**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក

ក្រសួងបរិស្ថាន សហការជាមួយក្រុមហ៊ុន Smart Axiata ផ្តួចផ្តើមឱ្យមានការបន្សល់នូវពន្លកបៃតងសម្រាប់អ្នកជំនាន់ក្រោយរបស់កម្ពុជា

ភ្នំពេញ៖ «ពន្លកបៃតងដែលដុះចេញពីថ្នាលបណ្តុះកូនឈើ ក្រោមគំនិតផ្តួចផ្តើមរបស់ក្រុមគ្រួសារបរិស្ថាន និងដៃគូសហការជាតិ អន្តរជាតិ រួមទាំងដៃគូអភិវឌ្ឍ គឺជាមរតករស់បន្សល់ទុកសម្រាប់កូនខ្មែរជំនាន់ក្រោយ» នេះជាគោលគំនិតរួមនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និងក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី (Smart Axiata Co.ltd) នៅក្នុងពិធីចុះហត្ថលេខាអនុស្សារណៈនៃការយោគយល់គ្នាស្តីពី «ការចូលរួមបណ្តុះពន្លកបៃតង» របស់ក្រសួងបរិស្ថាន និងក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី (Smart Axiata Co.ltd) នារសៀលថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។

លោក ហ្សាតារា (Ziad AHATARA) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានថ្លែងថា ក្រុមហ៊ុន Smart Axiata Co.ltd ប្តេជ្ញាចិត្តខ្ពស់ក្នុងការរួមចំណែកជាមួយក្រសួងបរិស្ថានធ្វើឱ្យសម្រេចបាននូវសសរស្តម្ភទាំង៣ ដែលមានភាពស្អាត បៃតង និងចីរភាពនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ស្ថិតក្នុងក្របខ័ណ្ឌនិរន្តរភាពនេះ ក្រុមហ៊ុននឹងរួមចំណែកបន្ថែមទៀតលើការជំរុញសង្គមឌីជីថល សេដ្ឋកិច្ចបៃតង អភិបាលកិច្ចល្អ និងបង្ការហានិភ័យ ដើម្បីជាប្រយោជន៍ ការផ្សារភ្ជាប់ទំនាក់ទំនងរវាងមនុស្ស និងបរិស្ថានពេញដោយសុខុដុមរមណីយកម្ម។

ស្របនឹងការថ្លែងឡើងនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានថ្លែងអំណរគុណជូនចំពោះក្រុមហ៊ុន Smart Axiata និងស្វាគមន៍ចំពោះសមាជិកភាពរបស់ក្រុមគ្រួសារបរិស្ថាន ដែលបានរួមចំណែកធ្វើឱ្យកម្ពុជាស្អាត មានភាពបៃតង សម្រាប់បន្សល់ទុកឱ្យអ្នកជំនាន់ក្រោយរបស់កម្ពុជា។ នេះជាសក្ខីកម្មថ្មីមួយទៀតនៃកម្លាំងសាមគ្គីរបស់ក្រុមគ្រួសារបរិស្ថាន ឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

សូមជម្រាបជូនថា នៅក្នុងពិធីចុះហត្ថលេខាអនុស្សារណៈនៃការយោគយល់គ្នាស្តីពី «ការចូលរួមបណ្តុះពន្លកបៃតង» រវាងក្រសួងបរិស្ថាន និងក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី (Smart Axiata Co.ltd)នេះ ភាគីតំណាងឱ្យក្រសួងបរិស្ថាន គឺឯកឧត្តម ស្រី ស៊ុនលាង អគ្គនាយកនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន និងភាគីតំណាងឱ្យក្រុមស្មាត អាស្យាតា ខូ អិលធីឌី (Smart Axiata Co.ltd) គឺលោកស្រី ចែម ស្រីអឿន ប្រធានផ្នែកប្រតិបត្តិការក្រុមហ៊ុន Smart Axiata ៕

អត្ថបទដែលជាប់ទាក់ទង