**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

មូលនិធិជាតិជំនួយសង្គម ជូនដំណឹង ពីការចុះឈ្មោះសិស្សានុសិស្ស ចូលក្នុងកម្មវិធីអាហារូបករណ៍សិស្សក្រីក្រ នៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ

ភ្នំពេញ៖ មូលនិធិជាតិជំនួយសង្គម ជូនដំណឹង ពីការចុះឈ្មោះសិស្សានុសិស្ស ចូលក្នុងកម្មវិធីអាហារូបករណ៍សិស្សក្រីក្រ នៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ នៃ “កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ” ។

យោងតាមអនុក្រឹត្យលេខ ៣៧២អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការអនុវត្តកម្មវិធីជាតិជំនួយ សង្គមក្នុងកញ្ចប់គ្រួសារ រាជរដ្ឋាភិបាលកម្ពុជាបានដាក់អនុវត្តជាផ្លូវការនាខែមេសា ឆ្នាំ២០២៤ ក្នុងនោះសម្រាប់ការឧបត្ថម្ភ អាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ គ្រោងដំណើរការអនុវត្តនៅខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។ ដូចនេះ ដើម្បីការអនុវត្តកម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យម សិក្សាចំណេះទូទៅ នៃកម្មវិធីជាតិជំនួយសង្គម ដំណើរការទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព មូលនិធិជាតិ ជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានកិត្តិយសសូមជម្រាបជូន ដល់សិស្សានុសិស្ស ដែលស្ថិតក្នុងគ្រួសារមានបណ្ណសមធម៌(ក្រីក្រ១ និងក្រីក្រ២) អញ្ជើញទៅធ្វើការចុះឈ្មោះចូលក្នុងកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ តទៅ តាមនីតិវិធីដូចខាងក្រោម៖

១. សិស្សានុសិស្សត្រូវទៅជួបមន្ត្រីកម្មវិធីនៅតាមសាលារៀនដែលខ្លួនកំពុងសិក្សា ដោយភ្ជាប់ទៅជាមួយបណ្ណ សមធម៌ច្បាប់ដើមមានសុពលភាព និងលិខិតចុះឈ្មោះចូលរៀន ដើម្បីធ្វើការបញ្ជាក់ការចុះឈ្មោះចូលរៀន ក្នុងប្រព័ន្ធអែប (App)របស់កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ

២. បន្ទាប់មកត្រូវទៅជួបមន្ត្រីកម្មវិធីនៅសាលាឃុំ សង្កាត់ ដោយភ្ជាប់ទៅជាមួយនូវបណ្ណសមធម៌ច្បាប់ដើម មានសុពលភាព និងលិខិតចុះឈ្មោះចូលរៀន ដើម្បីចុះឈ្មោះចូលក្នុងកម្មវិធី។

ចំពោះការបើកផ្តល់ប្រាក់ឧបត្ថម្ភអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សាចំណេះ ទូទៅ នៃកម្មវិធីជាតិជំនួយសង្គម លើកដំបូង គឺធ្វើឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងស្ថាប័នពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងអាណាព្យាបាល ឬសិស្សានុសិស្ស ដែលស្ថិតក្នុងគ្រួសារមានបណ្ណសមធម៌ អញ្ជើញទៅចុះឈ្មោះ ឬនាំកូនៗទៅចុះ ឈ្មោះទទួលបានប្រាក់ឧបត្ថម្ភឱ្យបានគ្រប់ៗគ្នា ៕

អត្ថបទដែលជាប់ទាក់ទង