**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)

អ្នកទិញលំនៅឋាន ដែលមានតម្លៃចាប់ពី ២១ម៉ឺនដុល្លារចុះក្រោម នឹងមិនត្រូវបង់ពន្ធចូលរដ្ឋឡើយ ពេលធ្វើបណ្ណកម្មសិទ្ធិកាន់កាប់

ភ្នំពេញ៖ អ្នកទិញលំនៅឋាន ដូចជា បុរី និងខុនដូ ដែលមានតម្លៃចាប់ពី២១ម៉ឺនដុល្លារចុះក្រោម នឹងមិនត្រូវបង់ពន្ធចូលរដ្ឋឡើយ ពេលធ្វើបណ្ណកម្មសិទ្ធិកាន់កាប់លំនៅឋាននោះ។ ប៉ុន្តែត្រូវចាំ! ការលើកលែងពន្ធនេះ គឺសម្រាប់តែអ្នកដែលទើបនឹងទិញលើកទីមួយ ឬលើកដំបូងប៉ុណ្ណោះ ហើយត្រូវទិញក្នុងឆ្នាំ២០២៥នេះ ដោយចាប់ពីថ្ងៃ១មករា ដល់ថ្ងៃ៣១ធ្នូ។ ផុតឆ្នាំ២០២៥ រាជរដ្ឋាភិបាលនឹងមានការសម្រេចផ្សេងទៀត។

ថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងផ្លូវការអំពីការលើកលែងពន្ធលើការទិញផ្ទះ។ ចុះបើទិញមុខឆ្នាំ២០២៥? ផ្អែកតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច ក៏នៅតែទទួលបានការលើកលែងពន្ធដែរ ទោះទិញមុខឆ្នាំ២០២៥ក៏ដោយ ប៉ុន្តែត្រូវស្របនឹងលក្ខខណ្ឌដែលកំណត់ គឺទិញលើកទីមួយ ហើយតម្លៃក្រោម២១ម៉ឺនដុល្លារ។ មានន័យថា បើទិញក្នុងតម្លៃក្រោម២១ម៉ឺនដុល្លារ ហើយទិញលើកទីមួយ តាំងពីនៅមុនឆ្នាំ២០២៥ (តែមិនទាន់ធ្វើបណ្ណកម្មសិទ្ធិកាន់កាប់) ដល់ពេលទៅធ្វើបណ្ណកម្មសិទ្ធិកាន់កាប់ក្នុងឆ្នាំ២០២៥ ដែលជាការធ្វើបណ្ណកម្មសិទ្ធិកាន់កាប់លើកទីមួយ នោះនឹងមិនតម្រូវឱ្យបង់ពន្ធឡើយ។

ក្រសួងសេដ្ឋកិច្ច សម្រេចដាក់ចេញគោលការណ៍លើកលែងពន្ធខាងលើ ដោយអនុលោមតាមចំណារឯកភាពរបស់ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។ ក្រសួងសេដ្ឋកិច្ច បញ្ជាក់ថា ការលើកលែងពន្ធនេះ គឺដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលទិញលំនៅឋាន និងជួយដល់វិស័យអចលនទ្រព្យ។ ក្នុងពិធីមួយ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចនាយករដ្ឋមន្រ្តី ថ្លែងថា គោលដៅធំបំផុតរបស់រាជរដ្ឋាភិបាលក្នុងការលើកលែងពន្ធនេះ គឺដើម្បីបង្កើនលទ្ធភាពនៃការទិញលំនៅឋានឱ្យបានច្រើន ដែលជាការជួយសង្គ្រោះដល់វិស័យអចលនទ្រព្យ ហើយការជួយសង្គ្រោះវិស័យអចលនទ្រព្យ គឺជាការជួយមួយផ្នែកដល់សេដ្ឋកិច្ចជាតិ។ ប្រមុខរាជរដ្ឋាភិបាល បញ្ជាក់ដូច្នេះថា៖«ឱ្យតែ[អ្នកទិញ]គាត់ទម្លាក់លុយចូលក្នុងវិស័យអចលនទ្រព្យ យកលុយបង្វិលក្នុងសេដ្ឋកិច្ចក្នុងឆ្នាំ២០២៥នេះ»។

អត្ថបទដែលជាប់ទាក់ទង