**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី

ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក ឆយ សាំងម៉ុក បញ្ជា ឱ្យ ស៊ើបអង្កេត សុវត្ថិភាព ផ្លូវអាកាស ក្រោយមានគ្រោះថ្នាក់ផ្តាច់ជីវិតមនុស្ស១៧៩នាក់

សេអ៊ូល៖ ប្រធានាធិបតីស្តីទីរបស់កូរ៉េខាងត្បូងលោក ឆយ សាំងម៉ុក(Choi Sang-mok) នៅថ្ងៃចន្ទទី៣០ ខែធ្នូបានបញ្ជាឱ្យត្រួតពិនិត្យសុវត្ថិភាពជាបន្ទាន់នៃប្រព័ន្ធប្រតិបត្តិការអាកាសចរណ៍របស់ប្រទេសនេះ ក្រោយមានឧបទ្ទវហេតុផ្លូវអាកាសដ៏សាហាវបំផុតមិនធ្លាប់មាននៅក្នុងប្រទេសកូរ៉េខាងត្បូងបានសម្លាប់មនុស្ស១៧៩ នាក់កាលពីថ្ងៃអាទិត្យទី២៩ ខែធ្នូ។

ក្រុមអ្នកស៊ើបអង្កេតបានដុតដៃដុតជើងដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះ និងស្វែងរកមូលហេតុដែលបណ្តាលឱ្យមានគ្រោះមហន្តរាយផ្លូវអាកាសដ៏សោកនាដកម្មបំផុតរបស់ប្រទេសកូរ៉េខាងត្បូង។ ជុំវិញឧប្បត្តិហេតុដ៏សោកសៅនេះ ប្រធានាធិបតីស្តីទីរបស់កូរ៉េខាងលោក ឆយ សាំងម៉ុក បានថ្លែងប្រាប់កិច្ចប្រជុំគ្រប់គ្រងគ្រោះមហន្តរាយនៅរដ្ឋធានីសេអ៊ូលថា អាទិភាពចម្បងសម្រាប់ពេលនេះគឺការកំណត់អត្តសញ្ញាណជនរងគ្រោះ ជួយរំលែកទុក្ខដល់គ្រួសារសព និងការព្យាបាលអ្នករស់រានមានជីវិតទាំងពីរនាក់។ លោក បាន បន្ត ថា ៖ «យើង ស្នើ ឱ្យ មន្ត្រី បង្ហាញ តម្លាភាព និងភស្តុតាង អំពី ដំណើរការ ស៊ើបអង្កេត គ្រោះថ្នាក់ និង ផ្តល់ ដំណឹង ដល់ ក្រុម គ្រួសារ ដែល បាន បាត់បង់ ជីវិត ឱ្យ បាន ឆាប់តាមដែលអាចធ្វើទៅបាន » ។

ប្រធានាធិបតីស្តីទីរូបនេះបានបន្ថែមថា ក្រសួងដឹកជញ្ជូនត្រូវបានស្នើសុំឱ្យត្រួតពិនិត្យសុវត្ថិភាពជាបន្ទាន់នៃប្រព័ន្ធប្រតិបត្តិការយន្តហោះទាំងមូល ដើម្បីការពារការកើតឡើងវិញនៃគ្រោះថ្នាក់យន្តហោះ។ បន្ថែមលើនេះ ក្រសួងដឹកជញ្ជូនបានអះអាងថា អាជ្ញាធរកំពុងពិចារណាថា តើត្រូវធ្វើអធិការកិច្ចពិសេសយន្តហោះ Boeing 737-800 ទាំង ១០១គ្រឿងដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង ឬយ៉ាងណា?

អាកាសយានដ្ឋានអន្តរជាតិ Muan នៅតែបិទរហូតដល់ថ្ងៃពុធ ប៉ុន្តែអាកាសយានដ្ឋានអន្តរជាតិ និងតំបន់ផ្សេងទៀតរបស់ប្រទេស រួមទាំងអាកាសយានដ្ឋានអន្តរជាតិ Incheon បានដំណើរការតាមធម្មតា។ នៅក្រោមច្បាប់អាកាសចរណ៍សកល កូរ៉េខាងត្បូងនឹងដឹកនាំការស៊ើបអង្កេតស៊ីវិលលើឧប្បត្តិហេតុយន្តហោះនេះ ហើយនឹងចូលរួមដោយស្វ័យប្រវត្តិនូវក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិសហរដ្ឋអាម៉េរិក (NTSB) ខណៈយន្តហោះនេះត្រូវបានរចនាឡើង និងផលិតឡើងដោយក្រុមហ៊ុនសហរដ្ឋអាម៉េរិក៕

អត្ថបទដែលជាប់ទាក់ទង