**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍

ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ ព្រមានពីផលវិបាកធ្ងន់ធ្ងរ នៅតំបន់មជ្ឈិមបូព៌ា ប្រសិនបើចំណាប់ខ្មាំងនៅតំបន់ហ្កាហ្សា​ មិនត្រូវបានដោះលែងឱ្យមានសេរីភាព

វ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី២ ខែធ្នូ បានព្រមានពីផលវិបាកធ្ងន់ធ្ងរនៅក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើ ចំណាប់ខ្មាំងនៅក្នុងតំបន់ហ្កាហ្សា​ មិនត្រូវបានដោះលែងឱ្យមានសេរីភាព នៅមុនថ្ងៃទី២០ ខែមករា ដែលជាកាលបរិច្ឆេទស្បថចូលកាន់តំណែងជាប្រធានាធិបតីរបស់លោក ទេនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អំឡុងការវាយប្រហារលើអ៉ីស្រាអែល កាលពីខែតុលា ឆ្នាំ២០២៣ ក្រុមហាម៉ាសបានចាប់ខ្លួនមនុស្ស ២៥០នាក់ជាចំណាប់ខ្មាំង ក្នុងនោះរួមមានទាំងពលរដ្ឋអាមេរិកមានដើម កំណើតអ៉ីស្រាអែលផងដែរ។ ដោយធ្វើអត្ថាធិប្បាយចំៗពីជោគវាសនារបស់ចំណាប់ខ្មាំង ចាប់តាំងពីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីខែវិច្ឆិកាមក លោក ត្រាំ បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមថា «ប្រសិនបើចំណាប់ខ្មាំងមិនត្រូវបានដោះលែង ឱ្យបានមុនថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ជាកាលបរិច្ឆេទដែល ជាមហាកិត្តិយសសម្រាប់ខ្ញុំចូលកាន់តំណែងជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកទេ នោះវានឹងមានផលវិបាកយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់មជ្ឈិមបូព៌ា និងចំពោះអ្នកដែល ទទួលខុសត្រូវប្រព្រឹត្តទង្វើឃោរឃៅទាំងនេះប្រឆាំងមនុស្សជាតិ»។

គួរបញ្ជាក់ថា ក្រុមហាម៉ាសបានទាមទារឱ្យបញ្ចប់សង្រ្គាម និងការដកកងទ័ពអ៉ីស្រាអែលទាំងស្រុងចេញពីហ្កាហ្សាជាលក្ខខណ្ឌនៃការដោះលែងចំណាប់ខ្មាំងនៅសេសសល់។ ប៉ុន្តែ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានអះអាងថាសង្រ្គាមនឹងបន្ត រហូតទាល់តែក្រុមហាម៉ាសត្រូវបានកម្ទេច និងលែងអាចបង្កការគំរាមកំហែង ដល់អ៉ីស្រាអែលតទៅទៀត។ ក្រុមហាម៉ាស កាលពីថ្ងៃចន្ទ បាននិយាយថាចំណាប់ខ្មាំង ៣៣នាក់ នៅក្នុងតំបន់ហ្កាហ្សាត្រូវបានសម្លាប់នៅក្នុងសង្រ្គាមមានរយៈពេលជាង ១៤ខែមកនេះជាមួយអ៉ីស្រាអែល តែមិនបានបញ្ជាក់ពីសញ្ជាតិនៃចំណាប់ខ្មាំងដែលបានបាត់បង់ជីវិតទាំងនេះឡើយ៕

អត្ថបទដែលជាប់ទាក់ទង