**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់

ប្រជាពលរដ្ឋ២០០គ្រួសារ មកពីឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ទទួលបានអំណោយពីសប្បុរសធម៌

ភ្នំពេញ៖ នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ប្រជាពលរដ្ឋមកពីភូមិចំនួន៦ នៃឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ចំនួន២០០គ្រួសារ ទទួលបានអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ពីសប្បុរសធម៌ក្រុមដំណើរកំសាន្តប្រចាំឆ្នាំរបស់ FORD 2024.។

ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ ដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ៦ភូមិ មានចំនួន២០០គ្រួសារ នៅឃុំអូរស្វាយ និងបានថ្លែងអំណរគុណដល់ សប្បុរសជនដំណើរកម្សាន្តប្រចាំឆ្នាំរបស់អតិថិជនFORD 2024 បាននាំអំណោយចែកជូនដល់ប្រជាជនមានទុក្ខលំបាក់នៅឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

លោក លី មីណា អភិបាល នៃគណៈអភិបាលស្រុកបុរីអូរស្វាយសែនជ័យ បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរកំសាន្តប្រចាំឆ្នាំរបស់អតិថិជនFORD ២០២៤ មានចំនួន២០០គ្រឿង ដឹកនាំដោយលោក សេង វឹង នាយកគ្រប់គ្រងទូទៅផ្នែករថយន្តFORD នៃក្រុមហ៊ុនRMA Cambodia.។

លោកអភិបាលស្រុកបានមានប្រសាសន៍ថា ក្រុមដំណើរកំសាន្តអថិជនFORD មកខេត្តស្ទឹងត្រែងនេះ គឺបានបោះតង់ស្នាក់នៅក្រុងស្ទឹងត្រែង១យប់ និងបន្តដំណើរដល់ប្រទេសឡាវ ។នេះជាដំណើរទស្សកិច្ច និងជាឱកាសទស្សនាទឹកដីខេត្តស្ទឹងត្រែង និងស្រុកបុរីអូរស្វាយសែនជ័យ និងឆ្លៀតឱកាសធ្វើសប្បុរសធម៌ជូនដល់ពុកម៉ែបងប្អូនទាំងអស់ចំនួន២០០គ្រួសារ ដែលរួមចំណែកមួយជាមួយ រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា ការរួមចំណែកពីសប្បុរសជនដើម្បីជួយដោះស្រាយជូនប្រជាពលរដ្ឋ វាជាការរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល ទៅលើទុក្ខលំបាក់របស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដោយធម្មជាតិ។

ឯកឧត្តម អភិបាលខេត្ត បន្តថ្លែងបន្តថា
ការលះបង់របស់គ្រួសារ FORD នាពេលនេះ គឺឈរលើស្មារតីជាតិនិយមពិតប្រាកដ គឺជាអ្នកស្នេហាជាតិ ដែលស្រឡាញ់ប្រជាជន ហើយជាការរួមចំណែកជួយដោះស្រាយជីវភាព និងទុក្ខលំបាក់របស់ប្រជាជន ដែលនេះជាវប្បធម៌ចែករំលែកដែលខ្មែរគ្រប់រូបមានភារៈកិច្ច និងកាតព្វកិច្ចសំរាប់ជាតិមាតុភូមិនិងប្រជាជន ដែលបង្ហាញយ៉ាងច្បាប់នូវស្មារតីជាតិ មនុស្សធម៌ ដើម្បីប្រជាជាតិទាំងមូល។
លោក សេង វឹង បានមានប្រសាសន៍ថា អំណោយដែលបានមកពីបងប្អូនសប្បុរសជន ក្រុមដំណើរកំសាន្ត ធ្វើឡើងនាពេលនេះសំរាប់ចែកប្រជាជននៅខេត្តស្ទឹងត្រែង ។

លោកបានមានប្រសាសន៍បន្តថា អ្វីដែលក្រុមដំណើរកំសាន្តផ្តល់ទៅវិញចំពោះការទស្សនាខេត្តផង និងធ្វើអំណោយជូនប្រជាពលរដ្ឋផង ហើយការធ្វើអាជីវកម្មគឺមិនសំឡឹងឃើញតែប្រាកចំណេញទេ ហើយអ្វីដែលសំខាន់គឺជួយអភិវឌ្ឍន៍សហគមន៍ត្រឡប់ទៅវិញដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា អាណត្តិទី៧នេះ និងបន្តធ្វើឲ្យប្រទេសមានសុខសន្តិភាព និងបានកសាងអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័នលើគ្រប់វិស័យ ព្រមទាំងបានយកចិត្តទុកដាក់គិតគូសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស គឺមិនឲ្យប្រជាពលរដ្ឋ ខ្វះខាតលំបាកអ្វីឡើយ៕

អត្ថបទដែលជាប់ទាក់ទង