**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026**សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ**កុមារ ៤៩រូប នៃសាលាមត្តេយ្យសហគមន៍ព្រែកលាប ទទួលបានកាតាប Panda ពីមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ**លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោល យេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា

ក្តីសង្ឃឹម ជារបស់ដ៏មានតម្លៃបំផុតក្នុងសម័យនេះ

អំពីការរក្សាក្តីសង្ឃឹម ឃ្លាខាងក្រោមនេះបានលើកទឹកចិត្តរយៈពេល ៩៥ ឆ្នាំហើយ ៖
* វាជានាវាមួយគ្រឿងក្នុងសមុទ្រដែលឈរនៅច្រាំងឆ្នេរចោលភ្នែកទៅឃើញក្ដោង
* វាជាថ្ងៃរះដែលឈរនៅលើកំពូលភ្នំខ្ពស់ក៏សម្លឹងមើលឃើញពន្លឺរស្មីដ៏ចាំងជះចេញមកពីទិសខាងកើត
* កម្ទេចផ្កាភ្លើងអាចដុតឆេះវាលស្មៅ

កាលពីឆ្នាំ ១៩៣០ អត្ថបទវិភាគដ៏ល្បីល្បាញក្រោមចំណង « កម្ទេចផ្កាភ្លើង អាចដុតឆេះវាលស្មៅ » បានចេញផ្សាយ លោក ម៉ៅ សេទុង បាននិពន្ធដើម្បីពន្យល់ថា ទោះបីជាអ្វីៗដែលទើបចាប់ផ្តើមវាមានកម្លាំងទន់ខ្សោយក្តី ប៉ុន្តែ នឹងរីកចម្រើនដល់កម្រិតខ្លាំងក្លានៅពេលអនាគត ។
កាលនោះ មូលដ្ឋានបដិវត្តន៍ជនបទទីមួយរបស់ចិនទើបត្រូវបង្កើតឡើងក្នុងតំបន់ភ្នំ ជីងកាងសាន ។ ប្រឈមមុខនឹងការព្រួយបារម្ភបណ្តាលមកពីបញ្ហាលំបាកនៃវិបត្តិយោធានិងសេដ្ឋកិច្ចដែលមកពីការហ៊ុំព័ទ្ធពីសត្រូវ អត្ថបទបានវិភាគយ៉ាងស៊ីជម្រៅអំពីសភាពការណ៍ដំណាក់កាលវែងឆ្ងាយ បានជួយពង្រឹងកម្ទេចផ្កាភ្លើងនៃក្តីសង្ឃឹមនៅក្នុងដួងចិត្តរបស់អ្នកទាំងឡាយ។ កាលនោះ ក្នុងប្រទេសចិនមានកសិករក្រីក្រច្រើន បានត្រឹមតែជួលដីពីម្ចាស់ដី ត្រូវទទួលរងការកេងប្រវ័ញ្ចយ៉ាងធ្ងន់ធ្ងរ ប្រឈមនឹងការគំរាមកំហែងនៃការស្លាប់ដោយសារអត់ឃ្លាន។ បក្សកុម្មុយនីស្តចិនបានចាប់ផ្តើមធ្វើបដិវត្តដីធ្លីដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដើម្បីធានាសិទ្ធិរស់រានមានជីវិតរបស់កសិករ បន្ទាប់មក ខំតស៊ូដើម្បីស្វែងរកនូវសេចក្ដីសុខសុភមង្គលជូនដល់ប្រជាជន ការគាំទ្រពីសាធារណជនកាន់តែខ្លាំងឡើងៗ ដែលនៅទីចុងបញ្ចប់បានជំរុញឱ្យកម្ទេចផ្កាភ្លើងនេះអាចគ្រប់ដណ្តប់ទូទាំងប្រទេសចិន និងកកើតក្លាយជាមាគ៌ាថ្មីនៃការអភិវឌ្ឍ។
តាំងពីចូលក្នុងយុគសម័យថ្មី ឯកសារការងារដំបូងដែលប្រកាសដោយមជ្ឈិមចិនជារៀងរាល់ឆ្នាំ ផ្តោតលើប្រធានបទស្នូលតែមួយ ៖ ជំរុញឱ្យជីវភាពរស់នៅរបស់កសិករកាន់តែល្អបវរ បន្តជំរុញការធ្វើទំនើបកម្មនៃកសិកម្មនិងជនបទ។ ប្រទេសចិនខិតខំពេញទំហឹង ដើម្បីដោះស្រាយបញ្ហាក្រីក្រក្នុងជនបទ សម្រេចបាននូវការកាត់បន្ថយភាពក្រីក្រដែលមានចំនួនប្រជាជន ៨០០ លាននាក់។
លោក Xi Jinping មេដឹកនាំកំពូលប្រទេសចិនជាប្រមុខរដ្ឋពីទីជនបទ។ លោកបានបូកសរុបបទពិសោធន៍ជំនាន់មុនៗលើកឡើងនូវគំនិតធ្វើអភិបាលកិច្ចដែល “មិនធ្វើឱ្យប្រជាជនខកបំណង” ហើយផ្តួចផ្តើមឱ្យបណ្តាប្រទេសសកលខាងត្បូងរួមគ្នាឆ្ពោះទៅកាន់ទំនើបកម្ម អំពាវនាវឱ្យពិភពលោកអភិវឌ្ឍរួមគ្នា ដែលនេះជាការជួយពង្រឹងទំនុកចិត្ត។

ពិតមែនក្តីសុបិននៅឆ្ងាយក្តី តែបើខិតខំស្វែងរកនឹងអាចសម្រេចបាន ពិតមែនបំណងប្រាថ្នាពិបាកបំពេញបានក្តី តែបើប្រកាន់ខ្ជាប់នឹងអាចសម្រេចបាន។
យើងស្ថិតក្នុងសម័យមួយដែលពោរពេញទៅដោយបញ្ហាប្រឈម ក៏ពោរពេញទៅដោយក្តីសង្ឃឹម ។
ក្តីសង្ឃឹម គឺជារបស់ដ៏មានតម្លៃបំផុតក្នុងយុគសម័យនេះ៕

អត្ថបទដែលជាប់ទាក់ទង