**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ឯកឧត្តម កែ គឹមយ៉ាន៖ ស្មារតីជ័យជម្នះ ៧ មករា គឺជាស្មារតីនៃសន្តិភាពនិងការបង្រួបបង្រួមជាតិ

បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធមីទ្ទិញអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥) ក្រោមអធិបតីភាពឯកឧត្តម កែ គឹមយ៉ាន សមាជិករដ្ឋសភា និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំង មានការចូលរួមពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្ដម លោកជំទាវ សមាជិក រដ្ឋសភា -ព្រឹទ្ធសភា ក្រុមប្រឹក្សាខេត្ត ព្រះមន្ត្រីសង្ឃ ថ្នាក់ដឹកនាំមន្ត្រី រាជការទូទាំងខេត្ត កងកម្លាំងទាំងបីប្រភេទ យុវជន សិស្ស និស្សិត មហាជន បានចូលរួមប្រជាង៣០០០នាក់ ប្រារព្ធធ្វេីនៅបរិវេណសួនតេជោឈ្នះឈ្នះ ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

ក្នុងឱកាសនោះ ឯកឧត្តម កែ គឹមយ៉ាន បានលើកឡើងថា ស្មារតីជ័យជម្នះ ៧ មករា គឺស្ថិតស្ថេរនិងរស់រវើកក្នុងដួងចិត្តប្រជាជនកម្ពុជាគ្រប់រូបនិងគ្រប់ជំនាន់ ជាស្មារតីនៃសន្តិភាពបង្រួបបង្រួមជាតិ និងការអភិវឌ្ឍ ដែលប្រជាជនកម្ពុជាចងចាំមិនអាចបំភ្លេចបានថា មាតុភូមិកម្ពុជាបានឆ្លងកាត់អតីតកាលដ៏ខ្មៅងងឹតបំផុតជាសមុទ្រឈាមនិងទឹកភ្នែករបស់ប្រជាជន។ ជ័យជម្នះ ៧មករា បានវាយរលំរបបប្រល័យពូជសាសន៍បិទទំព័រសករាជដ៏ខ្មៅងងឹត សាហាវយង់ឃ្នងបំផុតដណ្តើមបានមកវិញនូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាង សេចក្តីថ្លៃថ្នូរមនុស្សជាតិរស់ឡើងវិញ។

ក្នុងឱកាសនោះដែរ ឯកឧត្តម កែ គឹមយ៉ាន បានថ្លែងបន្តថា នៅគ្រប់អាណត្តិរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្ស និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនិងជាអនុប្រធានគណបក្ស រួមជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ និងសមាជិកទាំងអស់បានរួមសាមគ្គីគ្នាបន្តខិតខំយកអស់កម្លាំងកាយចិត្តកសាងនិងអភិវឌ្ឍប្រទេសបានរីកចម្រើនលើគ្រប់វិស័យ។

ជាមួយគ្នានេះ ឯកឧត្តម កែ គឹមយ៉ាន បានអំពាវនាវដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន និងប្រជាពលរដ្ឋទាំងអស់ ត្រូវគាំទ្រការកសាងច្បាប់ដែលនឹងកំណត់ថាជនណា ឬក្រុមណាដែលមានគម្រោងការឬឃុបឃិតបង្កើតចលនាប្រឆាំងនិយម បង្កអសន្តិសុខដល់សង្គម បង្កជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្តួលរាជរដ្ឋាភិបាលស្របច្បាប់គឺជាភេរវករដែលត្រូវនាំខ្លួនមកវិនិច្ឆ័យទោស ដើម្បីបន្តរួមគ្នាថែរក្សា ការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនំាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។

តំណាងយុវជន សិស្ស និស្សិត បានថ្លែងថាការប្ដេជ្ញាចិត្ត គាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍នយោបាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា ដែលបានវាយតម្លៃគ្រប់ជ្រុងជ្រោយអំពីអត្ថន័យជាប្រវត្តិសាស្ត្រនៃ “មហាជ័យជម្នះ ៧មករា ឆ្នាំ ១៩៧៩ – និងបណ្តាសមិទ្ធផលនានា ចាប់តាំងពីក្រោយថ្ងៃរំដោះ៧មករា រហូតដល់បច្ចុប្បន្ន។ ជាពិសេសក្នុងដំណាក់កាលនៃការចាប់ផ្តើម នីតិកាលថ្មី របស់រាជរដ្ឋាភិបាលជំនាន់ក្រោយបន្តវេនដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចេញដំណើរប្រកបដោយភាពស្វាហាប់ និងថាមពល រឹងមាំជាមួយនឹងការ គាំទ្រជាទូទៅពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ចំពោះលទ្ធផលការងារ រយៈពេលជាងមួយឆ្នាំដំបូង។ និងចងចាំជានិច្ចនូវគុណូបការៈដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់គណបក្សប្រជាជនកម្ពុជា រណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា កងទ័ពស្ម័គ្រចិត្តវៀតណាម បុព្វការីជន ដែលបានពូនផ្តុំជារណសិរ្សស្នេហាជាតិ ក្នុងគ្រាដ៏មហាលំបាក រំដោះប្រទេសជាតិ និងប្រជាជនពី របបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃ ៧ មករា ១៩៧៩ ហើយបន្តជ្រោងខ្ពស់ទង់ស្នេហាជាតិ ទង់បង្រួបបង្រួមជាតិ និងទង់សាមគ្គីជាតិ ធ្វើឱ្យកម្ពុជាមានការប្រែប្រួលរីកចម្រើនគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ៕

អត្ថបទដែលជាប់ទាក់ទង