**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជាឱ្យបង្រ្កាបក្មេងទំនើងឱ្យបានតឹងរ៉ឹងបំផុត

ភ្នំពេញ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ ២០២៥ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបសកម្មភាពលទ្ធផលការអនុវត្តតួនាទី ភារកិច្ច ការធ្វើកំណែទម្រង់ និងការងារកសាងអង្គភាពកងរាជអាវុធហត្ថ ឆ្នាំ២០២៤ និងបន្តលើកទិសដៅផែនការកម្មវិធីសកម្មភាពការងារកងរាជអាវុធហត្ថឆ្នាំ២០២៥ និងពិធីបំពាក់ឋានន្តរសក្តិ តែងតាំងផ្លាស់ប្តូរមុខងារ ផ្ទេរភារកិច្ច នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន-អនុប្រធានមន្ទីរទាំង០៧ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង/ស្រុក ទាំង០៩ និងប្រធានស្នាក់ការសន្តិសុខ មេបញ្ជាការ មេបញ្ជាការរង កងអនុសេនាធំ កងរាជអាវុធហត្ថចល័ត។

ឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះនាយ នាយរង និងពល អាវុធហត្ថខេត្តបន្ទាយមានជ័យដោយក្តីនឹករលឹកផងដែរ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង.ស្រុក និង នាយទាហាន នៃកងរាជអាវុធហត្ថខេត្តទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ គោរពវិន័យរបស់កងយោធពលខេមរភូមិន្ទ ឱ្យបានខ្ជាប់ខ្ជួន ជាពិសេសមិនត្រូវពាក់ព័ន្ធ ឬនៅពីក្រោយខ្នងនៃបទល្មើសណាមួយឡើយ បើក្នុងករណីរកឃើញថា មានមន្ត្រីកងអាវុធហត្ថណាដែលជាប់ពាក់ព័ន្ធ នឹងមានវិធានការអនុតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ។

លោកបានបញ្ជាក់ទៀតថា ការបង្រ្កាបក្មេងទំនើងគ្រប់ការិយាល័យជំនាញ និងមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ ត្រូវអនុវត្តឧ្យបានតឹងរ៉ឹងបំផុត។

លោកឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានកោតសរសើរចំពោះអាវុធហត្ថទាំងអស់ដែលបានបំពេញភារកិច្ចបានល្អ គោរពវិន័យ ត្រូវទទួលបានការលើកទឹកចិត្តពីថ្នាក់ដឹកនាំតាមរយៈការដំឡើងឋានន្តរសក្ដិ តួនាទីភារកិច្ចជាដើម មួយវិញទៀតមន្ត្រីកងរាជអាវុធហត្ថទាំងអស់ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ កសាងអង្គភាពឱ្យបានរឹងមាំ បន្តចូលរួមអនុវត្តនូវគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបនូវរាល់បទល្មើសផ្សេងៗដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង