**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ឯកឧត្តម គួច ចំរើន ទឹកចិត្តក្រុមកីឡាបាល់ទះ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ពង្រឹងសមត្ថភាពហ្វឹកហាត់ និងគោរពវិន័យ

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានជំរុញលើកទឹកចិត្តដល់ក្រុមកីឡាបាល់ទះ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ពង្រឹងសមត្ថភាពហ្វឹកហាត់ គោរពវិន័យ និងស្ដាប់តាមការណែនាំរបស់គ្រូបង្ហាត់ ដើម្បីទទួលបានចំណាត់ថ្នាក់ល្អនាឱកាសប្រកួតបាល់ទះជ្រើសរើសជើងឯក ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៤ ខាងមុខនេះ។

ឯកឧត្តម គួច ចំរើន បានធ្វើការជំរុញ និងលើកទឹកចិត្តបែបនេះ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញទស្សនាការហ្វឹកហាត់ និងសំណេះសំណាលជាមួយកីឡាករបាល់ទះ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅក្លឹបបាល់ទះស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ក្នុងក្រុងតាខ្មៅ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ដើម្បីទទួលបានចំណាប់ថ្នាក់ល្អ នោះកីឡាករទាំងអស់ត្រូវគោរពឱ្យបាននូវវិន័យ ក្រមសីលធម៌ក្នុងការប្រកួត និងស្ដាប់តាមការណែនាំរបស់គ្រូបង្ហាត់ ពិសេសជាងនេះទៀត កីឡាបាល់ទះនេះ ដើម្បីទទួលបានជ័យជំនះ នោះយើងត្រូវប្រើប្រាស់កម្លាំងជាក្រុម ដោយសហការគ្នាក្នុងការប្រកួត មិនត្រូវគិតថាខ្លួនឯងអ្នកខ្លាំង អ្នកល្អ ហើយលេងម្នាក់ឯងទទួលបានជោគជ័យឡើង។ កត្តាសាមគ្គីភាពជាក្រុម ទើបធ្វើឱ្យយើងទាំងអស់គ្នាទទួលបាននូវលទ្ធផលល្អក្នុងការប្រកួត។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា កីឡាគឺបង្កើននូវសាមគ្គីភាព ឯកភាពគ្នា មានទំនាក់ទំនងល្អរវាងគ្នានឹងគ្នា ពិសេសធ្វើឱ្យយើងមានសុខភាពល្អ កីឡាតែងតែមានអ្នកឈ្នះ និងអ្នកចាញ់ ប៉ុន្តែយើងបានបង្កើននូវមិត្តភាព និងសាមគ្គីភាព ជាមួយគ្នាបានល្អ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានជូនពរដល់កីឡាករបាល់ទះ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ឱ្យទទួលបានចំណាត់ថ្នាក់ល្អ ក្នុងការប្រកួតបាល់ទះជ្រើសរើសជើងឯក ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៤ ខាងមុខនេះ។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានឱ្យដឹងថា ការប្រកួតបាល់ទះជ្រើសរើសជើងឯក ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៤ នឹងត្រូវធ្វើការប្រកួតចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ មានចំនួន ៦ពូល ហើយសម្រាប់ក្រុមបាល់ទះ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ស្ថិតនៅពូលB ដោយប្រកួតដំបូងរបស់ក្រុមបាល់ទះនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅថ្ងៃទី១០ ខែធ្នូ ដែលត្រូវជួបជាមួយក្រុមបញ្ជាការដ្ឋានអង្គរក្ស A ៕

អត្ថបទដែលជាប់ទាក់ទង