**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

វៀតណាមអះអាងថា ផែនការធ្វើកំណែទម្រង់រដ្ឋបាលដ៏សំខាន់របស់ខ្លួននឹងមិនប៉ះពាល់ដល់ការអនុម័តគម្រោងនោះទេ

រដ្ឋាភិបាលវៀតណាម បានអះអាងនៅថ្ងៃសុក្រទី២០ ខែធ្នូថា ផែនការធ្វើកំណែទម្រង់រដ្ឋបាលដ៏សំខាន់របស់ខ្លួននឹងមិនប៉ះពាល់ដល់ការអនុម័តគម្រោងនោះទេ ចំពេលមានការព្រួយបារម្ភពីវិនិយោគិនថា កំណែទម្រង់អាចនាំឱ្យមានការពន្យារពេលក្នុងប៉ុន្មានខែខាងមុខ។

ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ គឺជាមជ្ឈមណ្ឌលឧស្សាហកម្មក្នុងតំបន់ដ៏សំខាន់ ខណៈប្រទេសក្បែរខាងកម្ពុជាមួយនេះ បាននិងកំពុងរៀបចំផែនការកំណែទម្រង់ការិយាធិបតេយ្យដ៏កក្រើកបំផុតរបស់ខ្លួន ដែលជាការរុះរើដ៏ធំក្នុងរយៈពេលជាច្រើនទសវត្សរ៍។ នៅក្នុងសំណើបច្ចុប្បន្ន នៃកំណែទម្រង់នេះ នឹងពាក់ព័ន្ធការកាត់បន្ថយចំនួនស្ថាប័នរដ្ឋជាច្រើន រួមទាំងការលុបចោលក្រសួងចំនួន៥ ទីភ្នាក់ងាររដ្ឋាភិបាលចំនួន៤ និងប៉ុស្តិ៍ទូរទស្សន៍រដ្ឋចំនួន៥។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ផាម ធូហ័ង បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញ នឹងមិនប៉ះពាល់ដល់ការអនុវត្តនីតិវិធី និងដំណើរការវិនិយោគក្នុងប្រទេសវៀតណាមទេ ពីព្រោះមុខងារគ្រប់គ្រងរដ្ឋនៅតែមិនផ្លាស់ប្ដូរ»។

លោកស្រីបានបន្ថែមថា៖«ទន្ទឹមនឹងដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញ វៀតណាមបន្តមានបទប្បញ្ញត្តិរឹងមាំស្តីពីការសម្រួលដំណើរការវិនិយោគ ដើម្បីបង្កភាពងាយស្រួលដល់ប្រតិបត្តិការរបស់សហគ្រាសបរទេសនៅវៀតណាមក្នុងរយៈពេលវែង»។

វិនិយោគិន អ្នកការទូត និងមន្ត្រី បានទទួលយកចំពោះកំណែទម្រង់ដែលត្រូវបានរៀបចំឡើង ដើម្បីកាត់បន្ថយការិយាធិបតេយ្យ ខណៈមនុស្សជាច្រើនរំពឹងថា ការណ៍នេះនឹងពន្យារពេលរដ្ឋបាលនៅប៉ុន្មានខែខាងមុខ។ មែនទែនទៅ ប្រទេសកុម្មុយនីស្ដមួយនេះ ពឹងផ្អែកយ៉ាងខ្លាំងលើការវិនិយោគពីបរទេសក្នុងការផលិត ដើម្បីជំរុញសេដ្ឋកិច្ចផ្តោតលើការនាំចេញដែលកំពុងរីកចម្រើនរបស់ខ្លួន។ យ៉ាងណា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការអាក់អន់ស្រពន់ចិត្តរបស់វិនិយោគិន បានកើនឡើងកាន់តែខ្លាំង ដោយសារការពន្យារពេលក្នុងការអនុម័តគម្រោង និងកំណែទម្រង់បទប្បញ្ញត្តិដែលពាក់ព័ន្ធនឹងយុទ្ធនាការប្រឆាំងអំពើពុករលួយដ៏ធំទូលាយ៕

អត្ថបទដែលជាប់ទាក់ទង