្នាក់ងារចារកម្មថា ៖«ការដាក់ពង្រាយកងទ័ពកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ីត្រូវបានគេរាយការណ៍ថាបានកើនឡើង ជាមួយនឹងការប៉ាន់ប្រមាណថា អ្នកស្លាប់ និងរបួសក្នុងចំណោមកងកម្លាំងកូរ៉េខាងជើងមានលើសពី ៣០០០នាក់»។

លោកបានបន្ថែមថា ៖«គួរកត់សម្គាល់ កំណត់ហេតុដែលបានរកឃើញលើទាហានដែលបានស្លាប់បង្ហាញថា អាជ្ញាធរកូរ៉េខាងជើងបានដាក់សម្ពាធពួកគេឱ្យធ្វើអត្តឃាត ឬបំផ្ទុះសម្លាប់ខ្លួនឯងមុនពេលចាប់ខ្លួន»។

សមាជិកសភាកូរ៉េខាងត្បូងរូបនេះបានអះអាងថា ៖«ទាហានកូរ៉េខាងជើងខ្វះការយល់ដឹងអំពីសង្គ្រាមទំនើប ហើយត្រូវបានប្រើប្រាស់ជាឈ្នាន់សម្រាប់រុស្ស៊ីក្នុងលក្ខណៈប្រយុទ្ធ ទើបធ្វើឱ្យចំនួនអ្នកស្លាប់មានក្រមិតខ្ពស់»។

គួររំឭកថា កាលពីចុងសប្តាហ៍កន្លងទៅនេះ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានអះអាងថា រដ្ឋធានីកៀវបានចាប់ទាហានកូរ៉េខាងជើងចំនួន២នាក់ ដែលបានរងរបួស ហើយឥឡូវនេះកំពុងត្រូវបានសួរចម្លើយ។

លោកបើកចំហរចំពោះលទ្ធភាពនៃការដោះដូរឈ្លើយសឹងកូរ៉េខាងជើងជាមួយទាហានអ៊ុយក្រែនដែលត្រូវបានចាប់ខ្លួនដោយរុស្ស៊ីផងដែរ៕

អត្ថបទដែលជាប់ទាក់ទង