**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ប្រជាជនខេត្តកណ្ដាល ចាត់ទុកថ្ងៃ៧មករា ជាថ្ងៃកំណើតទី២ និងប្រទេសជាតិទាំងមូល មានជីវិតរស់រានឡើងវិញ ចេញពីការកាប់សម្លាប់ និងភាពងងឹតសូន្យសុង នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល ដែលពិធីនេះប្រារព្ធធ្វើនៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្ដម លោកជំទាវ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល កងកម្លាំងទាំង៣ មន្ត្រីរាជការ អាជ្ញាអរខេត្ត និងប្រជាពលរដ្ឋ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល បានអាននូវសារលិខិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

រហូតមកដល់បច្ចុប្បន្ន ស្មារតី៧មករា ត្រូវបានកំណត់នូវគោលជំហរយ៉ាងច្បាស់ថា “បើគ្មានថ្ងៃ៧ មករា ទេនោះយើងនឹងគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះ“។ ក្នុងន័យនេះ ថ្ងៃជ័យជំម្នះ ៧មករា បានបើកទំព័រសករាជថ្មីនៃឯករាជ្យភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ហើយក៏ជាការត្រួសត្រាយផ្លូវសម្រាប់ការបង្រួបបង្រួមជាតិ បញ្ចប់សង្រ្គាមរាំរ៉ៃរាប់សិបឆ្នាំកន្លងទៅ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបាននាំប្រទេសឱ្យមានសន្តិភាព និងអភិវឌ្ឍន៍គ្រប់ស័យ ទាំងសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ និងហេដ្ឋា រចនាសម្ព័ន្ធវត្តអារាម និងសមិទ្ធិផលផ្សេងៗទៀតជាច្រើន ជាពិសេសបានកំណត់ទស្សនវិស័យច្បាស់លាស់ សម្រាប់ការដឹកនាំប្រទេស ឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

រយៈពេល៤៦ឆ្នាំ កន្លងមកនេះប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេស នៅតែចងចាំមិនភ្លេចនូវគុណបំណាច់ ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន រួមទាំងឥស្សរជន យុទ្ធមិត្តដទៃទៀត ដែលបានបូជាសាច់ស្រស់ ឈាមស្រស់រំដោះប្រទេសជាតិចេញពីរបបឃោរឃៅ រួចផុតពីការកាប់សម្លាប់ ហើយបានធ្វើឱ្យប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍ មានជីវភាពរស់នៅដ៏សុខសាន្ត សម្បូរសប្បាយដូចសព្វថ្ងៃ។

សរុបសេចក្តីមក ៧ មករា ឆ្នាំ១៩៧៩ គឺជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលមិនអាចមានអ្នកណាមកបំភ្លៃ បំផ្លើស បំភ្លេច ឬបំផ្លាញបានឡើយ។ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ជាពិសេសយុវជនកម្ពុជា បានចងចាំសច្ចធម៌ប្រវត្តិសាស្រ្ត យល់ច្បាស់ពីពលិកម្មមិនអាចកាត់ថ្លៃបាន របស់យុវជនជំនាន់មុនក្នុងបុព្វហេតុស្វែងរកសុខសន្តិភាពជូនជាតិ និងមាតុភូមិ។

ប្រជាជនកម្ពុជានៅទូទាំងប្រទេស បានកំពុងកសាងសមិទ្ធផលថ្មីបន្ថែមបម្រើជាតិមាតុភូមិ និងប្រជាជន ក្រោមការដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជារបស់គណបក្សប្រជាជនកម្ពុជា ដែលប្រសូត្រចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស យ៉ាងត្រឹមត្រូវ តាមស្មារតី៧ មករា និងបេ្តជ្ញាឲ្យបានមុះមុតក្នុងការការពារឲ្យបានដាច់ខាត នូវភាពសុខដុមរមនា បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិខ្មែរ ក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត៍ ៕

អត្ថបទដែលជាប់ទាក់ទង