**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

រដ្ឋសភានឹងសហការដើម្បីផលិតស្ប៉តវីដេអូ ផ្សព្វផ្សាយឱ្យទូលំទូលាយពីហានិភ័យ នៃជំងឺមិនឆ្លង

ភ្នំពេញ៖ ក្រោមការយកចិត្តទុកដាក់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨រដ្ឋសភា ដែលទទួលបន្ទុកវិស័យសុខាភិបាលនៃរដ្ឋសភា គូសបញ្ជាក់ថា គណៈកម្មារជំនាញរដ្ឋសភា នឹងស្នើសុំឱ្យតំណាងរាស្ត្រទាំងអស់ តាមរយៈសម្តេចប្រធានរដ្ឋសភា នៅពេលចុះមូលដ្ឋានបន្តចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងកាន់តែទូលំទូលាយ ពីហានិភ័យ នៃជំងឺមិនឆ្លង ក្នុងនោះត្រូវប្រុងប្រយ័ត្ន ទទួលទានភេសជ្ជៈផ្អែម ពិសេសគ្រឿងកំប៉ុង។

លោកជំទាវបានបន្តថា រដ្ឋសភានឹងធ្វើកិច្ចសហការជាមួយក្រសួងសុខាភិបាល ក្រសួងការងារ ក្រសួងព័ត៌មាន និងអង្គការ PC Asia ដើម្បីផលិតស្ប៉តវីដេអូ ផ្សព្វផ្សាយឱ្យទូលំទូលាយលើបញ្ហានេះផងដែរ។

ជាមួយគ្នានេះ លោកជំទាវនឹងស្នើដល់ក្រសួងពាក់ព័ន្ធ កែសម្រួល សារសំឡេងអប់រំ តាមទូរស័ព្ទនៅពេលទូរស័ព្ទចូល ដែលកំពុងអនុវត្តនៅពេលបច្ចុប្បន្ននេះ លើកឡើងឱ្យបានចំៗ នូវជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និងជំងឺមហារីក ជាដើម។ សារត្រឹមជំងឺមិនឆ្លងពលរដ្ឋ មិនយល់ច្បាស់នោះឡើយ។

លោកជំទាវ ឡោក ខេង បានលើកឡើងដូច្នេះ នៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ មានក្រសួងសុខាភិបាលដឹកនាំដោយឯកឧត្តមសាស្ត្រាចារ្យ កុយ វណ្ណី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអង្គការដៃគូអន្តរជាតិ មានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងអង្គការ PC Asia នៅព្រឹកថ្ងៃ ទី៣ ខែមករា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ដើម្បីរិះរក និងដាក់ចេញវិធានការរួម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លងនេះ។

ផ្នែកលើរបាយការណ៍ អង្គការសុខភាពពិភពលោក និងអង្គការ world in data ភាគច្រើននៃអ្នកកើតជំងឺមិនឆ្លងរួមមានជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និងជំងឺមហារីក បណ្ដាលមកពីការទទួលទានភេសជ្ជៈកំប៉ុងផ្អែម ភេសជ្ជៈប៉ូវកម្លាំង ទទួលទានស្រា ជក់បារី ទទួលទានអាហារសម្បូរជាតិខ្លាញ់ ផ្អែម និងប្រៃ រួមផ្សំនិងកង្វះការធ្វើលំហាត់ប្រាណរាងកាយជាដើម។

លោកជំទាវ ឡោក ខេង បានថ្លែងការកោតសរសើរដល់ក្រសួងសុខាភិបាលនិងអង្គការដៃគូទាំងអស់ ក្នុងនោះក៏រួមមានទាំងអង្គការសុខភាព ពិភពលោក និងអង្គការ PC Asia កន្លងមកបានសហការធ្វើការងារល្អជាមួយរដ្ឋសភា នៅក្នុងការរួមចំណែកក្នុងយុទ្ធនាការផ្សព្វផ្សាយសារអប់រំ និងវិធានការនានាដើម្បីទប់ស្កាត់ជំងឺកាចសាហាវនិងស្ងាត់ស្ងៀមទាំងនោះ។

លោកជំទាវបានសង្កត់ធ្ងន់ថា ផលវិបាកជំងឺមិនឆ្លង មិនត្រឹមតែប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារអ្នកជំងឺប៉ុណ្ណោះទេ ថែមទាំងខាតបង់ថវិកាជាតិជាច្រើនផងដែរ។ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បានទម្លាក់កញ្ចប់ថវិកាប្រមាណ១០០លានដុល្លារ វិនិយោគក្នុងការធ្វើឱ្យសម្រេចបានការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា។ រដ្ឋសភា ដែលមានគណៈកម្មការទី៨ ទទួលបន្ទុកវិស័យសុខាភិបាលនោះ ក៏នឹងរួមចំណែក ចូលរួមក្នុងកិច្ចសហការជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខភាពសាធារណៈជូនប្រជាពលរដ្ឋផងដែរ។

មុនបញ្ចប់កិច្ចប្រជុំភាគីពាក់ព័ន្ធបានកំណត់យក យន្តការរួម ក្នុងការបន្តធ្វើការជិតស្និទ្ធជាមួយគ្នាក្នុងសំឡេងតែមួយដើម្បីប្រជាពលរដ្ឋនិងសង្គមជាតិទាំងមូល ដោយគ្រោងរៀបចំសិក្ខាសាលា និងយុទ្ធនាការថ្នាក់ជាតិរៀងរាល់ឆ្នាំដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និងជំងឺមហារីកជាដើម នៅក្នុងក្របខណ្ឌទូទាំងប្រទេសនាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង