**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)

ក្រសួងហិរញ្ញវត្ថុថៃ៖ វិស័យនាំចេញ និងទេសចរណ៍ត្រូវបានរំពឹងថា នឹងបន្តជួយគាំទ្រសេដ្ឋកិច្ចរបស់ប្រទេសថៃ

បាងកក៖ បើយោងតាមកាសែតបាងកកប៉ុស្តិ៍ក្រសួងហិរញ្ញវត្ថុថៃបានឱ្យដឹងថា វិស័យនាំចេញ និងទេសចរណ៍ត្រូវបានរំពឹងថា នឹងបន្តជួយគាំទ្រសេដ្ឋកិច្ចរបស់ប្រទេសថៃ ប៉ុន្តែឧស្សាហកម្មរថយន្តនៅតែជាក្តីបារម្ភខ្លាំង។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សម្ដី លោក Pornchai Thiraveja អគ្គនាយកការិយាល័យគោលនយោបាយសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ចថៃខណៈថ្លែងថា សូចនាករសេដ្ឋកិច្ចសម្រាប់ការប្រើប្រាស់វិស័យឯកជន ក្នុងខែវិច្ឆិកាបានបង្ហាញសញ្ញាប្រសើរឡើង បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទោះជាយ៉ាងណា ការប្រើប្រាស់ទំនិញប្រើប្រាស់បានយូរ ជាពិសេសក្នុងវិស័យរថយន្តនៅតែមានការថមថយ។

ចំណូលពិតក្នុងវិស័យកសិកម្មក្នុងខែវិច្ឆិកាឆ្នាំនេះ បានកើនឡើង ៨ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទោះជាយ៉ាងណា ការប្រើប្រាស់ទំនិញប្រើប្រាស់បានយូរ ក្នុងវិស័យរថយន្តនៅតែទន់ខ្សោយ ដែលឆ្លុះបញ្ចាំងពីការធ្លាក់ចុះការលក់រថយន្តដឹកអ្នកដំណើរ និងម៉ូតូថ្មីៗនៅក្នុងខែវិច្ឆិកា ពោលគឺថយចុះ ៣០,១% និង ៤,៥% រៀងគ្នា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមលោក Pornchai សូចនាករសេដ្ឋកិច្ចសម្រាប់ការវិនិយោគឯកជនក៏បង្ហាញសញ្ញាធ្លាក់ចុះផងដែរ ដោយការវិនិយោគឯកជនលើគ្រឿងម៉ាស៊ីន និងឧបករណ៍បានធ្លាក់ចុះ ៥,១% ក្នុងខែវិច្ឆិកាធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សម្រាប់ការនាំចេញវិញ លោក Pornchai បាននិយាយថា តម្លៃនៃការនាំចេញទំនិញបានកើនឡើងនៅក្នុងខែវិច្ឆិកា ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តម្លៃនាំចេញសរុបនៃទំនិញគិតជាប្រាក់ដុល្លារអាមេរិកក្នុងខែវិច្ឆិកាមានចំនួន ២៥,៦ពាន់លានដុល្លារអាមេរិក កើនឡើង ៨,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក Pornchai បានឱ្យដឹងទៀតថា ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ៣,១៥លាននាក់នៅក្នុងខែវិច្ឆិកា កើនឡើង ១៩,៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយភាគច្រើនមកពីប្រទេសចិន ម៉ាឡេស៊ី ឥណ្ឌា កូរ៉េខាងត្បូង និងរុស្ស៊ី។ នេបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕

អត្ថបទដែលជាប់ទាក់ទង