**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍

កម្មករបរទេសប្រហែល២៤០០០នាក់ បានចាកចេញពីប្រទេសហ្វីលីពីន បន្ទាប់ពីកាស៊ីណូអនឡាញបិទទ្វារ

ម៉ានីល៖ យោងតាមរបាយការណ៍កាសែត Nikkei Asia កម្មករបរទេសប្រហែល២៤០០០នាក់ បានចាកចេញពីប្រទេសហ្វីលីពីន បន្ទាប់ពីកាស៊ីណូអនឡាញ ដែលភាគច្រើនបម្រើការដល់អតិថិជននៅក្រៅប្រទេសបានបិទទ្វារ។

ការិយាល័យអន្តោប្រវេសន៍បានប្រាប់បុគ្គលិកបរទេស ដែលរងផលប៉ះពាល់ដោយការហាមប្រាមនេះ ឱ្យចាកចេញពីប្រទេស។ រដ្ឋាភិបាលហ្វីលីពីន កាលពីខែកក្កដាបានបញ្ជាឱ្យប្រតិបត្តិករកាស៊ីណូអនឡាញទាំងអស់បិទនៅចុងឆ្នាំ ចំពេលមានការរិះគន់ថា ឧស្សាហកម្មនេះត្រូវបានផ្សារភ្ជាប់ទៅនឹងសកម្មភាពឧក្រិដ្ឋកម្ម។ មជ្ឈមណ្ឌលដ៏ធំបំផុតរបស់ប្រទេសសម្រាប់ប្រតិបត្តិករលេងល្បែងអនឡាញ កោះខូវ ក្នុងខេត្តកាវីតេ Cavite ត្រូវបានបិទកាលពីថ្ងៃទី១៧ ខែធ្នូ។ មជ្ឈមណ្ឌលពាណិជ្ជកម្មទំហំ៣៣ហិកតានេះ បានផ្តល់ការងារដល់កម្មកររហូតដល់៣ម៉ឺននាក់។

គួររំឭកថា ប្រតិបត្តិករហ្គេមអនឡាញ ត្រូវបានផ្តល់អាជ្ញាបណ្ណក្នុងឆ្នាំ២០១៦ ក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គូ ឌូតឺតេ នាពេលនោះ។ កាស៊ីណូទាំងនេះ ផ្តោតជាចម្បងទៅលើអតិថិជនជនជាតិចិន ក៏បានទាក់ទាញកម្មករចិនមួយចំនួនធំមកកាន់ប្រទេសនេះផងដែរ។

ទន្ទឹមគ្នានោះ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ថា នៅកម្រិតកំពូលនៃប្រតិបត្តិការ មានប្រតិបត្តិករចំនួន៣០០នាក់កំពុងបម្រើការងារ ប៉ុន្តែជំងឺរាតត្បាតកូវីដ-១៩ និងច្បាប់ពន្ធកាន់តែតឹងរ៉ឹង បានបង្ខំប្រតិបត្តិករជាច្រើនផ្លាស់ប្ដូរទីតាំង ឬបើកនៅក្រោមដី។

គិតត្រឹមខែកក្កដា មានតែក្រុមហ៊ុនចំនួន៤២ប៉ុណ្ណោះដែលដំណើរការដោយមានអាជ្ញាបណ្ណ ផ្តល់ការងារដោយផ្ទាល់ និងដោយប្រយោលដល់ពលករហ្វីលីពីន និងពលករបរទេសប្រហែល៦៣០០០នាក់។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាល ប្រាក់ចំណូលរបស់ឧស្សាហកម្មល្បែងស៊ីសងរបស់ប្រទេសហ្វីលីពីន ត្រូវបានគេព្យាករថា នឹងឈានដល់កំណត់ត្រាច្រើនជាង៦,០៣ពាន់លានដុល្លារនៅឆ្នាំនេះ ដែលជំរុញដោយកំណើននៅក្នុងវិស័យហ្គេមអេឡិចត្រូនិក៕

អត្ថបទដែលជាប់ទាក់ទង