**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ

មហាសន្និបាតអង្គការសហប្រជាជាតិ បោះឆ្នោតដើម្បីទាមទារបទឈប់បាញ់ជាបន្ទាន់ រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាស្ទ្រីប

UN៖ មហាសន្និបាតអង្គការសហប្រជាជាតិ បានបោះឆ្នោតដើម្បីទាមទារបទឈប់បាញ់ជាបន្ទាន់ គ្មានលក្ខខណ្ឌ និងអចិន្ត្រៃយ៍ រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាស្ទ្រីប ក៏ដូចជាការដោះលែងចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់។

សេចក្តីសម្រេច ត្រូវបានអនុម័តដោយសំឡេងគាំទ្រ១៥៨ នៅក្នុងមហាសន្និបាតដែលមានសមាជិក១៩៣ប្រទេស ត្រូវបានបង្ហាញក្នុងភាពបន្ទាន់ជាងការជំរុញឱ្យមានបទឈប់បាញ់មនុស្សធម៌ភ្លាមៗនៅហ្កាហ្សា។ សហរដ្ឋអាម៉េរិក អ៊ីស្រាអែល និងប្រទេសចំនួន៧ផ្សេងទៀត បានបោះឆ្នោតប្រឆាំងនឹងសេចក្តីសម្រេចបទឈប់បាញ់ ខណៈដែលប្រទេសចំនួន១៣បានអនុប្បវាទ។

ស្ថាប័នពិភពលោក បានផ្តល់ការគាំទ្រដល់ទីភ្នាក់ងារផ្តល់ជំនួយសង្គ្រោះប៉ាឡេស្ទីន UNRWA ដោយបានអនុម័តសេចក្តីសម្រេចទីពីរជាមួយនឹងសំឡេងគាំទ្រ១៥៩ ដើម្បីបដិសេធច្បាប់អ៊ីស្រាអែលថ្មី ដែលនឹងហាមឃាត់ប្រតិបត្តិការរបស់ UNRWA នៅក្នុងប្រទេសអ៊ីស្រាអែលចាប់ពីចុងខែមករា។ វាបានទាមទារឱ្យអ៊ីស្រាអែលគោរពអាណត្តិរបស់ UNRWA និងអនុញ្ញាតឱ្យទីភ្នាក់ងារនេះប្រតិបត្តិការដោយគ្មានឧបសគ្គ ឬការរឹតបន្តឹង។ សហរដ្ឋ​អាម៉េរិក អ៊ីស្រាអែល និង​ប្រទេស​ចំនួន៧ផ្សេង​ទៀត ​បោះឆ្នោត​មិន​គាំទ្រ ខណៈ១១ប្រទេស​បាន​អនុប្បវាទ។

ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាម៉េរិកប្រចាំអង្គការសហប្រជាជាតិ លោក រ៉ូប៊ឺត វូត (Robert Wood) បានប្រាប់អង្គប្រជុំថា៖”សារដែលយើងផ្ញើទៅកាន់ពិភពលោកតាមរយៈសេចក្តីសម្រេចទាំងនេះមានសារសំខាន់ណាស់។ ហើយសេចក្តីសម្រេចទាំងពីរនេះ អាចបង្កឱ្យមានបញ្ហាសំខាន់ៗផ្សេងគ្នា។ សេចក្តីសម្រេចមួយ នឹងផ្តល់ប្រយោជន៍ដល់ក្រុមហាម៉ាស និងទម្លាក់ចោលតម្រូវការក្នុងការដោះលែងចំណាប់ខ្មាំង ហើយមួយទៀតបង្ខូចកេរ្តិ៍ឈ្មោះអ៊ីស្រាអែល ដោយមិនផ្តល់ផ្លូវឆ្ពោះទៅរកការបង្កើនជំនួយមនុស្សធម៌ដល់ជនស៊ីវិលប៉ាឡេស្ទីន”។

សង្គ្រាមនៅក្នុងតំបន់ប៉ាឡេស្ទីន បានចាប់ផ្តើមបន្ទាប់ពីខ្មាន់កាំភ្លើងក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ វាយលុកចូលទៅក្នុងសហគមន៍អ៊ីស្រាអែល ដោយបានសម្លាប់មនុស្សប្រហែល១២០០នាក់ និងចាប់ចំណាប់ខ្មាំងប្រហែល២៥០នាក់ ត្រឡប់ទៅតំបន់ហ្កាហ្សាវិញ។ នេះបើយោងតាមចំនួនសរុបរបស់អ៊ីស្រាអែល។ ចាប់តាំងពីពេលនោះមក យោធាអ៊ីស្រាអែលបានវាយលុកតំបន់ហ្កាហ្សា ដោយបានជំរុញប្រជាជនជិត២,៣លាននាក់របស់ខ្លួនចេញពីផ្ទះរបស់ពួកគេ និងបានសម្លាប់មនុស្សជាង៤៤៨០០នាក់។ នេះបើយោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន ៕

អត្ថបទដែលជាប់ទាក់ទង