**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ប៉ូលិសឥណ្ឌូណេស៊ី ត្រូវបានចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធ នឹងការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ ៣១នាក់

ហ្សាការតា៖ អង្គការលើកលែងទោសអន្តរជាតិនៅក្នុងប្រទេសឥណ្ឌូណេស៊ី បានបញ្ជាក់កាលពីថ្ងៃចន្ទទី៩ធ្នូថា ប៉ូលិសឥណ្ឌូណេស៊ីត្រូវបានចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធនឹងការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការចំនួន៣១នាក់ បង្ហាញពីកង្វះវឌ្ឍនភាពនៃដំណើរការកំណែទម្រង់ប៉ូលិស។

អង្គការលើកលែងទោសបានកត់ត្រាយ៉ាងហោចណាស់១១៦ករណីនៃអំពើហិង្សារបស់ប៉ូលិស នៅចន្លោះខែមករាដល់ខែវិច្ឆិកាឆ្នាំនេះ រួមទាំងករណីនៃការសម្លាប់ក្រៅប្រព័ន្ធតុលាការចំនួន២៩ករណី បណ្តាលឱ្យមានអ្នកស្លាប់សរុបមានចំនួន៣១ នាក់។ ករណីចុងក្រោយបំផុតមួយ គឺកាលពីចុងខែវិច្ឆិកា នៅពេលដែលមន្ត្រីប៉ូលិសម្នាក់ត្រូវបានចោទប្រកាន់ ថាបានបាញ់សម្លាប់សិស្សនិស្សិតម្នាក់នៅខេត្តជ្វាភាគកណ្តាល Central Java។ មន្ត្រី​ម្នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ជុំវិញ​ករណី​នេះ ដោយទទួលបានការចាប់អារម្មណ៍ពីប្រជាជនទូទាំងប្រទេស បន្ទាប់ពីប៉ូលិសក្នុងតំបន់អះអាងថា មន្ត្រីម្នាក់បានចាត់វិធានការដើម្បីបំបែកការប៉ះទង្គិចគ្នារបស់សិស្ស ប៉ុន្តែប្រធានផ្នែកកិច្ចការផ្ទៃក្នុងរបស់ប៉ូលិសប្រចាំខេត្តជ្វាភាគកណ្តាល លោក អារីស ស៊ូព្រីយ៉ូណូ (Aris Supriyono) ប្រាប់សមាជិកសភា កាលពីសប្តាហ៍មុនថា ការបាញ់ប្រហារនេះមិនទាក់ទងនឹងការបំបែកការឈ្លោះប្រកែកគ្នានោះទេ។

នាយកប្រតិបត្តិរបស់អង្គការលើកលែងទោសអន្តរជាតិ នៅក្នុងប្រទេសឥណ្ឌូណេស៊ី លោក អ៊ូសម៉ាន ហាមីដ (Usman Hamid) បានឱ្យដឹងថា ករណីនៃអំពើហិង្សាដែលបង្កឡើងដោយប៉ូលិស រួមមាន៖ ការធ្វើទារុណកម្ម ការប្រើឧស្ម័នបង្ហូរទឹកភ្នែក និងការចាប់ខ្លួនដោយបំពានបានបង្ហាញពីភាពខ្វះខាតជាប្រព័ន្ធក្នុងកំណែទម្រង់របស់ប៉ូលិសឥណ្ឌូណេស៊ី។ អង្គការលើកលែងទោស ក៏បានកត់ត្រាករណីផ្សេងទៀតនៃអំពើហិង្សារបស់ប៉ូលិសក្នុងរយៈពេលដូចគ្នានេះ រួមទាំងករណីគំរាមកំហែង២៨ ករណី និងអំពើហិង្សាលើរាងកាយ ព្រមទាំងការធ្វើទារុណកម្មចំនួន២៦ ករណី។

លើសពីនោះ អង្គការលើកលែងទោសនេះ បានកត់ត្រាថា មនុស្សជាង៥០០នាក់ត្រូវបានទទួលរងនូវអំពើហិង្សាពីសំណាក់ប៉ូលិស រួមទាំងការចាប់ខ្លួនតាមអំពើចិត្ត អំពើហិង្សាលើរាងកាយ និងការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដោយមិនត្រឹមត្រូវរវាងថ្ងៃទី២២ និងទី២៩ ខែសីហា ក្នុងអំឡុងពេលបាតុកម្មប្រឆាំងនឹងការផ្លាស់ប្ដូរច្បាប់បោះឆ្នោតនៅក្នុងទីក្រុងចំនួន១៤ នៅទូទាំងប្រជុំកោះ។ លោក អ៊ូសម៉ាន បានលើកឡើងថា៖«វាបានបង្ហាញថា ប៉ូលិសបច្ចុប្បន្នក្លាយទៅជាផ្តាច់ការ-គាបសង្កត់ មិនមែនជាប៉ូលិសប្រជាធិបតេយ្យ-មនុស្សជាតិ ដូចដែលបានសន្យា ឬកំណត់ដោយច្បាប់»៕

អត្ថបទដែលជាប់ទាក់ទង