**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប**អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់**សម្តេចតេជោ ចែករំលែកអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ

លោក វ្ល៉ាឌីមៀ ពូទីនថា រុស្ស៊ីមិនបានចាញ់នៅក្នុងប្រទេសស៊ីរីទេ បើទោះបីជារដ្ឋាភិបាល លោក Bashar al-Assad ដែលជាសម្ព័ន្ធមិត្តត្រូវបានទម្លាក់ក៏ដោយ

មូស្គូ៖ បើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបដិសេធថា រុស្ស៊ីមិនបានចាញ់នៅក្នុងប្រទេសស៊ីរីទេ បើទោះបីជារដ្ឋាភិបាល លោក Bashar al-Assad ដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ីត្រូវបានទម្លាក់ក៏ដោយ។ លោកបានបញ្ជាក់ថា រុស្ស៊ី បានសម្រេចគោលដៅរបស់ខ្លួនហើយ ក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្មនៅក្នុងប្រទេសស៊ីរី។

ការប្រកាសនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃព្រហស្បតិ៍នេះ ដែលលោក ពូទីន បានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីស្ថានការណ៍នៅស៊ីរី។
នាឱកាសនោះ លោក ពូទីន បានលើកឡើងដូចនេះថា «អ្នកចង់បង្ហាញពីអ្វីគ្រប់យ៉ាងដែលកំពុងកើតឡើងនៅក្នុងប្រទេសស៊ីរី ជាការបរាជ័យរបស់រុស្ស៊ី។ ប៉ុន្តែ ខ្ញុំធានាចំពោះអ្នកថា វាមិនមែនដូច្នោះទេ។ ហើយខ្ញុំនឹងប្រាប់អ្នកពីមូលហេតុ។ យើងមកស៊ីរីកាលពី ១០ ឆ្នាំមុនដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករនៅទីនោះ…ហើយយើងបានសម្រេចវាហើយ»។

ទន្ទឹមគ្នានេះ លោក ពូទីន ក៏បានប្រកាសថា លោកមានគម្រោងជួបពិភាក្សា ជាមួយលោក Assad ដើម្បីសួរនាំអតីតប្រធានាធិបតីស៊ីរីរូបនេះ អំពីជោគវាសនារបស់អ្នកយកព័ត៌មានអាមេរិក Austin Tice ដែលបានបាត់ខ្លួននៅក្នុងប្រទេសស៊ីរីផងដែរ។

ប្រធានាធិបតីរុស្ស៊ីក៏បានបញ្ជាក់ថា រុស្ស៊ី កំពុងពិភាក្សាជាមួយរដ្ឋាភិបាលថ្មីរបស់ស៊ីរី អំពីការរក្សាមូលដ្ឋានទ័ពរបស់រុស្ស៊ីនៅក្នុងប្រទេស ព្រមទាំងបានអំពាវនាវឱ្យប្រទេសដទៃទៀត ប្រើប្រាស់មូលដ្ឋានទាំងនោះ ដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនស៊ីរី៕

អត្ថបទដែលជាប់ទាក់ទង