**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

ឯកឧត្ដម ហ៊ុន ម៉ានី៖ សាទរកម្ពុជា ជាព្រឹត្តិការណ៍នៃការសាទរដល់សង្គមមួយដែលប្រកបដោយភាពរស់រវើក

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានលើកឡើងថា សាទរកម្ពុជា គឺជាព្រឹត្តិការណ៍នៃការសាទរដល់សង្គមមួយដែលប្រកបដោយភាពរស់រវើកជាមួយនឹងការបង្ហាញវិសេសភាព នៃអត្តសញ្ញាណដោយមានចិត្តសោមនស្សចំពោះអ្វីៗដែលបានឆ្លងកាត់បានជម្នះ និងការលើកតម្កើងមោទនភាពក្នុងភាពជាប្រជាជាតិតែមួយ។ នេះបើតាមបញ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ឯឧត្តម ហ៊ុន ម៉ានី។

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ព្រឹត្តិការណ៍ «សាទរកម្ពុជា» មានកម្មវិធីដ៏គួរឱ្យរំភើបជាច្រើនដូចជា ក្បួនដង្ហែដែលមានអ្នកចូលរួមប្រមាណ ៣.០០០នាក់ ការរចនាតុបតែងដ៏ស្រស់ស្អាតជាច្រើនដែលផ្សារភ្ជាប់គំនិតច្នៃប្រឌិត បុរាណ និងសហសម័យ ល្បែងកម្សាន្តទស្សវត្សរ៍ទី៨០ ស្តង់ម្ហូបអាហារ ២៥ រាជធានី-ខេត្ត និងការប្រគំតន្រ្តី ការសម្ដែងសិល្បៈចម្រុះដែលមានសិល្បករល្បីៗជាច្រើនរូប ក៏ដូចជាការរាប់ថយក្រោយឆ្ល ងឆ្នាំសកលជាមួយ ការបាញ់កាំជ្រួចផងដែរ។ ឯកឧត្តមបានគូសបញ្ជាក់ថា៖ «ជួបគ្នា ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤នេះ នៅសួនច្បារមុខព្រះបរមរាជវាំង ចាប់ពីម៉ោង ៣:០០ រសៀល រហូតដល់ម៉ោង ១:០០ ទៀបភ្លឺ»។

ឯកឧត្ដមបានបញ្ជាក់ថា សន្តិភាព ពិបាករក តែងាយបំផ្លាញ ហើយថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ កាលពី ២៦ឆ្នាំមុន ព្រះរាជាណចក្រកម្ពុជាដ៏កំសត់របស់យើង បានស្គាល់នូវពន្លឺសន្តិភាពជាលើកដំបូងពេញលេញ ដែលមិនធ្លាប់មាន ជាង៥ស តវត្សរ៍កន្លងមក។ លើសពីនេះ សន្តិភាពនេះបានឋិតថេរគង់វង្សយ៉ាងរឹងមាំអស់រយៈកាលជិត ៣ទសវត្សរ៍ ទោះបីឆ្លងកាត់ការសាកល្បងជាច្រើនលើកច្រើនសារជាបន្តបន្ទាប់ក្តី ខណៈការស្វែងរក សុខសន្តិភាពគឺជាដំណើរដ៏យូរអង្វែងបំផុតក្នុងប្រវត្តិសាស្រ្ត។

ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា ក្រោយរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃ១៨ មីនា១៩៧០ គឺជាចំណុចចាប់ផ្តើមនៃមហាវិនាសកម្មដ៏ធំធេងដែលប្រវត្តិសាស្រ្តជាតិយើងមិនដែលធ្លាប់បានជួបប្រទះ។

ឯកឧត្ដមបានរម្លឹកថា ការស្វែងរកការរស់រានឡើងវិញនៃប្រជាជាតិ និងការសង្រ្គោះ អាយុជីវិតប្រជាជនបានកើតមានឡើងក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងធ្លាក់ក្នុងនរកអវចីនៃការសម្លាប់រង្គាល ប្រល័យពូជសាសន៍ឯង តាមរយៈព្រឹត្តិការណ៍ជាបន្តបន្ទាប់។

ឯកឧត្តម ហ៊ុន ម៉ានី បានបន្ថែមថា បើគ្មានថ្ងៃ ២០ មិថុនា ១៩៧៧ និងការងើបឡើងតស៊ូពីក្រុមអ្នកស្នេ ហាជាតិនៅទិសនានា ក៏មិនមានរណសិរ្សសាមគ្គីសង្រ្គោះជាតិ នៅថ្ងៃ ០២ ធ្នូ ១៩៧៨ ដែរ ហើយក៏មិនអាចមាន ថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែរ។ ទន្ទឹមនេះ មូលដ្ឋាននៃការរស់រានមាន ជីវិតឡើងវិញរបស់ជាតិ តាមរយៈការផ្តួលរំលំនៃរបបយង់ឃ្នង បានអនុញ្ញាតឱ្យឥស្សរជនដែលជាអ្នកសង្រ្គោះប្រជាជាតិដដែលនេះ បន្តបេសកកម្មដ៏វែងឆ្ងាយមួយទៀតក្នុងការស្វែងរកការបង្រួបបង្រួមផ្សះផ្សាជាតិ រួមមាន ជំនួប សីហនុ-ហ៊ុន សែន លើកទី១ រហូតឈានដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

ឯកឧត្ដមបានបញ្ជាក់ផងដែរថា បើទោះបីពាក្យ «សន្តិភាព» ត្រូវបានចារិកជាលើកដំបូងក្នុងលិខិតូបករណ៍ គតិយុត្តនេះក្តី ក៏យើងត្រូវរង់ចាំជិត ១០ឆ្នាំទៀតដើម្បីស្គាល់រសជាតិពិតប្រាកដ នៃសុខសន្តិភាព ពេញលេញ ពោលគឺលែងមានតំបន់ផ្តាច់ខ្លួន លែងមានក្រុមឧទ្ទាមក្រៅច្បាប់។ ឯកឧត្តមបានបន្ថែមថានយោបាយ ឈ្នះ ឈ្នះ គឺជាអ្នកបិទទំព័រដ៏ជូរចត់បំផុតនៃ ប្រវត្តិសាស្រ្ត ហើយបើកទំព័រប្រវត្តិសាស្រ្តកម្ពុជាសម័យទំនើបថ្មី ដែលយើងទាំងអស់គ្នាកំពុងទទួលផលផ្លែផ្កានេះ។

ឯកឧត្ដមបានឱ្យដឹងថា បទពិសោធន៍នៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ គឺជាការបង្កើតឡើង ដោយគំនិតប្រាជ្ញាកូនខ្មែរ ហើយសម្រេចបានជោគជ័យដោយខ្មែរគ្រប់ភាគី ដោយគ្មានការបង្ហូរឈាម និងដោយប្រើពេលខ្លីបំផុត។ សមិទ្ធផលដ៏អច្ឆរិយៈដែលកម្ពុជាសម្រេចបានដោយខ្លួនឯងនេះ ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដែលជាសក្ខីភាពសត្យានុម័តមួយ មិនអាចប្រកែកបាន ឡើយ។

ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានអះអាងថា ក្នុងស្មារតីចងចាំនូវគុណូបការៈនៃការស្វែងរកសុខសន្តិភាពពេញលេញនេះ ទើបរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចយកថ្ងៃទី២៩ ខែធ្នូ ជា «ទិវាសន្តិភាពនៅកម្ពុជា» ជាបុណ្យជាតិ របស់កម្ពុជា។

ឯកឧត្តមបានសង្កត់ធ្ងន់ថា អ្វីដែលយើងជាយុវជនជំនាន់ក្រោយ និងជាអ្នកបន្តវេនត្រូវដកស្រង់បទពិសោធន៍ និងរៀនសូត្រនៅពេលនេះ គឺការយល់ពីតម្លៃដ៏ជ្រាលជ្រៅនៃពាក្យ សន្តិភាព ដែលមិនត្រឹមតែជាការនិយាយចេញពីមាត់នោះទេ។ សន្តិភាពដែលយើងបានស្គាល់រយៈពេល ២៦ឆ្នាំមកនេះ គឺមិនមែនកសាងបានក្នុងរយៈពេលមួយភ្លែតនោះទេ។ ផ្ទុយមកវិញការប៉ុនប៉ងបំផ្លាញសន្តិភាពគឺអាចសម្រេចបានតែក្នុងមួយប៉ប្រិចភ្នែកប៉ុណ្ណោះ ប្រសិនបើយើងមិនបានផ្តោតការយកចិត្តទុកដាក់ហើយបណ្តែតបណ្តោយឱ្យទោរទន់ទៅតាមការអូសទាញពីការបញ្ឆេះកំហឹងមួយឆាវ ៕

អត្ថបទដែលជាប់ទាក់ទង