**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង

បទឈប់បាញ់រវាងអ៊ីស្រាអែល និងហេសបូឡាហ៍ ដែលសម្របសម្រួលដោយអាមេរិក និងបារាំង កំពុងត្រូវបានរំលោភបំពានកាន់តែខ្លាំងឡើង

បេរូត៖ បទឈប់បាញ់រវាងអ៊ីស្រាអែល និងហេសបូឡាហ៍ដែលសម្របសម្រួលដោយសហរដ្ឋអាម៉េរិក និងបារាំងកំពុងត្រូវបានរំលោភបំពានកាន់តែខ្លាំងឡើង ដោយមនុស្សយ៉ាងហោចណាស់៩ នាក់ត្រូវបានផ្តាច់ជីវិត និង៣ នាក់ទៀតរងរបួសកាលពីថ្ងៃចន្ទទី២ វិច្ឆិកាក្នុងការវាយប្រហារឥតញញើតដៃរបស់អ៊ីស្រាអែលទៅលើទីក្រុងចំនួន២ នៅភាគខាងត្បូងនៃប្រទេសលីបង់។

ការណ៍នេះបង្ហាញថា ប្រសិទ្ធភាពនៃបទឈប់បាញ់កំពុងរសាត់ទៅតាមខ្យល់ ខណៈរដ្ឋធានី៏ហ្សេរ៊ុយហ្សាឡិមចាត់ទុកការវាយប្រហាររាប់សិបកន្លែងនៅទូទាំងប្រទេសលីបង់គឺជាការកំណត់គោលដៅលើក្រុមហេសបូឡាហ៍។

ការវាយប្រហារចុងក្រោយបំផុតរបស់អ៊ីស្រាអែលបានកើតឡើងភ្លាមៗបន្ទាប់ពីក្រុមហេសបូឡាហ៍បានចោទប្រកាន់អ៊ីស្រាអែលថាបានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងបានបាញ់មីស៊ីលទៅលើទីតាំងយោធាអ៊ីស្រាអែលនៅក្នុងតំបន់ដែលមានជម្លោះ Shebaa Farms ខណៈក្រុមនេះចាត់ទុកការវាយប្រហារនេះជាការព្រមានការពារ។ ការ​បន្តបាញ់​គ្នា​បែបនេះ​បាន​ធ្វើ​ឱ្យ​បទ​ឈប់​បាញ់​ស្ថិត​ក្នុង​ស្ថានភាព​ផុយស្រួយ​កាន់​តែ​ខ្លាំង​ឡើង​ ស្របពេលដែលបទឈប់បាញ់នេះចូល​ជា​ធរមានមិន​ដល់​មួយ​សប្តាហ៍​ផង​។ បទឈប់បាញ់នេះបានហាមប្រាមអ៊ីស្រាអែលជុំវិញប្រតិបត្តិការយោធាវាយលុកនៅក្នុងប្រទេសលីបង់ និងតម្រូវឱ្យលីបង់រារាំងការពារក្រុមប្រដាប់អាវុធ រួមទាំងក្រុមហេសបូឡាហ៍វាយប្រហារលើអ៊ីស្រាអែល។

ទះដៃម្ខាងមិនឮទេ យោធាអ៊ីស្រាអែលបានរាយការណ៍ថាមិនមានអ្នកស្លាប់ដោយសារការបាញ់មីស៊ីល២ គ្រាប់របស់ក្រុមហេសបូឡាហ៍ទេ ប៉ុន្តែនាយករដ្ឋមន្ត្រីចិត្តឆៅរបស់អ៊ីស្រាអែលលោក បែនចាមីន នេតាន់យ៉ាហ៊ូ បានប្តេជ្ញាឆ្លើយតបយ៉ាងដាច់អហង្កា។

ការណ៍នេះកើតឡើងបន្ទាប់ពីក្រុមហេសបូឡាហ៍បានបាញ់មីស៊ីលជាលើកដំបូងរបស់ខ្លួនចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃពុធសប្តាហ៍មុន ដើម្បីសងសឹកចំពោះការរំលោភលើបទឈប់បាញ់ម្ដងហើយម្ដងទៀតរបស់អ៊ីស្រាអែល។ ជុំវិញបញ្ហាដ៏រសើបនេះ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកលោក ម៉ាតធ្យូ មីលឡឺ បានសង្កត់ធ្ងន់ថា ៖«យើងកំពុងចូលរួមតាមរយៈយន្តការមួយជាមួយប្រទេសបារាំង អ៊ីស្រាអែល និងលីបង់ ដើម្បីស៊ើបអង្កេត និងដោះស្រាយបញ្ហានៃការរំលោភបទឈប់បាញ់បែបនេះ»។

អត្ថបទដែលជាប់ទាក់ទង