**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ២០២៤ និងលើកទិសដៅភារកិច្ចបន្ត ឆ្នាំ២០២៥

ភ្នំពេញ៖ នៅសាលាប្រជុំធំសាលាខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ មានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ២០២៤ និងលើកទិសដៅភារកិច្ចបន្ត សម្រាប់ឆ្នាំ២០២៥របស់រដ្ឋបាលខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត ស្ទឹងត្រែង។

សន្និបាតនេះនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃគីចាប់ពីថ្ងៃទី៣០ ខែ ធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ប្រធាន ក្រុមការងារបស់រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្ត ស្រុក ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត អភិបាល អភិបាលរងក្រុងស្រុក មេឃុំចៅ សង្កាត់ ស្មៀន និងមន្ត្រីរាជការចំណុះរដ្ឋបាលសាលាខេត្តស្ទឹងត្រែងផងដែរ។

ថ្លែងបើកសន្និបាត ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថា អង្គសន្និបាតរយៈពេល២ថ្ងៃនេះនិងលើកយកនូវបទអន្តរាគមន៍ចំនួន១៤ មកបង្ហាញព្រមទាំងផ្សព្វផ្សាយផែនការ-គោលការណ៍របស់គណៈកម្មាធិការថ្នាក់ខេត្ត ចំនួន២ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត។

ឯកឧត្តម អភិបាលខេត្តស្ទឹងត្រែងលើកឡើងថាបទអន្តរាគមន៍ទាំង១៤ នៃសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តស្ទឹងត្រែង រួមមាន៖

បទអន្តរាគមន៍ទី១៖ ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងក្របខ័ណ្ឌនៃការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។

បទអន្តរាគមន៍ទី២៖ ការអនុវត្តគម្រោងជំរុញកំណើនផលិតភាពកសិកម្ម និងអភិរក្សធនធានជលផលប្រកបដោយចិរភាព។

បទអន្តរាគមន៍ទី៣៖ ការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន និងអភិបាលកិច្ចតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្ត។

បទអន្តរាគមន៍ទី៤៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន និងការពង្រឹងប្រសិទ្ធភាពការងារសាធារណការ និងដឹកជញ្ជូន។

បទអន្តរាគមន៍ទី៥៖ ប្រសិទ្ធភាពនៃការអនុវត្តគម្រោងវិនិយោគអភិវឌ្ឍន៍មូលនិធិក្រុង ស្រុក និងឃុំ សង្កាត់។

បទអន្តរាគមន៍ទី៦៖ ការលើកកម្ពស់ប្រសិទ្ធភាពការអភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយនវានុវត្តន៍ ភាពច្នៃប្រឌិត និងការអភិវឌ្ឍធនធានគោលដៅទេសចរណ៍ និងតំបន់ទេសចរណ៍ឆ្ពោះទៅរួមចំណែកសម្រេចបានគោលដៅ «ទេសចរណ៍ផ្សារភ្ជាប់ទឹក ដី និងធម្មជាតិ»។

បទអន្តរាគមន៍ទី៧៖ ការពង្រឹងប្រសិទ្ធភាពការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ។

បទអន្តរាគមន៍ទី៨៖ ការបណ្ដុះបណ្ដាលជំនាញបច្ចេក ទេសវិជ្ជាជីវៈ និងការឆ្ពោះទៅសម្រេចបានគោលដៅ 1.5M។

បទអន្តរាគមន៍ទី៩៖ យន្តការ និងវិធានការអភិបាលកិច្ចដីធ្លី និងការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ។

បទអន្តរាគមន៍ទី១០៖ ការពង្រឹងអភិបាលកិច្ចការងារកិច្ចការនារី ការវិនិយោគលើយេនឌ័រ បង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចគ្រួសារដែលគិតគូរអំពីយេនឌ័រ និងដំណោះស្រាយភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

បទអន្តរាគមន៍ទី១១៖ ប្រសិទ្ធភាពការលើកកម្ពស់សុខុមាលភាព អនាម័យ ទឹកស្អាត និងអភិវឌ្ឍន៍ជនបទ។

បទអន្តរាគមន៍ទី១២៖ ការលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងសំណល់រឹង-រាវ និងការរៀបចំសោភ័ណភាពទីប្រជុំជនក្រុង។

បទអន្តរាគមន៍ទី១៣៖ ការគ្រប់គ្រង និងអនុវត្តមុខងារដែលបានផ្ទេរមករដ្ឋបាលខេត្ត ក្រុង ស្រុក និងការគ្រប់គ្រងមន្ត្រីរាជការក្នុងមុខងារសាធារណៈ។

បទអន្តរាគមន៍ទី១៤៖ ការអភិបាលកិច្ចលើការងារព័ត៌មាន និងបណ្ដាញផ្សព្វផ្សាយសង្គម ក្នុងយុគ្គសម័យឌីជីថល។ ព្រមទាំង ការផ្សព្វផ្សាយផែនការ និងគោលការណ៍របស់គណៈកម្មាធិការ-ក្រុមការងារ ថ្នាក់ខេត្ត ចំនួន៣ រួមមាន៖
១.គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត
២.គណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្ត
៣.ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត៕

អត្ថបទដែលជាប់ទាក់ទង