**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានជួបជាមួយលោក David Verbiwski ភារធារីនៃការិយាល័យស្ថានទូតកាណាដានៅភ្នំពេញ និងលោកស្រី Katherine North អ្នកគ្រប់គ្រងគម្រោងជាន់ខ្ពស់នៃកម្មវិធីកសាងសមត្ថភាពប្រឆាំងឧក្រិដ្ឋកម្មរបស់កាណាដា ដែលបានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា ដើម្បីពិភាក្សាអំពីការគាំទ្ររបស់កាណាដាចំពោះកម្ពុជា ក្នុងក្របខ័ណ្ឌនៃកម្មវិធីកសាងសមត្ថភាពប្រឆាំងឧក្រិដ្ឋកម្មរបស់កាណាដា នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

លោកភារធារី David Verbiwski បានប្រគល់កំណត់ទូតជូន ឯកឧត្តមរដ្ឋលេខាធិការ ជុំ សុន្ទរី ដោយបានជូនដំណឹងដល់ព្រះរាជាណាចក្រកម្ពុជាថា កាណាដានឹងដំឡើងកម្រិតការិយាល័យបច្ចុប្បន្នរបស់ខ្លួននៅ ភ្នំពេញទៅជាស្ថានទូតដែលមានឯកអគ្គរដ្ឋទូតប្រចាំនៅ ស្របតាមការប្រកាសរបស់ឯកឧត្តមនាយករដ្ឋមន្ត្រី Trudeau នៅឯកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២៤ នៅទីក្រុងវៀងចន្ទន៍។

ឯកឧត្តមរដ្ឋលេខាធិការ និងលោកភារធារី បានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី និងពិភាក្សាអំពីសកម្មភាពមួយចំនួនដែលត្រូវអនុវត្តនាពេលអនាគត ដើម្បីជាប្រយោជន៍នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសដំណើរទស្សនកិច្ចរបស់គណៈប្រតិភូពាណិជ្ជកម្មកាណាដាមកកាន់កម្ពុជានាពេលខាងមុខ ដើម្បីស្វែងរកវិធី និងមធ្យោបាយសម្រាប់ការលើកកម្ពស់ពាណិជ្ជកម្ម។

លោកស្រី Katherine North បានជម្រាបជូន ឯកឧត្តមរដ្ឋលេខាធិការ អំពីការគាំទ្ររបស់កាណាដាចំពោះកម្ពុជា តាមរយៈគំនិតផ្តួចផ្តើមកសាងសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់ ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀន ហើយបានសន្យាបន្តគាំទ្រកម្ពុជា ក្រោមយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិករបស់កាណាដា រួមទាំងការបណ្តុះបណ្តាលសម្រាប់មន្ត្រីកម្ពុជា ផ្នែកឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងការប្រឆាំងការសម្អាតប្រាក់។

កម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ដោយបានទទួលស្គាល់បញ្ហានេះ តែសង្កត់ធ្ងន់ថា វាមិនធ្ងន់ធ្ងរដូចដែលបានចុះផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយមួយចំនួននោះទេ។ រដ្ឋាភិបាលកម្ពុជាមានការប្តេជ្ញាចិត្តផ្នែកនយោបាយយ៉ាងខ្លាំងក្លាក្នុងការដោះស្រាយឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ជាពិសេសការបោកប្រាស់តាមអនឡាញ ហើយបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ និងអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងទម្រង់ទំនើបនៃឧក្រិដ្ឋកម្មឆ្លងដែននេះ។

ពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ ឯកឧត្តម សុន្ទរី បានគូសបញ្ជាក់ពីការរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជាចាប់តាំងពីឆ្នាំ ២០២០ បន្ទាប់ពីកម្ពុជាបានអនុម័តច្បាប់ និងបទប្បញ្ញត្តិដ៏តឹងរ៉ឹង ដែលជាលទ្ធផល កម្ពុជាត្រូវបានដកចេញពី “បញ្ជីប្រផេះ” របស់ក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (FATF) នៅដើមឆ្នាំ ២០២៣។

ឯកឧត្តមក៏បានសង្កត់ធ្ងន់ពីកិច្ចខិតខំប្រឹងប្រែងថ្មីៗនេះ ដើម្បីទប់ស្កាត់ការផ្លាស់ប្តូររូបិយប័ណ្ណគ្រីបតូខុសច្បាប់ និងគេហទំព័រល្បែងអនឡាញ ដែលបានបង្ហាញបន្ថែមពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការទប់ស្កាត់សកម្មភាពខុសច្បាប់ទាំងនេះ៕

អត្ថបទដែលជាប់ទាក់ទង