**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស

អភិបាលខេត្តបាត់ដំបង ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូស្ថានទូតអាមេរិក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ គណៈប្រតិភូរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃស្ថានទូតសហរដ្ឋអាមេរិកដែលដឹកនាំដោយលោកស្រី Bridgette L.Walker ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជាដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តបាត់ដំបង និងសហរដ្ឋអាមេរិក។

ក្នុងឱកាសនេះដែរ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ស្វាគមន៍ទៅកាន់លោកស្រី Bridgette L.Walker ភារធារី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានមកដល់ទឹកដីខេត្តបាត់ដំបង ព្រមទាំងបានធ្វើទស្សនកិច្ចនៅតាមតំបន់នានាក្នុងខេត្តបាត់ដំបង ហើយឯកឧត្តមបាន ស្នើទៅកាន់លោកស្រីឱ្យជួយជំរុញកំណើនភ្ញៀវទេសចរ និងអ្នកវិនិយោគតាមបណ្តា រដ្ឋផ្សេងៗរបស់សហរដ្ឋអាមេរិកមកទស្សនានិងវិនិយោគនៅខេត្តបាត់ដំបងឱ្យបានច្រើនបន្ថែមទៀត និងបន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទៅលើវិស័យអប់រំ ពាណិជ្ជកម្ម កសិកម្ម សេវាកម្ម ទេសចរណ៍ ជាពិសេសការវិនិយោគលើវិស័យឧស្សាហកម្មព្រោះបច្ចុប្បន្នការវិនិយោគលើវិស័យនេះនៅក្នុងខេត្តបាត់ដំបងនៅមានកម្រិតទាបនៅឡើយ។

ឆ្លៀតក្នុងឱកាសនេះឯកឧត្តមសុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកស្រី Bridgette L.Walker ភារធារី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រុមការងាររបស់សហរដ្ឋអាមេរិកដែលបានជួយ អភិវឌ្ឍន៍សមិទ្ធផលនានានិងវិនិយោគក្នុងខេត្តបាត់ដំបងនាពេលកន្លងមកនិងបន្តផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អទៅវិញទៅមក។

ក្នុងឱកាសនេះដែរ លោកស្រី Bridgette L.Walker ភារធារី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តបាត់ដំបង ដែលបានទទួលស្វាគមន៍លោកស្រីយ៉ាងកក់ក្តៅ។

លោកស្រីសប្បាយចិត្តដែលកន្លងមកមានការសហការគ្នាបានយ៉ាងល្អនិងបានមើលឃើញពីសក្តានុពលជាច្រើនរបស់ខេត្ត ជាពិសេសវិស័យកសិកម្មជាវិស័យមួយដែលសំខាន់របស់ខេត្តបាត់ដំបង។

លោកស្រីបានបន្តថាបាត់ដំបងជាខេត្តមួយដេលមានទីតាំងល្អ ស្អាត មានវប្បធម៌ ប្រពៃណី សម្បូរបែបដូច្នេះលោកស្រីនឹងខិតខំជំរុញឱ្យរដ្ឋ ក្រុងនានា ក៏ដូចជា អ្នកទេសចរ និងអ្នកវិនិយោគរបស់ខ្លួនមកបាត់ដំបងកាន់តែច្រើន និងខិតខំពង្រឹងកិច្ចសហប្រតិបត្តការរវាងសហរដ្ឋអាមេរិក និងរដ្ឋបាលខេត្តបាត់ដំបងឱ្យកាន់តែស្និទស្នាល៕

អត្ថបទដែលជាប់ទាក់ទង