**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន

ឥណ្ឌូណេស៊ី និងកាណាដា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ ដែលមានគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងសមាជិក G20 ទាំង២

ហ្សាការតា៖ ឥណ្ឌូណេស៊ី និងកាណាដា នៅថ្ងៃចន្ទទី២ ខែធ្នី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ (CEPA) ដែលមានគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងសមាជិកនៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០(G20) ទាំង២ ។ ការណ៍នេះកើតឡើង៣ ឆ្នាំបន្ទាប់ពីការចរចាបានចាប់ផ្តើម។

កិច្ចព្រមព្រៀងនេះនឹងចូលជាធរមាននៅឆ្នាំ២០២៦ ហើយត្រូវបានចុះហត្ថលេខានៅទីក្រុងហ្សាការតាដោយរដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក ប៊ូឌី សាន់តូសូ (Budi Santoso) បាននិយាយថា ឥណ្ឌូណេស៊ីបានកោតសរសើរចំពោះការគាំទ្ររបស់កាណាដាសម្រាប់ផែនការរបស់ខ្លួនក្នុងការផ្ដល់អាទិភាពដល់វិស័យរ៉ែដ៏សំខាន់ ដែលមានសារសំខាន់សម្រាប់កំណើនប្រកបដោយនិរន្តរភាព។

លោកបានប្រាប់សន្និសីទសារព័ត៌មានរួមថា៖ «រួមគ្នា យើងជំរុញការគ្រប់គ្រងរ៉ែដ៏សំខាន់ប្រកបដោយនិរន្តរភាព គាំទ្រដល់គោលដៅឈប់បំភាយកាបូនឌីអុកស៊ីតរបស់ឥណ្ឌូណេស៊ីនៅឆ្នាំ២០៦០ និងជំរុញការវិនិយោគរបស់កាណាដា ខណៈពេលដែលជំរុញកំណើនបៃតងនៅក្នុងប្រទេសទាំង២»។

ឥណ្ឌូណេស៊ីមានធនធាននៃរ៉ែដ៏សម្បូរបែបនៃសំណប៉ាហាំង ទង់ដែង និងបាស៊ីត ក្នុងចំណោមលោហៈដទៃទៀត ហើយជាប្រភពរ៉ែនីកែលដ៏ធំបំផុតរបស់ពិភពលោក។ បងធំតំបន់អាស៊ាននេះកំពុងស្វែងរកការទាញយកអត្ថប្រយោជន៍បន្ថែមពីរ៉ែ ដោយទាក់ទាញការវិនិយោគទៅក្នុងដំណើរការផលិត និងក្នុងការផលិតអាគុយរថយន្តអគ្គិសនី។

សហរដ្ឋអាម៉េរិកកាលពីខែកក្កដា បានបញ្ជាក់ថា ខ្លួនបានទាក់ទងជាមួយប្រទេសឥណ្ឌូណេស៊ីអំពីការចូលរួមក្នុងភាពជាដៃគូសន្តិសុខរ៉ែពហុជាតិដែលមានគោលបំណងពន្លឿនការអភិវឌ្ឍខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែសំខាន់ៗប្រកបដោយនិរន្តរភាព។ ឥណ្ឌូណេស៊ី ក៏បាន ធ្វើ កិច្ចព្រមព្រៀង ជាមួយ អង់គ្លេស កាលពី ខែកញ្ញា ដើម្បី សហការ លើ រ៉ែ សំខាន់ៗ ។

ពាណិជ្ជកម្មទ្វេភាគីរវាងឥណ្ឌូណេស៊ី និងកាណាដា មានចំនួន ៣,៤ពាន់លានដុល្លារកាលពីឆ្នាំមុន។ នេះបើយោងតាមក្រសួងពាណិជ្ជកម្មរបស់ប្រទេសឥណ្ឌូណេស៊ី។

កាណាដាបានប៉ាន់ប្រមាណពាណិជ្ជកម្មទ្វេភាគីចំនួន ៥,១ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។ ការនាំចេញចម្បងរបស់កាណាដាទៅកាន់ប្រទេសឥណ្ឌូណេស៊ីគឺផលិតផលកសិកម្ម និងជី ខណៈដែលឥណ្ឌូណេស៊ីបាននាំចេញជាចម្បងនូវគ្រឿងម៉ាស៊ីន ព្រមទាំងសម្លៀកបំពាក់ និងស្បែកជើង។

គួររំឭកថា នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ និងប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាតូ បានជួបប្រជុំគ្នាក្នុងកិច្ចប្រជុំកំពូលមេដឹកនាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅប្រទេសប៉េរូកាលពីខែមុន។ លោក ប្រាបូវ៉ូ បានអះអាងថាកំពុងស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យជលផល ការផលិត និងថាមពលកកើតឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង