**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ

ប្រធានាធិបតី ហ្សេលេនស្គី ស្នើទៅកាន់សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន ឱ្យផ្តល់ប្រព័ន្ធការពារដែនអាកាស Patriot ចន្លោះពី ១០ទៅ១២គ្រឿងទៀត

កៀវ៖ លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បានស្នើទៅកាន់សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន កាលពីថ្ងៃអង្គារសប្តាហ៍នេះ ឱ្យផ្តល់នូវប្រព័ន្ធការពារដែនអាកាស Patriot ចន្លោះពី ១០ទៅ១២គ្រឿងទៀត ដោយនិយាយថា វានឹងជួយការពារលើអាកាសបានយ៉ាងពេញលេញ ពីការវាយប្រហាររបស់រុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ ២០២៤។

ការស្នើសុំរបស់លោក ហ្សេលេនស្គី បានធ្វើឡើងបន្ទាប់ពីមីស៉ីលរុស្ស៉ី វាយប្រហារទីក្រុងភាគខាងកើតនៃតំបន់ Zaporizhzhia សម្លាប់មនុស្ស ៤នាក់ បំផ្លាញគ្លីនិកឯកជន និងរបួសមនុស្សប្រហែល ២០នាក់។

នៅក្នុងរដ្ឋធានីកៀវ ក្រោយជួបក្រុមមន្រ្តីសភាអឺរ៉ុប លោក ហ្សេលេនស្គី គូសបញ្ជាក់ថា «អ្នកគ្រប់គ្នាគួរតែអាចយល់បានថា ប្រព័ន្ធមីស៉ីល Patriot ១០ទៅ១២គ្រឿងបន្ថែមទៀត សម្រាប់អ៊ុយក្រែន នឹងជួយធានាដល់អាយុជីវិតយើង និងធ្វើឱ្យសង្រ្គាមរបស់ លោក ពូទីន គ្មានន័យ»។

លោក ហ្សេលេនស្គី ក៏បានទទូចដល់សម្ព័ន្ធមិត្ត ប្រើប្រាស់ទ្រព្យសម្បត្តិរុស្ស៉ីដែលត្រូវបានបង្កក យកមកចំណាយលើប្រព័ន្ធមីស៉ីល Patriot ខណៈអ៊ុយក្រែនកំពុងត្រៀមលក្ខណៈ សម្រាប់ការវាយប្រហាររដូវរងារបស់រុស្ស៉ី មកលើប្រព័ន្ធថាមពលដែលខូចខាតស្រាប់។

គួរបញ្ជាក់ថា ចាប់តាំងពីរុស្ស៉ីបើកការឈ្លានពាន ក្នុងខែកុម្ភៈ ឆ្នាំ ២០២២ អ៊ុយក្រែន តែងតែស្នើសុំឱ្យសម្ព័ន្ធមិត្តរបស់ខ្លួន ផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាសទំនើបៗ៕

អត្ថបទដែលជាប់ទាក់ទង